ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនស្គាល់​ភូមិ​​​សាស្ត្របោះ​ពួយ​រថយន្ត​​លឿន​ពេក ​បត់​ផ្លូវ​កោងមិនទាន់​ក្រឡាប់​ចូល​ប្រឡាយ​

13 ឆ្នាំ មុន

​ខេត្តក្រចេះ​ ៖ ​​រថយន្តកាមរី​បាឡែន ​​មួយ​គ្រឿង​​ដោយសារតែ​បោះ​ពួយ​​លឿន​ហួស​ហេតុ​ពេក​​ ​ដល់​ផ្លូវ​កោង​ ​បត់​​មិន​ទាន់​ ក៏​បណ្តាល​​ឱ្យ​ក្រឡាប់​​​​ធ្លាក់ចូល​ជ្រោះ ​ធ្វើ​ឱ្យ​​អ្នកជិះ​ក្នុង​រថយន្ត​​​​​មួយ​គ្រួសារ​ដែលមាន​​​គ្នា​ចំនួន​​​ ៣នាក់​រង​របួស​ស្រាល​។​

ខេត្តក្រចេះ​ ៖ ​​រថយន្តកាមរី​បាឡែន ​​មួយ​គ្រឿង​​ដោយសារតែ​បោះ​ពួយ​​លឿន​ហួស​ហេតុ​ពេក​​ ​ដល់​ផ្លូវ​កោង​ ​បត់​​មិន​ទាន់​ ក៏​បណ្តាល​​ឱ្យ​ក្រឡាប់​​​​ធ្លាក់ចូល​ជ្រោះ ​ធ្វើ​ឱ្យ​​អ្នកជិះ​ក្នុង​រថយន្ត​​​​​មួយ​គ្រួសារ​ដែលមាន​​​គ្នា​ចំនួន​​​៣នាក់​រង​របួស​ស្រាល​។

សាក្សី​ឃើញហេតុការណ៍​​បាននិយាយ​ថា ​កាល​ពី​វេលាម៉ោង​​ប្រហែល​​​១១​និង៣០នាទី​ថ្ងៃ​​ត្រង់ ទី​​​២៩ សីហា ២០១១ ​នៅលើ​កំណាត់​​ផ្លូវ​​ជាតិ​លេខ​​​​៧៣ ត្រង់​ចំណុច​​​​ព្រៃច្រោក ​ភូមិ​​ព្រែក​​តាអាំ ​​ឃុំ​បុស​លាវ​​ ស្រុក​ចិត្រ​បុរី ​​មាន​រថយន្ត​កាមរីស៊េរី​ទំនើប ធ្វើ​​ដំណើរ​​​ពីជើងទៅត្បូង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​មក​​ដល់​ចំណុច​​​កើតហេតុ ​​​​ជាផ្លូវ​កោង​បត់​ស្តាំ​កាច់​ចង្កូត​​បត់​​​មិនទាន់ ក៏​​បណ្តាល​​ឱ្យក្រឡាប់ជាច្រើនត្រឡប់​ ​ធ្លាក់​ចូល​ជ្រោះ​​ស្នាម​ភ្លោះ ​​ដែល​​មានជម្រៅ​​​ជ្រៅ បណ្តាល​​​ឱ្យអ្នកជិះ​ក្នុងរថយន្ត​​​​ព្រលឹង​ចុងសក់ ​​វា​រ​ចេញ​មក​ទាំងភ័យ​​​ស្លន់ស្លោ​។

រថយន្តដែល​ជួប​ឧប្បត្តិហេតុ​នេះ ម៉ាកកាមរី ​បា​ឡែន ​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ 2D-5044 ​​មាន​​អ្នកជិះ​ចំនួន​​៣នាក់ ​​ប្រុស​​​២​នាក់ ​ស្រី​ម្នាក់ ​​​​រង​របួស​​​ស្រាល រីឯ​​​រថ​យន្ត​បាន​ដេក​ផ្អៀង​​ខ្លួនក្នុងបាត​បឹង​។

ទោះបីយ៉ាង​ណា​ ក៏ជន​រងគ្រោះ ជា​ម្ចាស់​​​រថ​យន្ត​​មិន​បាន​ប្រាប់​​អត្ត​សញ្ញាណ​​​ដល់​សមត្ថកិច្ច​​​នោះទេ ​តែគេដឹង​​ថា រថ​យន្តមួយគ្រឿងនេះ បាន​ធ្វើ​​​ដំណើរ​ចេញ​ពីខេត្ត​​​រតន​គិរី ​ក្នុងគោល​​​​​ដៅ​ឆ្ពោះ​ទៅ​​ក្រុងភ្នំពេញ ​ហើយគេ​សង្ស័យ​ថា ​អ្នកបើក​​​​បរ​រថយន្ត​នេះ មិន​​ស្គាល់​ភូមិ​សាស្ត្រ​​ផ្លូវ​ច្បាស់ ​ទើបបណ្តាល​ឱ្យ​​​​ជួប​គ្រោះថ្នាក់​​​បែបនេះ ៕