ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​​ឡាវ​​នឹង​អញ្ជើញ​មក​ទស្សន​កិច្ច​​ផ្លូវការ ខណៈ​ប្រធានរដ្ឋ​​សភា​ថ្មី ​វៀតណាម​មក​តាមក្រោយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប្រធានរដ្ឋសភា​​ឡាវ ​លោកស្រី​​ប៉ានី​ យ៉ា​ថុទូ ​នឹង​អញ្ជើញ​ម​​ក​បំពេញ​ទស្សនកិច្ច​​ផ្លូវការ​​ ​រឹត​ចំណង​មិត្ត​​​ភាពនៅ​កម្ពុជា រយៈ​ពេល​​៤ថ្ងៃ​​ ចាប់ពីថ្ងៃទី​​​១ ដល់ថ្ងៃទី​​​៤ កញ្ញា ​​​​២០១១ ​ខាង​មុខនេះ ។ ​​យោងតាម​​សេចក្តី​ប្រកាស​​​​​ព័ត៌​មាន​របស់​​​អគ្គលេខាធិការ​​​ដ្ឋាន រដ្ឋ​សភា​​​​ចុះថ្ងៃ​​ទី​​២៩ សីហា ២០១១ ដែល​កោះ​សន្តិ​ភាព​​ទើប​

រាជធានីភ្នំពេញ​​ ៖ ​​ប្រធានរដ្ឋសភា​​ឡាវ ​លោកស្រី​​ប៉ានី​ យ៉ា​ថុទូ ​នឹង​អញ្ជើញ​ម​​ក​បំពេញ​ទស្សនកិច្ច​​ផ្លូវការ​​ ​រឹត​ចំណង​មិត្ត​​​ភាពនៅ​កម្ពុជា រយៈ​ពេល​​៤ថ្ងៃ​​ ចាប់ពីថ្ងៃទី​​​១ ដល់ថ្ងៃទី​​​៤ កញ្ញា ​​​​២០១១ ​ខាង​មុខនេះ ។ ​​យោងតាម​​សេចក្តី​ប្រកាស​​​​​ព័ត៌​មាន​របស់​​​អគ្គលេខាធិការ​​​ដ្ឋាន រដ្ឋ​សភា​​​​ចុះថ្ងៃ​​ទី​​២៩ សីហា ២០១១ ដែល​កោះ​សន្តិ​ភាព​​ទើប​ទទួល​បាន​​នៅថ្ងៃ​​អង្គារនេះ បាន​​​​បញ្ជាក់​​ឱ្យដឹង​​​ថា ​ក្នុងអំឡុងពេល​ទស្សនកិច្ច​​នៅ​​កម្ពុជា​ គណៈ​ប្រតិ​ភូ​​​​សភា​នៃសាធារណរដ្ឋ​​​ប្រជា​​ធិប​តេយ្យ​​​​​ប្រជាមានិតឡាវ នឹងត្រូវបាន​​​ព្រះ​​រាជា​​នុញ្ញាត​ ចូល​ក្រាប​បង្គំ​គាល់​ព្រះ​​​មហាក្សត្រ​​កម្ពុជា ព្រះបរម​នាថ ​នរោត្តម សីហមុនី ​​និង​ជួប​សវនា​ការ​ ​សម្តែង​ការ​​​គួរ​សម ​ជាមួយថ្នាក់ដឹកនាំ​​​
សំខាន់​​​ៗ​របស់​កម្ពុជា ​​រួមមាន​​​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា ជា ស៊ីម ​សម្តេច​​​ប្រធានរដ្ឋសភា ហេង សំរិន ​​និង​សម្តេច​​​​តេជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​​។

សេចក្តីប្រកាស​ព័ត៌​មាន​​​ដដែល​បាន​​​បញ្ជាក់​ទៀត​ថា ​ក្រៅពី​នោះ គណៈ​ប្រតិភូ​​​រដ្ឋសភា​ឡាវ ដឹកនាំ ដោយ​​លោកស្រីប៉ានី ​យ៉ាថុទូ ​​ក៏​នឹង​​ទៅ​ទស្សន​កិច្ច​នៅ​ខេត្តព្រះសីហនុផងដែរ ។

ជា​បន្តបន្ទាប់​គ្នានេះទៀត ​​ប្រធានរដ្ឋ​សភា​​​ដែលទើបជ្រើសតាំង​ថ្មី នៃសាធារណរដ្ឋ​​​សង្គម​និយមវៀតណាម ​ក៏នឹង​ត្រូវ​​​អញ្ជើញ​​​មក​បំពេញ​ទស្សនកិច្ច​​​ផ្លូវការ​​​​នៅ​កម្ពុជា​​ផងដែរ ដើម្បី​​ពិភាក្សា​​ផ្លាស់ប្តូរ​​​បទពិសោធន៍​​លើកិច្ច​​​ការនីតិ​​ប្ប​ញត្តិមួយចំនួនដែលប្រទេសទាំង​​២ ធ្លាប់បាន​សហ​ការ​​គ្នា​កន្លង​មក ។ ​តាមការ​​ឱ្យ​ដឹង​​​ពី​​អគ្គ​​លេខាធិការដ្ឋាន​​​រដ្ឋសភា បានបញ្ជាក់​​​​ថា តាម​គម្រោង​​​ លោកង្វៀន ​​ស៊ីង​ហ៊ុង ប្រធាន​​​​រដ្ឋសភា​វៀតណាមថ្មី នឹង​មក​បំពេញ​ទស្សនកិច្ច​​​ផ្លូវ​ការ​​ក្នុងប្រទេស​កម្ពុជា នៅថ្ងៃទី​​១៦ កញ្ញា ​​​​២០១១ រហូត​ដល់​ពេលបញ្ចប់​​​​មហា​សន្និ​បាត​​​អន្តរសភា ​(អាយប៉ា) លើកទី​​​៣២ ​ទើប​អញ្ជើញ​​​​​និវត្តន៍​​ទៅ​វិញ ៕