ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លែង​ត្រី អន្ទង់ កង្កែប និង​អណ្តើក​ក្នុងបឹង​​​​ពណ្ណរាយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​កាលពី​ព្រឹកថ្ងៃទី​​​​៣០ សីហា ​២០១១ ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​ខណ្ឌរដ្ឋបាល​ជលផល រាជធានី​ភ្នំពេញ បាន​​​​ធ្វើពិធី​​លែងត្រី អន្ទង់ កង្កែប ​​និង​អណ្តើក​ពូជ​ចូល​ទៅ​​​ក្នុងបឹង​​​ពណ្ណរាយ​ជាប់​នឹង​បឹង​​កប់ស្រូវ​​ ដែល​ស្ថិតក្នុង​​ភូ​មិធំ សង្កាត់​​ពញា​ពន់ ខណ្ឌ​សែន​សុខ ​។ ពិធីនេះ​ធ្វើឡើង​​ក្រោម​​អធិប​តី​​ភាព​

រាជធានីភ្នំពេញ​​ ៖ ​កាលពី​ព្រឹកថ្ងៃទី​​​​៣០ សីហា ​២០១១ ​​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​ខណ្ឌរដ្ឋបាល​ជលផល រាជធានី​ភ្នំពេញ បាន​​​​ធ្វើពិធី​​លែងត្រី អន្ទង់ កង្កែប ​​និង​អណ្តើក​ពូជ​ចូល​ទៅ​​​ក្នុងបឹង​​​ពណ្ណរាយ​ជាប់​នឹង​បឹង​​កប់ស្រូវ​​ ដែល​ស្ថិតក្នុង​​ភូ​មិធំ សង្កាត់​​ពញា​ពន់ ខណ្ឌ​សែន​សុខ ​។ ពិធីនេះ​ធ្វើឡើង​​ក្រោម​​អធិប​តី​​ភាព​លោក​​កែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ ​​និង​លោក​ជំទាវ​ជុំ សាម៉ីន ​ជា​ភរិយា និង​លោក​ណៅ ធួក ​​ប្រតិភូ​រាជ​រដ្ឋាភិបាល​ ទទួលបន្ទុក​​​ជា​​ប្រធាន​រដ្ឋបាល​​ជល​ផល ​ព្រមទាំង​មានការ​ចូល​រួមពី​​​មន្ត្រី​រាជ​ការ​ក្រោម​ឱវាទ​​​​ សាលា​រាជធានី​ភ្នំពេញ ​​អាជ្ញាធរ​​ខណ្ឌ សង្កាត់​​​​ពាក់ព័ន្ធ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ​។

មន្ត្រី​​ខណ្ឌ​រដ្ឋ​បាលជល​ផល​​​រាជធានី​ភ្នំពេញ​បាន​​​ឱ្យដឹង​ថា ​​ពិធីលែងកូនត្រី​នា​ពេល​​នេះ មាន​ចំនួន​​​​៤ម៉ឺន​​ក្បាល ក្នុងនោះ​មានត្រី​ឆ្ពិន​ ត្រីប្រា និង​ត្រី​កាហែ ​អន្ទង់​ចំនួន​​២៥​គីឡូក្រាម ​កង្កែប​​ចំ​នួន​​​២៥គីឡូក្រាម​ និង​អណ្តើក​​ចំនួន​​​២៥​គីឡូក្រាម​។ ​ពិធី​នេះ​ក៏មានការ​ដុត​​បំផ្លាញ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​​​មាន​​ស្បៃ​មុង​ចំនួន​​​​​១០០មាត់ ​​របាំង​​ស្បៃមុង​​ប្រវែង​​​​​៦.៥០០ម៉ែត្រ និង​​​អាំង​វែរ​​ទ័រ​​ឆក់​ត្រី​​​ចំនួន​​​២៥​គ្រឿង​។

លោកណៅ ធួក ​​ប្រតិភូ​​រាជ​រដ្ឋាភិបាល​ ទទួលបន្ទុក​​ជាប្រធាន​​​​​រដ្ឋបាល​​ជល​ផល​បាន​ឱ្យ​ដឹង​​ថា ប្រជាពលរដ្ឋ​ខ្មែរយើង​សព្វ​ថ្ងៃ​នេះ ត្រូវ​ការ​ត្រី​ជា​រៀង​រាល់ថ្ងៃ​ព្រោះ​ត្រី​គឺជា​​អាហារបំប៉ន​ចាំបាច់​ដែលមិន​អាច​ខ្វះ​បាន​​​ ដូចនេះ ដើម្បី​​​ជំរុញ​ឱ្យ​​​​ភោគ​ផល​មច្ឆជាតិ​ កាន់តែ​​​សំបូរ​នោះ​​​​យើង​ចាំបាច់​​ត្រូវ​តែ​​​​លែង​កូនត្រី​​ ។ ថ្មីៗ​នេះ សម្តេច​​​តេជោហ៊ុន សែន ​​បានសម្រេច​​ឱ្យ​​​ផ្អាក​​​​ឡូត៍​នេសាទ​​​ចំនួន​៣៥ឡូត៍​ ​​ដើម្បី​​​ឱ្យ​ត្រី​​មាន​​ទិន្នផល​​ខ្ពស់​ទៅថ្ងៃ​ក្រោយ​។

លោកណៅ ធួក ​​បាន​បញ្ជាក់​ថា ឆ្នាំនេះ​​​រដ្ឋ​បាល​​ជលផល​គ្រោង​​​លែងត្រី​​​ពូជ​ឱ្យ​បាន​​១​លាន​ក្បាល​ ឆ្នាំក្រោយ​​​​​​៧លាន​ក្បាល ហើយ​រហូត​ដល់​ឆ្នាំ​​២០១៥ ជំរុញ​​​ឱ្យការ​លែង​កូនត្រី​​​​រហូត​​ដល់ទៅ​​ជាង​​១០០​លានក្បាល​៕