ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ទទួល​ទាន​​អា​ហារ​​សម្រន់​​រស​ជាតិ​ផ្អែម​​បង្កើន​​អត្រា​​កើត​ជំ​ងឺ​​មហារីក​​ស្បូន​33​ភាគ​រយ​

12 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយ​បានបង្ហាញ​ថា ស្ត្រី​ទទួល​ទាន​ជា​ប្រចាំ​​ប្រភេទ​អា​ហារ​សម្រន់​មាន​ដូចជា​នំ​​ប៊ី​ស្គីត​ នំ​ឃេក ឬ​នំ​ប៉័ងផ្អែម​អាច​បង្កើន​ឱកាស​កើត​ជំ​ងឺ​មហារីក​ស្បូន​​ដល់​ទៅ​៣៣ភាគ​រយ​។ អត្រា​នៃ​ការ​កើត​ជំ​ងឺនោះ​​អាច​ឡើង​ដល់​៤២ភាគ​រយ​ប្រ​សិន​ជា​គេ​ទទួល​ទាន​ប្រភេទ​អា​ហារ​ទាំង​អស់​នេះ​ច្រើន​ជាង​៣ដង​ក្នុង​មួយ​សប្តាហ៍​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​ពណ៌​នា​ទំ​ហំ​នៃ​​ការ​ប៉ះ​ពាល់​នេះ​ថា​មិន​ជា​ខ្លាំង​ប៉ុន្មាន​ទេ​។ ផល​ប៉ះ​ពាល់​នេះទាម​ទារ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​។

ចំណែក​បណ្តា​ក្រុម​អ្នក​ជំ​នាញ​ខាង​ជំ​ងឺ​មហារីក​របស់​អង់​គ្លេស​បាន​សង្កត់​ធ្ងន់​ថា វា​ដូចជា​ឆាប់​រហ័ស​ពេក​ដែល​ទាញ​ការ​សន្និដ្ឋាន​ពី​ផល​ប៉ះ​ពាល់​ដ៏​មុត​មាំ​នោះ​។
លទ្ធផល​នៃ​ការ​សិក្សានោះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រទេស​ស៊ុយអែត​ដែល​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​។ ពួក​គេ​​សិក្សា​លើ​ទិន្នន័យ​ព័ត៌​មាន​របស់​បណ្តា​ស្ត្រី​រាប់​ម៉ឺន​​​នាក់​ចន្លោះពី​​ឆ្នាំ​១៩៨៧​ដល់​​ឆ្នាំ​១៩៩០។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​វិទ្យា​ស្ថាន​ Karolin​ska របស់​ទី​ក្រុង​ស្តុក​ខូម​តាម​រយៈនៃការ​ចុះ​ផ្សាយ​លទ្ធផល​ស្រាវ​ជ្រាវ​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ប័ត្រ ​Cancer Epidemiology,Biomarkers and Prevention​បាននិយាយ​ថា នៅ​មាន​ផល​ប៉ះ​ពាល់​ជាច្រើន​យ៉ាង​ទៀត​ដែល​ប្រភេទ​អា​ហារ​សម្រន់​មាន​រសជាតិ​ផ្អែម​មាន​ចំពោះ​រាង​កាយ​មនុស្ស​។ ទី​១គឺ​ជាតិ​ស្ករច្រើន​លើស​លប់​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​អាំង​ស៊ុយលីន​កាន់​តែ​ច្រើន​ហើយ​អាច​ធ្វើ​ឲ្យ​កកើត​កោ​សិ​កា​ច្រើន​លើសលប់​នៅ​ក្នុង​endometriumដែល​ជា​ភ្នាសខាង​ក្នុង​របស់​ស្បូន​មនុស្ស​ស្រី​។​ ចំណែក​បញ្ហា​ទី​២គឺ​វា​នឹង​ជួយ​ជម្រុញ​កម្រិត​អ័រ​ម៉ូន ​oestrogenដែល​ត្រូវ​បាន​បង្ហាញ​ថា​ជា​គន្លឹះ​នៃការ​លូត​លាស់​មិន​អាច​គ្រប់​គ្រង​បាន​នៃ​កោ​សិកា​ទាំង​ឡាយ​។​

លោក​ស្រី​យីន​កា អេបូ​នាយក​ព័ត៌​មាន​សុខ​ភាព​របស់​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រភព​អង់​គ្លេស​បាននិយាយ​ថា​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ព្រម​ទាំង​ហាត់​ប្រាណ​ជាប្រចាំ​គឺ​ជា​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​ក្នុង​ការ​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំ​ងឺ​មហារីក​ស្បូន​ ៕