យោងតាមគេហទំព័រ Google ថា គេហទំព័រ Facebook មានអ្នកចូលមើលសរុបចំនួន១សែនកោដិនាក់ក្នុងខែមិថុនាកន្លងទៅ ។ ចំនួនអ្នកចូលគេហទំព័រ Facebook បានមកពីការរៀបចំលំដាប់ថ្នាក់នៃGoogle’s Double Click Ad Panner ដែលផ្តល់ទិន្នន័យពីដំណើរការរបស់គេហទំព័រ តាមប្រភពនានាដូចជា Anonymized ទិន្នន័យរបស់ Google Toolbar និងទិន្នន័យខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម Double Click របស់ក្រុមហ៊ុន Google ។
គេហទំព័រដែលបានដំណើរការនោះមិនស្ថិតក្រោមក្រសែភ្នែករបស់ Google ឡើយ ហើយវាក៏គ្មានបញ្ហាដែលនិយាយថា ជាការប៉ាន់ស្មានប្រចាំខែរបស់ Double Click Google ពីចំនួនអ្នកមើល Facebook ដែរ ។
តាម Double Click គេហទំព័រ Facebook បានកើនឡើងដល់៤៦,៩% ពីគ្រប់គេហទំព័រ ដែលជាប់ពាក់ព័ន្ធនឹង Double Click របស់ក្រុមហ៊ុន Google ។
បើយោងតាមទិន្នន័យរបស់ Google ថា អ្នកចូលរួមទស្សនាគេហទំព័រ Facebook ដំបូងសម្រាប់ខែមិថុនា មានប្រហែល៨៧០លាននាក់។ Facebook និយាយថា អ្នកប្រើប្រាស់របស់ខ្លួនមានចំនួន៧៥០លាននាក់ ។
ដោយឡែកគេហទំព័រ Youtube បានឈរនៅលំដាប់លេខពីរដោយមានអ្នកចូលទស្សនា៧៩០លាននាក់ ក្នុងខែមិថុនា ។ ឯ Yahoo នៅលំដាប់លេខ៣ ដែលមានអ្នកចូលទស្សនាចំនួន៥៩០លាននាក់ តែ Yahoo ឈរលេខមួយសម្រាប់អ្នករុករក Microsoft ៕
ចែករំលែកព័តមាននេះ