ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​​អំ​បិល​ច្រើន​​ផ្តល់​ផល​​អា​ក្រក់​ដល់​​ខួរ​ក្បាល​​គឺការ​​ចងចាំ​​ចុះ​ខ្សោយ​

12 ឆ្នាំ មុន

បណ្តា​វេជ្ជ​បណ្ឌិត​បាន​ព្រមាន​ថា​ ការទទួល​ទាន​អំបិល​ច្រើន​ពេក​អាច​ផ្តល់​ផល​អា​ក្រក់​ដល់​ខួរ​ក្បាល​ក៏​ដូចជា​បេះ​ដូង​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មនុស្ស​វ័យ​ចំណាស់់​ដែល​ចូល​ចិត្ត​ទទួលទាន​អា​ហារ​ប្រៃ​ ​និង​ហាត់​ប្រាណ​តិចតួច​នឹង​ធ្វើ​ឲ្យ​ចុះ​អន់​ថយ​សតិ​បញ្ញា​របស់​ខ្លួន​ឆាប់​រហ័ស​ជាង​អ្នក​ដែល​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ការ​ទទួល​ទាន​។

អំបិល​ត្រឹម​តែ​ជាង​មួយ​ស្លាប​ព្រា​កា​ហ្វេ​​ក្នុង​១ថ្ងៃ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ហាក់​ដូចជា​ស្ទក់​និង​បន្ទាប់​មក​កើត​ជំងឺ​បាត់​ការ​ចងចាំ​នៅពេល​ក្រោយ។​ តាម​ការសិក្សា​លើក​មុន​បាន​បង្ហាញ​ថា អំបិល​គឺ​ជា​ប្រភព​គ្រោះ​ថ្នាក់​សម្រាប់​បេះ​ដូង​ប្រ​សិន​ជាគេ​ទទួល​ទាន​វា​ក្នុង​បរិ​មាណ​ច្រើន​ ។ ​ការ​សិក្សា​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​របស់​ប្រទេស​កា​ណា​ដា​ដែល​ពិ​សោធលើ​មនុស្ស​ប្រុស​ស្រី​មាន​សុខ​ភាព​ល្អ​១២៦២នាក់​វ័យ​៦៧​ឆ្នាំ​ឡើង​ទៅ​។ ការ​ពិ​សោធ​នេះ​បាន​ចំណាយ​ពេល​អស់​ជាង​៣ឆ្នាំ​។

​វេជ្ជ​បណ្ឌិត​អា​ឡិច​សាន់​ដ្រា ហ្វ៊ីយ៉ូកកូ​មក​ពី​សាកល​វិទ្យា​ល័យ​តូ​រ៉ុន​តូ​បាននិយាយ​ថា ៖ «លទ្ធផល​នៃ​ការ​សិក្សា​របស់យើង​នេះ​បង្ហាញ​ថា ការ​ទទួល​អា​ហារ​ដែល​មាន​សូ​ដ្យូម​ច្រើន​គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ​តិច​តួច​គឺ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ប្រ​យោជន៍​ ជា​ពិសេស​ចំពោះ​​អំពើដែល​មាន​ការ​ទទួល​ស្គាល់​នៃ​មនុស្ស​ចំណាស់​។ ប៉ុន្តែ​ព័ត៌​មាន​ល្អ​គឺ​ថា​បណ្តា​មនុស្ស​វ័យ​ចាស់​ណា​ដែល​ទទួល​ទាន​អាហារ​មាន​កម្រិត​សូ​ដ្យូម​ទាប​ពុំ​មាន​សញ្ញា​នៃ​ការ​ចុះ​អន់​ថយ​ផ្នែក​ការ​គិត​នោះ​ទេ​។ កម្រិត​ដែល​យើង​ចាត់​ទុក​ថា​ខ្ពស់​គឺ​បរិ​មាណ​អំបិល​៧,៧​ក្រាម​ក្នុង​​១ថ្ងៃ​»។

តាម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ថា ក្មេង​ៗ​ដែល​មាន​អាយុ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​មិន​គួរឱ្យបរិ​ភោគ​អំបិល​ច្រើន​ជាង​២ក្រាម​ក្នុង​១ថ្ងៃ​​ទេ​។​ ក្មេងអាយុ​៤​ឆ្នាំ​ទៅ​៦​ឆ្នាំ​អាច​ឱ្យទទួល​ទាន​អំបិល៣ក្រាម​ក្នុង​ថ្ងៃ​ខណៈ​៥ក្រាម​ក្នុង​មួយ១ថ្ងៃ​នៅ​ពេល​ដែល​មាន​អាយុ​ពី​៧ទៅ​១០​ឆ្នាំ​៕