ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យ​ការ​​រៀប​ចំ​កិច្ច​ប្រ​ជុំ​លើក​ទី​8​​ជ​ាមួយ​អង្គភាព​​ពាក់​ព័ន្ធ

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ មន្ត្រី​ជំនាញ​មក​ពី​​គ្រប់​បណ្តា​​ស្ថា​ប័ន​​​នានាក្នុង​ខេត្ត​ ជា​ពិសេស​សមត្ថ​កិច្ច​​សរុប​ជាង​​៨០​នាក់ ត្រូវ​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​​កាល​ពី​ព្រឹក​ថ្ងៃទី​៣០ សី​ហា ​នៅក្នុង​កិច្ច​ប្រ​ជុំ​​មួយ​ដែល​ផ្តោ​ត​សំ​ខាន់​លើ​ការ​អនុវត្ត​ច្បាប់​ ស្តី​ពី​យុត្តិ​ធម៌​​អនី​តិជន​ និង​ស្ត្រី​។​ កិច្ច​ប្រ​ជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​តំណាង​​អយ្យ​ការ​​សាលា​​ ដំ​បូង​

ខេត្ត​បាត់​ដំបង ៖ មន្ត្រី​ជំនាញ​មក​ពី​​គ្រប់​បណ្តា​​ស្ថា​ប័ន​​​នានាក្នុង​ខេត្ត​ ជា​ពិសេស​សមត្ថ​កិច្ច​​សរុប​ជាង​​៨០​នាក់ ត្រូវ​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​​កាល​ពី​ព្រឹក​ថ្ងៃទី​៣០ សី​ហា ​នៅក្នុង​កិច្ច​ប្រ​ជុំ​​មួយ​ដែល​ផ្តោ​ត​សំ​ខាន់​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​យុត្តិ​ធម៌​​អនី​តិជន​ និង​ស្ត្រី​។​ កិច្ច​ប្រ​ជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​តំណាង​​អយ្យ​ការ​​សាលា​​ដំ​បូង​ខេត្ត​​នៅ​សាល​ប្រជុំ​​នៃ​សណ្ឋា​គារ​រស្មី​បាត់​ដំ​បង​ ​ស្ថិត​ក្នុង​ក្រុ​ងបាត់​ដំ​បង​​ ក្រោម​ការ​អ​ញ្ជើញ​ចូល​រួម​ពី​លោក​នួន​ សាន តំណាង​អយ្យ​ការ​លោក​រុន សារ៉ាយ នាយក​ប្រ​តិ​បត្តិ​នៃ​អ​ង្គ​ការ​​ជំនួយ​​ផ្នែក​ច្បាប់​​នៃ​កម្ពុជា​ លោក​គឹម រ៉ា​វី ​អនុ​ប្រ​ធាន​តុលា​ការ​ខេត្ត​​ដែល​មាន​ការ​ឧ​បត្ថម្ភពីទីភ្នាក់​ងារ​អូ​ស្ត្រា​លី​ ដើម្បី​អភិវឌ្ឍន៍​​អន្តរ​ជាតិ​, ​អង្គ​ការ​ Save the Children ​និង​អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា។

លោក​​រុន សារ៉ាយ​ នាយក​ប្រ​តិ​បត្តិ​នៃ​អង្គ​​ការ​ជំនួយ​​ផ្នែក​ច្បាប់​នៃ​កម្ពុជា​បាន​ថ្លែងថា ​កិច្ច​​ប្រ​ជុំ​នេះ​​មាន​សារ​សំ​ខាន់បំ​ផុត​​សម្រាប់​​អង្គ​ភាព​​​ពាក់​ព័ន្ធ​ដែលធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​​កុមារ​ និង​ស្ត្រី​ ។​លោកបន្តថា ​មន្ត្រី​នានា​ដែល​ចូល​រួមក្នុង​កិច្ច​ប្រ​ជុំ​នេះ​អាច​​លើ​ក​យក​បញ្ហា​​ផ្លូវ​ច្បាប់​ណា​មួយ​​​ដែល​​ពាក់​ព័ន្ធ​នឹង​កុមារ ឬ​ស្ត្រី​ដែលអនុវត្តកន្លងមក ដាក់​ជា​​​របៀប​​វារៈ​ក្នុង​អង្គ​ប្រ​ជុំ ដើម្បី​ពិ​ភាក្សា​​រក​ដំ​ណោះ​ស្រាយ ​ព្រោះ​យើង​​មាន​​មន្ត្រី​ច្បាប់​សំ​ខាន់​ៗ ជា​ពិ​សេស​លោក​ព្រះ​រាជ​អាជ្ញា​នួន សាន ដែល​ចូល​រួម​​បំ​ភ្លឺ​នូវ​រាល់ចម្ងល់​ទាំង​នេះ​​។​ លោ​ក​រុន សារ៉ាយ បាន​បន្ថែម​ថា ខ្លឹម​សារ​នៃច្បាប់​មាន​​ការ​ស្មុគ​ស្មាញ និង​​ពិ​បាក​យល់​ហើយ​ក៏​ពិ​បាក​​ក្នុង​ការ​អនុវត្ត​ផង​ដែរ​។ ប៉ុន្តែ​លោក​សង្ឃឹម​ថា កិច្ច​ប្រ​ជុំ​នេះ​នឹង​ទទួល​បាន​ផ្លែ​ផ្កា​ជា​​ទី​ពេញ​ចិត្ត​សម្រាប់​មន្ត្រី​​ជំនាញ​នានា​យក​ទៅ​អនុវត្ត ដើម្បី​​បម្រើ​ផល​ប្រ​យោជន៍​ជូនសង្គមជាតិ។

ឆ្លៀត​ក្នុង​ឱ​កាស​នោះ លោក​នួន​ សាន ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រ​សាសន៍​​ថា ​​​គោល​​បំណង​នៃ​កិច្ច​ប្រ​ជុំ​​នេះ​គឺយើង​ស្វែង​រក​មធ្យោ​បាយ​ល្អ​ៗ ដើម្បី​​ដោះ​ស្រាយ​​នូវ​បញ្ហា​ផ្លូវ​ច្បាប់​ទាំង​ឡាយ​ណា ដែល​​ពាក់ព័ន្ធ​​លើ​អ​នី​តិ​ជន​ និង​​ស្ត្រី​។ ​លោក​​​ព្រះ​រាជ​អាជ្ញា​បាន​បន្ត​ថា ​​យើង​តម្រូវ​​ឱ្យ​មាន​ការ​ចូល​រួម​ពី​សមត្ថ​កិច្ច​​​​នគរ​បាល កង​រាជ​អា​វុធ​ហត្ថ​ មន្ត្រី​មក​ពី​​កិច្ច​ការ​​នារី មន្ត្រី​មក​ពី​​សង្គម​កិច្ច និង​មន្ត្រី​មក​ពី​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​​ទៀត​រួម​ជា​មួយ​​មន្ត្រី​មក​ពីអង្គ​ការ​នានា​ផង​ដែរ ដែលធ្វើ​ការ​ជា​មួយ​កុមារ និង​ស្ត្រី​ដើម្បី​​ចូល​រួម​ផ្លាស់​ប្តូរ​យោ​បល់​គ្នា លើ​បញ្ហា​​ទាំង​ឡាយ​ដែលពួក​គាត់​អនុវត្តកន្លង​មក​។ ​ជា​ពិសេស​ដើម្បី​មន្ត្រី​ទាំង​នោះយល់​ច្បាស់​អំពី​ច្បាប់​ស្តី​ពី​កុមារ ​ហើយ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ គឺ​យើង​ចង​់​ឱ្យ​មន្ត្រី​​អនុវត្ត​ទាំង​អស់​យល់​អំពី​ច្បាប់​​អ​នី​តិ​ជន​​ ដែល​មាន​អាយុ​​ក្រោម១៤​ឆ្នាំ។ ​លោក​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​ដាច់​ខាត​មិន​ត្រូវ​ចោទ​ប្រ​កាន់​ច្បាប់​ព្រហ្ម​ទណ្ឌ​​លើក្មេង​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំឡើយ តែ​យើង​ត្រូវ​បញ្ជូនពួក​​គេ​ទៅ​អង្គ​ភាព​ពាក់​ព័ន្ធ​ណា​មួយ​ដើម្បី​​អប់​រំ​ណែ​នាំ ​ឱ្យ​​យល់​អំ​ពី​ផ្លូវ​ច្បាប់​ ព្រោះ​ពួក​គេ​ជា​​ទំពាំង​ស្នង​ឫស្សី​។

លោក​នួន​ សាន បាន​បញ្ជាក់​​ទៀត​ថា នេះ​ជា​លើ​​កទី​៨ហើយ​ដែល​ស្ថា​ប័ន​អយ្យ​ការ​របស់​លោក​រៀប​ចំ​​ឱ្យ​មាន​កិច្ច​ប្រ​ជុំ​ពិភាក្សា​​ស្តី​ពី​យុត្តិ​ធម៌​​អនី​តិជន និង​ស្ត្រី​ក្រោម​​ជំនួយ​ឧ​ប​ត្ថម្ភ​របស់​អង្គ​ការ​ខាង​លើ ដោយ​លោក​បាន​រំ​លឹក​ថា នេះ​ជា​ឱ​កាស​ដ៏​ល្អ​បំ​ផុត​សម្រាប់​មន្ត្រី​នានា​ដែល​មាន​ចម្ងល់​ខាងផ្លូវ​ច្បាប់​ពាក់​ព័ន្ធ​កុមារ​ ជា​ពិសេស​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌ ដើម្បី​ចៀស​វាង​​ការ​អនុវត្ត​ច្បាប់​ខុស​នី​តិ​វិ​ធីចំពោះ​អ​នី​តិ​ជន​ ​និង​ស្ត្រី ដូច្នេះ​លោក​​សង្ឃឹម​ថា មន្ត្រី​ទាំង​អស់​នឹង​បាន​យល់​ច្បាស់​មួយ​កម្រិត​ទៀត ស្តី​ពី​ច្បាប់​អនី​តិជន​៕