ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​​​ឥណ្ឌូ​ណេ​ស៊ី​ ​មាន​រឿង​​អាស្រូវ​​​ត្រួត​​​ពិនិត្យ​​​សុដន់​​ស្ត្រី​​បម្រើ​​លើ​​យន្ត​ហោះ​

13 ឆ្នាំ មុន

បុគ្គ​លិក​បម្រើ​​​លើ​យន្ត​ហោះ​​​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​​ប្រកាន់​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ឥណ្ឌូ​ណេ​ស៊ី​ថា ​បង្ខំ​ឱ្យ​ពួក​នាង​​ដោះ​សម្លៀក​បំពាក់ និង​ចាប់​សុដន់​ ខណៈ​​ពេល​ត្រួត​ពិនិត្យ​​សុខ​ភាព​​បង្ក​ឱ្យ​កើត​​ការ​រិះ​គន់​​ដ៏​ធ្ងន់​ធ្ងរ ។ បេក្ខ​នារី​​ម្នាក់​​​ក្នុង​ចំណោម​​១៨​នាក់ ដែល​ឆ្លង​កាត់​ការ​ជ្រើស​រើស​​បុគ្គ​លិក​បំពេញ​តួនាទី​​​ជា​នារី​បម្រើ​​​លើ​​យន្ត​ហោះ

បុគ្គ​លិក​បម្រើ​​​លើ​យន្ត​ហោះ​​​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​​ប្រកាន់​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ឥណ្ឌូ​ណេ​ស៊ី​ថា ​បង្ខំ​ឱ្យ​ពួក​នាង​​ដោះ​សម្លៀក​បំពាក់ និង​ចាប់​សុដន់​ ខណៈ​​ពេល​ត្រួត​ពិនិត្យ​​សុខ​ភាព​​បង្ក​ឱ្យ​កើត​​ការ​រិះ​គន់​​ដ៏​ធ្ងន់​ធ្ងរ ។

​បេក្ខ​នារី​​ម្នាក់​​​ក្នុង​ចំណោម​​១៨​នាក់ ដែល​ឆ្លង​កាត់​ការ​ជ្រើស​រើស​​បុគ្គ​លិក​បំពេញ​តួនាទី​​​ជា​នារី​បម្រើ​​​លើ​​យន្ត​ហោះ​​នៅ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​រូដា បង្ហើប​​ឱ្យ​ដឹងថា ស្ត្រី​ទាំងអស់​​បាន​ទទួល​ការ​ស្នើ​សុំ​​ឱ្យ​ដោះ​ឈុត​ក្នុង​ចេញ​ ដើម្បី​ពិនិត្យ​​​មើល​​ស្នាម​សាក់​ និង​អ្នក​ដែល​ពង្រីក​សុដន់​​ ដោយ​បច្ចុ​ប្បន្ន​​​នាង​កំពុង​ទន្ទឹង​រង់​ចាំ​មើល​លទ្ធ​ផល​ក្រោយ​ពី​​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​​កាល​ពី​ខែ​មុន ។

តាមទីភ្នាក់ងារ​ព័ត៌​មាន​យ៉ន​​ហាប់​រ​បស់​កូរ៉េ​ខាង​ត្បូង​បាន​ផ្សាយ​​យោង​លើ​សំដី​របស់​បុគ្គលិក​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​បញ្ជាក់ថា​ បេក្ខ​​​នារី​​ត្រូវ​ឆ្លង​​កាត់​ការ​ស្ទាប​សុដន់​គ្រប់​រូប​ ព្រោះ​អ្នក​ដែល​កែ​សម្ផស្ស​​សុដន់​​អាច​កើត​មាន​បញ្ហា​សុខ​ភាព ខណៈ​​ពេល​យន្ត​ហោះ​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ទាប​ក្នុង​បន្ទប់​អ្នក​ដំណើរ ។ ក្រៅពី​នេះ​បុគ្គ​លិក​​បម្រើ​លើ​យន្ត​ហោះ​​ថែម​ទាំង​​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​ឱ្យ​មាន​ស្នាម​សាក់​ណា​មួយ​នៅ​លើ​រាង​កាយ ខណៈ​ពេល​បុគ្គ​លិក​រ​បស់​ក្រុម​ហ៊ុន​មាន​សាខា​នៅ​ប្រទេស​ជប៉ុន ឬ​អូស្ត្រាលី​តែងទទួល​ការ​ប្រតិ​បត្តិ​បែ​បនេះ ។

ចំណែក​​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​របស់​កូរ៉េ​ខាង​ត្បូង​ថ្លែងថា ​​មិន​ធ្លាប់​ដឹងថា ​មាន​ការ​​ត្រួត​ពិនិត្យ​​សុខ​ភាព​រាង​កាយ​​ក្នុង​ល​ក្ខណៈ​​ខាង​លើ​​កាល​ពី​មុនឡើយ និង​បញ្ជាក់​ថា ​ជា​ការ​ត្រួត​ពិនិត្យ​​ដ៏​ចម្លែក​ ព្រមទាំងបង្ហាញ​​ពី​ចម្ងល់​​ថា ​តើ​អ្នក​ដំណើរ​​ដែល​វះ​កាត់​​កែ​សម្ផស្ស​​ដើម​​ទ្រូង​អាច​ធ្វើ​ដំណើរ​​តាម​យន្ត​ហោះ​​របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ខាង​លើបាន​ដែរ​ឬអត់?

ខណៈ​ពេល​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន «រូដា» ប្រចាំ​​នៅ​ក្រុង​​សេអ៊ូ​លប​ង្ហើប​ឱ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​​សុខ​​ភាពគួរ​ដំណើរ​ការ​ជា​លក្ខណៈ​​ប្រព័ន្ធ​​ មិន​រាប់​បញ្ចូល​ការ​​ត្រួត​ពិនិត្យ​​សុខ​ភាព​រាង​កាយ​ដោយ​​វិធី​សាស្ត្រ​ខាង​លើ​ឡើយ ហើយ​ករណី​ខាង​លើ​​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​ស៊ើប​​អង្កេត​​ ព្រោះ​​ជា​អំពើ​​គួរ​ឱ្យ​អាម៉ាស​​បំផុត៕