ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ថ្កោលទោស​​ខ្លាំង​ក្លា​​​ចំពោះ​​​ជនទុច្ចរិត​ប្រើ​​​លេខសញ្ញា​ និង​រថយន្ត​​​​គិលានសង្គ្រោះ​​​ដឹកឈើគ្រញូង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើការ​​​អំពាវ​នាវ​​​ដល់សមត្ថកិច្ច​​ និង​អាជ្ញាធរ​​ដែនដី​​​ជួយវែកមុខ​​​ជន​ទុច្ចរិត​​​ដែលប្រើ​ប្រាស់​​​​រថយន្ត ​​ពាក់ស្លាកលេខ ​​សញ្ញាគិលាន​​សង្គ្រោះ​​​ឯកជន ដឹកឈើ​​​​គ្រញូង ដើម្បី​​យក​មក​ផ្តន្ទាទោស​​​ឱ្យខាង​តែ​បាន​​។ ​​ការ​អំពាវ​នាវ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ដូច្នេះ ធ្វើឡើង​​បន្ទាប់ពី​​​​ពេលថ្មីៗ​

រាជធានីភ្នំពេញ​​ ៖ ​​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើការ​​​អំពាវ​នាវ​​​ដល់សមត្ថកិច្ច​​ និង​អាជ្ញាធរ​​ដែនដី​​​ជួយវែកមុខ​​​ជន​ទុច្ចរិត​​​ដែលប្រើ​ប្រាស់​​​​រថយន្ត​​ពាក់ស្លាកលេខ ​​សញ្ញាគិលាន​​សង្គ្រោះ​​​ឯកជន ដឹកឈើ​​​​គ្រញូង ដើម្បី​​យក​មក​ផ្តន្ទាទោស​​​ឱ្យខាង​តែ​បាន​​។ ​​ការ​អំពាវ​នាវ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ដូច្នេះ ធ្វើឡើង​​បន្ទាប់ពី​​​​ពេលថ្មីៗ​នេះ សមត្ថកិច្ច​​​បាន​​រក​ឃើញ​​ឈើ​គ្រញូង​​​​ដែល​គេ​បន្លំ​ដាក់​ក្នុង​​​រថយន្ត​គិលាន​សង្គ្រោះ​​ឯកជន​ ដើម្បីបំភ័ន្ត​​​ភ្នែក​​​សមត្ថ​កិច្ច​​ជំនាញបង្ក​ឱ្យ​មានការ​​​ប៉ះពាល់​កិត្តិយស​​​ស្ថាប័ន​ពេទ្យ និង​ទទួល​រង​ការ​រិះគន់​ពីសំណាក់​មជ្ឈ​ដ្ឋាន​​ទូូទៅក្នុង​​​សង្គម​កម្ពុជា​។

យោងតាម​សេចក្តីជូន​ដំណឹង​​ស្តីពីការ​​បដិ​សេធ​​​​របស់ក្រសួង​​សុខាភិបាល​ចុះ​ថ្ងៃទី​​២៩ សីហា ​​២០១១ ​ដែល​កោះសន្តិភាព​​​ទើបទទួលបាន​នៅ​ថ្ងៃ​អង្គារ​នេះ ក៏​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​​ចំពោះជន​ល្មើស​ទាំង​​ឡាយណា​​ដែលបាន​រំលោភ​បំពាន​ ក្នុង​ការ​​ប្រើល្បិច​​កល​​ទុច្ចរិត ដោយ​​យក​​មធ្យោបាយ​​ដឹកជញ្ជូន​​​ឧបករណ៍​​ សម្ភារ ឬ​​ក្លែង​បន្លំ​​ស្លាក​សញ្ញារបស់ក្រសួង​​សុខាភិបាល ក៏ដ​ូច​ជា​​អង្គភាព​សុខាភិបាល​របស់​​រដ្ឋ ​​អង្គភាព​​ឯកជន សម្រាប់​បម្រើ​សុខភាព​​ប្រជាជនទៅ​​​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​​​បក្សពួក និង​​​ក្រុម​របស់​ខ្លួន ដែលជា​អំពើ​​​ប្រាស​ចាក​ពីផល​ប្រយោជន៍​​​ក្នុង​វិស័យ​សុខាភិបាល និង​ច្បាប់​របស់​រដ្ឋ ព្រមទាំង​​ជា​អំពើ​ខុស​​ច្បាប់​ ធ្វើ​​ឱ្យ​ប៉ះពាល់​​យ៉ា​ងខ្លាំង​​​ដល់​កិត្តិយស​​ក្រសួងសុខាភិបាល​​​ដែលជា​​ស្ថាប័ន​​​រដ្ឋា​ភិបាល ​ទទួលខុសត្រូវ​​​លើសុខុ​មាល​ភាព​​ប្រជា​ជន​គ្រប់ស្រទាប់​​​វណ្ណៈ​មិន​​រើស​​​មុខនោះ ៕