ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាច់​សោ​ម៉ូតូ​ជិះ​គេច​​ខ្លួន​ជាប់​អន្ទាក់​ប៉ូលិស​ល្បាត​តាម​ផ្លូវ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូ​វ​បាន​កម្លាំង​​ប៉ូ​លិស​ នៃ​អ​ធិ​ការ​ដ្ឋាន​ស្រុក​អង្គ​ស្នួល​ចាប់​បាននិង​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ ​តុលា​ការ​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ជន​នោះ​​ធ្វើ​សកម្ម​ភាព​ លួច​កាច់​សោ​.ក​ម៉ូតូ​មួយ​គ្រឿងរបស់​ប្រ​ជា​ពល​រដ្ឋ​ ហើយ​ព្យា​យាម​ជិះ​​គេច​ខ្លួន​បាន​ចម្ងាយ​ប្រ​មាណជា​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ​​ក៏​ជួប​កម្លាំង​​ប៉ូ​លិស​​

រាជធានី​ភ្នំពេញ ៖ ​ចោរ​លួច​ម៉ូតូ​ម្នាក់​ត្រូ​វ​បាន​កម្លាំង​​ប៉ូ​លិស​ នៃ​អ​ធិ​ការ​ដ្ឋាន​ស្រុក​អង្គ​ស្នួល​ចាប់​បាននិង​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ជន​នោះ​​ធ្វើ​សកម្ម​ភាព​លួច​កាច់​សោ​.ក​ម៉ូតូ​មួយ​គ្រឿងរបស់​ប្រ​ជា​ពល​រដ្ឋ​ ហើយ​ព្យា​យាម​ជិះ​​គេច​ខ្លួន​បាន​ចម្ងាយ​ប្រ​មាណជា​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​ក៏​ជួប​កម្លាំង​​ប៉ូ​លិស​​កំពុង​ល្បាត​តាម​ផ្លូវរួច​ក៏​បាន​ដេញ​តាម​ចាប់​ខ្លួន​តែ​ម្តង​។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង១​និង​១៥​នាទីរសៀល ថ្ងៃ​ទី​២៩​ សី​ហា ឆ្នាំ​២០១១ ​នៅ​ក្នុង​ភូមិ​បែក​ចាន​ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​។

ជន​សង្ស័យ​​ឈ្មោះ​ម៉ន សារុន ​ភេទ​ប្រុស  អាយុ​១៧​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​អូ​ដឹម សង្កាត់​​ចោម​​ចៅ​ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ​។ ជន​នេះ​​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់​សោ​.ក​ម៉ូតូ​​​មួយ​គ្រឿង​ម៉ាក យ៉ា​ម៉ា​ហា​​មី​អូ​ខ្មៅ​អត់​ស្លា​ក​លេខ ជា​កម្ម​សិទ្ធិ​របស់​បុរស​ឈ្មោះ​ហុង ឡាង អាយុ​៣៦​ឆ្នាំ មុខ​របរ​លក់​បាយ​ ​មាន​ទី​លំនៅ​ភូម​អូរ​ដឹម សង្កាត់​ចោម​ចៅ​។

តាម​ប្រ​ភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​បុរស​ម្ចាស់​ម៉ូតូ​បានជិះ​ម៉ូតូ​ទៅ​កន្លែង​លក់​បាយ​របស់​ខ្លួន​នៅ​ចំណុច​កើត​ហេតុ​​។​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​ជិត​តូបលក់​នោះ​ព្រម​ទាំង​ចាក់​សោ​យ៉ាង​ត្រឹម​ត្រូវ​ទៀត​ផង​។ ដោយ​កន្លែង​​លក់​បាយ​នោះ​​នៅ​មុខ​រោង​ចក្រ​​កាត់​ដេរ​​ លក់​ដាច់​មាន​អ្នក​ទិញ​​​ច្រើន​​​ជន​រង​គ្រោះ​រវល់​​តែលក់ភ្លេច​ខ្លួន ​ជន​សង្ស័យបាន​ធ្វើ​សកម្ម ភាព​​លួច​កាច់​សោ​ម៉ូតូ​ជិះ​យក​ទៅ​បាត់​។

ប្រ​ភព​ដដែល​​បាន​បន្ត​​ថា ក្រោយ​ពីស្បើយ​ការ​ងារ​ម្ចាស់​​ម៉ូតូ​ក្រ​ឡេក​មើ​លម៉ូតូ​មិន​ឃើញ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោ​ឡោ​ប្តឹង​ប៉ូ​លិស​ឱ្យ​ជួយ​​អន្ត​រា​គមន៍​ភ្លាមៗ។ ពេល​​នោះ​ប៉ូ​​លិសប៉ុស្តិ៍​បែក​ចាន​ក៏​បាន​ប្រ​កាស​ភិន​ភាគ​ម៉ូតូ​តាម​វិទ្យុ​​ទាក់​ទង​ទៅ​គោល​ដៅ​នានា​ឱ្យជួយ​ពិនិត្យ​​មើល​។ លុះ​មួ​យ​សន្ទុះ​ក្រោយ​មក​កម្លាំង​ប៉ូ​លិស​នៃ​អធិ​ការ​ដ្ឋាន​ស្រុក​អង្គ​ស្នួល​ដែល​​កំពុង​ល្បាត​តាម​ផ្លូវ​បាន​ប្រ​ទះ​ឃើញ​ភិន​ភាគ​ដូច​ការ​ប្រ​កាស​ខាង​លើ​ក៏​បាន​ដេញ​តាម​ចាប់​ខ្លួន​បាន​​។

ប្រ​ភព​​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់​ខ្លួន ​​ប៉ូ​លិស​បាន​នាំ​ ​​ជន​សង្ស័យ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​​ស្រុក​អង្គ​ស្នួល​ធ្វើ​ការ​សាក​សួរ​ហើយ​ជន​នោះ​បាន​សារ​ភាព​ថា រូប​គេ​ពិត​ជា​បាន​ធ្វើ​​​សកម្ម​ភាព​លួច​ម៉ូតូ​១​គ្រឿង​នោះមែន ហើយកន្លង​មក​ក៏​ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​លួច​កង់ និង​មាន់​របស់​ប្រជា​ពលរដ្ឋ​​ជា​ញឹក​​ញាប់​ផង​ដែរ ពេល​នេះ
ប៉ូ​លិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​​នីតិ​វិធី​៕