ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ដ្ឋាន​​ចិញ្ចឹម​​ក្រពើ​​​អ៊ីស្រា​អែល ​រក​វិធី​​​ប្តូរឈ្មោះ​​​ក្រពើ​ឈ្មោះ​​​ «កា​ដា​ហ្វី» ​ព្រោះ​​​បារម្ភ​​ខ្លាច​មាន​​ស្ថាន​ភាព​ដូច​​ជីវិត​ចុង​​ក្រោយ​រប​ស់​​មេ​ដឹក​នាំ​​លី​ប៊ី

13 ឆ្នាំ មុន

​តាម​ទីភ្នាក់ងារព័ត៌​មាន​​​ AFP ផ្សាយ​ថា ​កសិ​ដ្ឋាន​​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នៅ​ប្រទេស​អ៊ីស្រា​អែល កំពុង​​មាន​ក្តី​បារម្ភ​​លើ​ការ​​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ក្រពើ​មួយ​ក្បាល​ដែល​កន្លង​មក​​មាន​ឈ្មោះ​ថា «មូ​អា​ម៉ា កាដា​ហ្វី» ​ព្រោះ​មាន​ជំនឿថា ​ក្រពើ​មួយ​ក្បាល​នេះ​អាច​បាត់​ឈ្មោះ​​ប្រសិន​បើ​​មេ​ដឹក​នាំ​លីប៊ី​​មិន​ឆ្លង​ផុតពី​កណ្តាប់​ដៃ​រ​បស់​​ក្រុម​ឧទ្ទាម​​ដែល​ចូល​កាន់​កា.ប់​

​តាម​ទីភ្នាក់ងារព័ត៌​មាន​​​ AFP ផ្សាយ​ថា ​កសិ​ដ្ឋាន​​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នៅ​ប្រទេស​អ៊ីស្រា​អែល កំពុង​​មាន​ក្តី​បារម្ភ​​លើ​ការ​​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ក្រពើ​មួយ​ក្បាល​ដែល​កន្លង​មក​​មាន​ឈ្មោះ​ថា «មូ​អា​ម៉ា កាដា​ហ្វី» ​ព្រោះ​មាន​ជំនឿថា ​ក្រពើ​មួយ​ក្បាល​នេះ​អាច​បាត់​ឈ្មោះ​​ប្រសិន​បើ​​មេ​ដឹក​នាំ​លីប៊ី​​មិន​ឆ្លង​ផុតពី​កណ្តាប់​ដៃ​រ​បស់​​ក្រុម​ឧទ្ទាម​​ដែល​ចូល​កាន់​កាប់​ក្រុង​ទ្រី​ប៉ូលី ។

​ស្ថាន​ការណ៍​ក្នុង​ប្រទេស​លី​ប៊ី ​បង្កើត​នូវ​ក្តី កង្វល់​​ដល់​មន្ត្រី​​ក្នុង​កសិ​ដ្ឋាន​ «ហា​ម៉ាត់ ហ្គា​ឌ័រ» ​ដែល​ជា​កសិ​ដ្ឋាន​​ចិញ្ចឹម​​ក្រ​ពើ​ស្ថិត​នៅ​​តំបន់​​ខ្ពង់​រាប​ហ្គោ​ឡាន ប្រទេស​អ៊ីស្រា​អែល ។ ​ក្រុម​អ្នក​ថែទាំ​​កសិ​ដ្ឋាន​​មា​ន​ក្តី​បារម្ភ​ថា ​ការ​ស្លាប់​រ​បស់​​​លោក​​មូអាម៉ា កាដា​ហ្វី ​គឺជា​ប្រផ្នូល​ដ៏​អាក្រក់​ដល់​​ជីវិត​​របស់ «ក្រពើ​​ កាដាហ្វី» ។

​កាល​ពី​ឆ្នាំ​២០០៤ ​​កសិ​ដ្ឋាន​នេះ​មាន​ក្រពើ​​មួយ​ក្បាល​​ឈ្មោះថា «យ៉ាស្ស៊ែរ​ អារ៉ា​ហ្វាត» បាន​ងាប់​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​​ដឹងពី​មូល​ហេតុ​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្តាហ៍​ក្រោយ​ពី​លោក​យ៉ាស្ស៊ែរ​ អារ៉ា​ហ្វាត ​អតីត​មេ​ដឹក​នាំ​រំដោះ​ប៉ាឡេ​ស្ទីន​ ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​​​ក្នុង​ប្រទេស​បារាំង​កាលពីថ្ងៃ​ទី១១ វិច្ឆិកា ​ឆ្នាំ២០០៤ ។ ​បច្ចុ​ប្បន្ន​​ មន្ត្រី​នៅ​ក្នុង​កសិ​ដ្ឋាន​ចិញ្ចឹម​ក្រពើ​​​មួយ​នេះ​កំពុង​ស្វែង​រក​ឈ្មោះថ្មី​​​ដាក់​ឱ្យ​ក្រពើ​​កាដា​ហ្វី ដែល​មាន​ប្រវែង​ជាង​៣​ម៉ែត្រ ​ទម្ងន់​ជាង​២៣០​គីឡូ​ក្រាម ​ដោយ​សង្ឃឹមថា ​ប្រសិន​បើ​លោក​មូអា​ម៉ា កាដា​ហ្វី ​​ស្លាប់​ ក្រពើ​កាដា​ហ្វី នឹង​មិន​ប្រឈម​មុខ​ដូច​ក្រពើ​អារ៉ា​ហ្វាតឡើយ ៕