ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ចែក​កូន​ឈើ​ដាំ​តាម​វត្ត​ បន្ទាយ​ទា​ហាន​និង​ស​ហ​គមន៍

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ កាល​ពី​ថ្ងៃ​ទី​២៩ សី​ហា ​​លោក​លី​ ជ​បៀង នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ​ពោធិ៍​សាត់​បាន​ប្រ​គេន​ និង​ចែក​ជូន​កូន​ឈើ​ដល់​ព្រះ​សង្ឃ​ យោ​ធា​ និងប្រ​ជា​ពល​រដ្ឋ​ដាំ​នៅ​តាម​វត្ត​អារាម បន្ទាយ​​ទា​ហាន​ និង​សហ​គមន៍​។ ពិ​ធី​នេះ​ប្រា​រព្ធ​ធ្វើ​នៅ​អ​ធិ​ការ​ដ្ឋាន​​រដ្ឋ​​បាល​ព្រៃ​ឈើ​ខាង​ត្បូង​ បឹង​ទន្លេ​សាប​ ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​​​

ខេត្ត​ពោធិ៍​សាត់ ៖ កាល​ពី​ថ្ងៃ​ទី​២៩ សី​ហា ​​លោក​លី​ ជ​បៀង នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ​ពោធិ៍​សាត់​បាន​ប្រ​គេន​ និង​ចែក​ជូន​កូន​ឈើ​ដល់​ព្រះ​សង្ឃ​ យោ​ធា​ និងប្រ​ជា​ពល​រដ្ឋ​ដាំ​នៅ​តាម​វត្ត​អារាម បន្ទាយ​​ទា​ហាន​ និង​សហ​គមន៍​។ ពិ​ធី​នេះ​ប្រា​រព្ធ​ធ្វើ​នៅ​អ​ធិ​ការ​ដ្ឋាន​​រដ្ឋ​​បាល​ព្រៃ​ឈើ​ខាង​ត្បូង​បឹង​ទន្លេ​សាប​ ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​​​ព្រះ​សង្ឃ​​ អភិបាល​រង​ក្រុង មេ​បញ្ជា​​ការ​រង​យោ​ធា​ខេត្ត និង​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​សហ​គមន៍​។

លោក​ជា​ ប៊ុន​លី នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​សំពៅ​​​មាស​​ឱ្យ​ដឹង​ថា ឆ្នាំ​២០១១​នេះ​បណ្តុះ​កូន​ឈើ​ប្រ​ភេទ​អា​កា​ស្យា​​ចំនួន​១១.០០០​ដើម ឈើ​ទាល​៨.០០០​ដើម ​ផ្តៀក​១២.០០០​ដើម ពពេល​១.២០០​ដើម និង​ត្បែង​៤៥០​ដើម ​សម្រាប់​ចែក​ចាយ​នៅ​ឆ្នាំ​២០១២។ ដោយ​ឡែក​កូន​ឈើ​ដែល​ធ្វើ​ពិ​ធី​ប្រ​គេន​ និង​ចែក​ជូន​នេះ​បណ្តុះ​នៅ​ឆ្នាំ​២០១០ ​បែង​ចែក​ដល់​វត្ត​ចំនួន​២០​ នៅ​ក្រុង​ពោ​ធិ៍​សាត់​ ១​វត្ត​នៅ​ស្រុក​ក្រ​គរ សហ​គមន៍​ព្រៃ​ឈើ​​អូរ​បាក់​ត្រា និង​​តំបន់​ប្រ​តិ​បត្តិ​ការ​សឹក​រង​ពោ​ធិ៍​សាត់ សរុប​កូន​ឈើ​៥.០៦០​ដើម ​​ក្នុង​នោះ​​មាន​បេង​​៨០០​ដើម ​គគីរ៣.៨០០​ដើម ​និង​ខ្នុរ​៤៦០​ដើម។

លោក​ស្រែ​ម៉ែន ​ផល្លី​ អភិ​បាល​រង​ក្រុង​ពោ​ធិ៍​សាត់​មាន​ប្រ​សាសន៍​ថា ការ​ដាំ​កូន​ឈើ​បម្រើ​ឱ្យ​ផល​ប្រ​យោជន៍​រួម និង​យូរ​អង្វែង​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​សម្រាប់​ការ​ប្រើ​ប្រាស់​ ជា​​ម្លប់​ជ្រក​កោន​សម្រាប់​អ្នក​ធ្វើ​សំណើរ​ សោ​ភ័ណ​ភាព​ ការ​ពារ​បរិស្ថាន ការ​ពារ​បម្រែ​បម្រួល​ធាតុ​អា​កាស និង​ចូល​រួម​​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​។ លោក​ស្រី​អំពាវ​នាវ​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ម​ជ្ឈ​ដ្ឋាន​​ភ្ញាក់​រ​លឹក​នាំ​គ្នា​​ដាំ​ដើ​ម​ឈើ​ឡើង​វិញ​នៅ​តាម​កន្លែង​កម្សាន្ត សហ​គមន៍ ដង​ផ្លូវ​ និង​ទី​សាធារណៈ​នានា​។

លោក​​លី ​ជូ​បៀង នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ពោ​ធិ៍​សាត់​មាន​ប្រ​សាសន៍​ថា រដ្ឋ​បាល​ព្រៃ​ឈើ​ជា​​អ្នក​បណ្តុះ​ទាំង​កូន​ឈើ​​រយៈ​ពេល​វែង កូន​ឈើរយៈ​ពេល​ខ្លី​ និង​ឈើ​ហូប​ផ្លែ ​តែ​ការ​ដាំ​ដុះ​មាន​លក្ខណៈ​ទូលំ​ទូលាយ​។ ការ​ចែក​កូនឈើ​ដាំ​តាម​វត្ត​អា​រាម​ជា​ការ​ណែ​នាំ​​របស់​លោក​​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​​មន្ត្រី​ក្រ​សួង​ក​សិ​កម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ ព្រោះ​វត្ត​​ធានា​សុវត្ថិ​ភាព និង​គង់​វង្ស​ជាង​ទី​សាធារណៈ​​នានា​ស​ម្រាប់​ឈើ​ដែល​មាន​តម្លៃ​រយៈ​ពេល​វែង​ដូច​ជា​ គគីរ ឈើ​ទាល នាង​នួន និង​គ្រ​ញូង​​ជា​ដើម​។

លោក​បន្ត​ទៀត​ថា ដោយ​សារ​ខេត្ត​ពោធិ៍​សាត់​សម្បូរ​ព្រៃ​ឈើ ទើប​ការ​ដាំ​ដើម​ឈើ​​ឡើង​វិញ​យឺត​យ៉ាវ​មិន​សូវ​មា​​ការ​ភ្ញាក់​រលឹក និង​ចាប់​អារម្មណ៍​ដូច​ខេត្ត​ព្រៃ​វែង ស្វាយ​រៀង​ កំពង់​ឆ្នាំង​និង​កំពង់​ស្ពឺ​​ទេ​។ កូន​ឈើ​ទាំង​នេះ​បណ្តុះ​មួយ​ឆ្នាំ​​កន្លះ​ទៅ​ពីរ​ឆ្នាំ​​ទើប​អាច​យក​ទៅ​ដាំ​បាន ដូច្នេះ​ពេល​យក​ទៅ​ដាំ​ត្រូវ​យក​​ចិត្ត​ទុក​ដាក់​តាម​ការ​ណែ​នាំ​របស់​​អ្នក​បច្ចេក​ទេស ថែរក្សា​ឱ្យ​បាន​លូត​​លាស់ល្អ និង​គង់​វង្ស ចៀស​វាង​កូន​ឈើ​ងាប់​ ឬបង់​បាត់​ទៅ​វិញ​ដោយ​ប្រ​កា​រ​ណា​មួយ​ដោយ​សារ​គ្មាន​​ឆន្ទៈ៕