ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​ឥណ្ឌា​បើក​វគ្គ​​​បណ្តុះ​​បណ្តាល​​ស្តីពី​​ប្រតិ​បត្តិ​ការ​​ដោះ​មីន​នៅ​កម្ពុជា​

13 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​​កាល​ពី​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១១ ​មាន​​បើក​​វគ្គ​បណ្តុះ​បណ្តាល​​​ប្រតិ​បត្តិ​ការ​ដោះ​មីន​ដល់​មន្ត្រី និង​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ដែល​​រៀបចំ​ឡើង​ដោយ​កង​ទ័ព​ប្រទេស​ឥណ្ឌា ក្រោម​អធិបតី​​ភាព​លោកឧត្តម​សេនីយ៍​ឯក​សឿង ឃុន​នី (Seoung Khunny) ​​ និង​លោក​វរ​សេនីយ៍​​ឯក Mohan ​ជាអនុ​ព័ន្ធ​​យោធាឥណ្ឌា។

​​វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​​៣​សប្តាហ៍ ​ធ្វើឡើង​​នៅ​ក្នុង​មជ្ឈ​មណ្ឌល​​ជាតិ​បោស​សំអាត​គ្រាប់​មីន​ និង​កាក​សំណល់​​សង្គ្រាម​ (NPMEC) ​ក្នុង​ស្រុក​ឧត្តុង្គ​​ ខេត្ត​កំពង់ស្ពឺ។ អ្នក​ជំនាញ​​៧​នាក់​​មកពី​កង​ទ័ព​ឥណ្ឌា​​ បាន​​​បើក​វគ្គ​ហ្វឹក​ហ្វឺន​​ដល់​មន្ត្រី និង​កងទ័ព​កម្ពុជា​ចំនួន​៣០​នាក់​ដែល​ត្រូវ​បាន​​ជ្រើសរើស​​ឱ្យ​ចូល​រៀន​វគ្គ​​នេះ។

​​នៅ​ក្នុង​សុន្ទរកថា​​ថ្លែង​ទៅ​កាន់​​សិក្ខាកាម លោក Mohan បាន​​​មាន​ប្រសាសន៍​ថា ​សូម​ឱ្យ​គ្រូបង្គោល និង​សិក្ខា​កាម​ទាំងអស់​​មេត្តា​យក​ចិត្តទុកដាក់​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​វគ្គ​សិក្សា​​នេះ និង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​​យូរអង្វែង​​តទៅ​មុខ​ទៀត។ ​គួររំលឹក​ដែរថា នេះគឺជា​ការ​បើក​វគ្គ​​ប​ណ្តុះ​បណ្តាល​របស់​​កង​ទ័ព​​​ឥណ្ឌា​លើក​ទី៧​ដល់​មន្ត្រី​​ និង​កង​យោធ​​ពល​ខេមរភូមិន្ទ​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ៕