ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​​​​ក្រសួង​​ការពារ​ជាតិ​ថៃ​ត្រៀម​​​ធ្វើទស្សនកិច្ច​​ក្រៅ​​ផ្លូវ​ការ​​នៅ​កម្ពុជា

13 ឆ្នាំ មុន

​​​លោក​ឧត្តម​សេនីយ៍​​​យុទ្ធ​សាក់ ​ស៊ីប្រាផា ​​រដ្ឋ​​មន្ត្រី​​​ក្រសួង​ការពារ​​ជាតិ​ថៃ ​បានថ្លែង​ថា ​ក្រសួង​ការពារ​​ជាតិ​ត្រៀម​​រៀបចំ​ឯកសារ​​ទាក់ទង​នឹង​​កិច្ច​ប្រជុំ គណៈ​កម្មាធិការ​ព្រំ​ដែន​​ទូទៅ​ (GBC) ​​ដែលគ្រោង​​​ធ្វើនៅ​​ពាក់កណ្តាល​ខែ​កញ្ញាប្រគល់​ជូន​​អគ្គ​លេខា​ធិការ​​ សន្តិសុខ​​ជាតិ ដើម្បីបញ្ជូន​បន្ត​ទៅ​​​គណៈ​រដ្ឋ​មន្ត្រី ។

លោក​ឧត្តម​សេនីយ៍​​​យុទ្ធ​សាក់ ​ស៊ីប្រាផា ​​រដ្ឋ​​មន្ត្រី​​​ក្រសួង​ការពារ​​ជាតិ​ថៃ ​បានថ្លែង​ថា ​ក្រសួង​ការពារ​​ជាតិ​ត្រៀម​​រៀបចំ​ឯកសារ​​ទាក់ទង​នឹង​​កិច្ច​ប្រជុំ គណៈ​កម្មាធិការ​ព្រំ​ដែន​​ទូទៅ​ (GBC) ​​ដែលគ្រោង​​​ធ្វើនៅ​​ពាក់កណ្តាល​ខែ​កញ្ញាប្រគល់​ជូន​​អគ្គ​លេខា​ធិការ​​សន្តិសុខ​​ជាតិ ដើម្បីបញ្ជូន​បន្ត​ទៅ​​​គណៈ​រដ្ឋ​មន្ត្រី ។

តាមប្រភព​​ដដែល​ថា លោកក៏​មាន​ផែនការ​ធ្វើដំណើរ​​​​មក​ធ្វើទស្សនកិច្ច​​ប្រទេសកម្ពុជា​ជា​លក្ខណៈ​​​ក្រៅ​ផ្លូវការ​ ដើម្បី​ពិភាក្សា​លើ​​ការកែ​ប្រែ​សម្រួល​​​កម្លាំង​​ទ័ព​ និង​បញ្ហាអ្នកសង្កេត​​ការណ៍ ​​រួមទាំង​​មាននិន្នាការ​​ក្នុងការ​​សុំ​ការ​​អនុ​ម័ត​​ពីគណៈ​​រដ្ឋ​មន្ត្រី​​​ ដើម្បី​ឱ្យកិច្ចប្រជុំ​​​ GBC ទទួល​បាន​លទ្ធផល​ល្អ ។

រដ្ឋមន្ត្រីការបរទេសថ្មីថៃនឹងធ្វើ​ទស្សន​កិច្ច​តាមប្រទេសសមាជិកអាស៊ានតាមរយៈសារព័ត៌មាន MCOT ថៃកាលពី​ថ្ងៃទី​២៩ សីហា ថា លោករដ្ឋមន្ត្រីការបរទេស​ថៃ​ថ្មី​Surapong TovichaChaikul នឹងធ្វើ​ទស្សនកិច្ច​ណែនាំខ្លួនទៅកាន់ប្រទេស​សមាជិក​អាស៊ានទាំង​១០ តាម​​លំដាប់អក្សរអង់គ្លេស។

នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃចន្ទ​កន្លង​មក ។ លោក Thani Thongpakdi អ្នក​នាំពាក្យ​​ក្រសួង​​ការ​បរ​ទេសបានចេញផ្សាយព័ត៌មាននេះ​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់របស់ក្រសួង​ពិភាក្សា​លើផែនការការងារ៦ខែ ក្នុងកិច្ចប្រជុំប្រចាំ​សប្តាហ៍របស់ខ្លួន ។

អាស៊ាន​ទាំង១០ប្រទេសមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ​(ភូមា) ហ្វ៊ីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
គណបក្សភឿថៃដែលដឹកនាំដោយលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាបានទទួលជ័យជម្នះ​ក្នុង​ការបោះឆ្នោតជាតិ ។​ រដ្ឋាភិបាលថ្មី​បានសន្យា​ស្តារ​ទំនាក់​ទំនង​ជាមួយ​ប្រទេសជិតខាងជា​គោលនយោបាយអាទិភាពមួយក្នុងសេចក្តីប្រកាសពីគោលនយោបាយ​នៅ​ចំពោះមុខសភាកាលពីសប្តាហ៍មុន។

លោក Surapong TovichaChaikul  វ័យ ៥៨ឆ្នាំ មានសញ្ញាបត្របណ្ឌិតផ្នែកវិស្វករពី​សាកលវិទ្យាល័យ Akron រដ្ឋអូហៃយ៉ូ សហរដ្ឋ អាមេរិក ។
ជា​មួយ​នឹង​ការ​ប្រកាស​​នេះ​​នៅ​មិន​ទាន់​​​​កំណត់​ពេល​​ថា នឹង​ចាប់​ផ្តើម​ពីថ្ងៃណា​នោះ​ទេ៕