ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ទូរ​ស័ព្ទ​​ដៃ​​យូរ​ធ្វើ​ឲ្យ​​​ទឹក​​កាម​​របស់​​បុរស​​ចុះ​​ខ្សោយ​​

12 ឆ្នាំ មុន

បណ្តា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Queen’s Universityប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា​ ការ​និយាយ​​ទូរស័ព្ទ​ដៃរយៈ​​​ពេល​យូរ​​អាច​ធ្វើ​ឲ្យ​គុណ​ភាព​ទឹក​កាម​ថយចុះ​ ហើយ​នាំ​ទៅ​រក​ការ​ថម​ថយ​លើ​ការ​ផ្តល់​កំណើត​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ​បាន​ពិសោធន៍​ឃើញ​ថា រលក​អេឡិច​ត្រូ​ម៉ាញេទិច​(EMW)ដែល​បញ្ជូន​ដោយ​ប្រដាប់​ទទួល​សម្លេង​របស់​ ទូរស័ព្ទ​មាន​ទំ​នាក់​ទំនង​យ៉ាង​សាំញ៉ាំបំ​ផុត​ជា​មួយ​អ័រ​ម៉ូន​ភេទ​របស់​ បុរស​។

បុរស​ដែល​កំពុង​រៀប​ចំគម្រោង​យក​កូន​នៅ​ថ្ងៃ​ណា​មួយ​នោះ​គួរតែ​កាត់​បន្ថយ​រយៈ​ពេល​​​និយាយ​គ្នា​តាម​ទូរស័ព្ទ​ដៃ ។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Queen’s Universityប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា​ ការ​និយាយ​​ទូរស័ព្ទ​ដៃរយៈ​​​ពេល​យូរ​​អាច​ធ្វើ​ឲ្យ​គុណ​ភាព​ទឹក​កាម​ថយចុះ​ហើយ​នាំ​ទៅ​រក​ការ​ថម​ថយ​លើ​ការ​ផ្តល់​កំណើត​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ​បាន​ពិសោធន៍​ឃើញ​ថា រលក​អេឡិច​ត្រូ​ម៉ាញេទិច​(EMW)ដែល​បញ្ជូន​ដោយ​ប្រដាប់​ទទួល​សម្លេង​របស់​ទូរស័ព្ទ​មាន​ទំ​នាក់​ទំនង​យ៉ាង​សាំញ៉ាំបំ​ផុត​ជា​មួយ​អ័រ​ម៉ូន​ភេទ​របស់​បុរស​។

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​វេជ្ជ​បណ្ឌិត​រ៉ានី សាមូល​បាន​បញ្ជាក់​ថា​៖«ការរក​ឃើញ​របស់​យើង​នេះ​មាន​សភាព​ស្មុគ​ស្មាញ​បន្តិចតែ​យើង​សង្ឃឹម​ថា​នឹង​រក​ឃើញ​លទ្ធផល​ផ្សេង​ពី​នេះ​​នៅ​ពេល​​ក្រោយ​»។

បុរស​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា ការ​ចរាចរ​អ័រម៉ូន​ភេទ​testosterone​​​​មាន​កម្រិត​ខ្ពស់​ ប៉ុន្តែ​កម្រិត​អ័​មូន​ Luteinizing hormone​(ហៅកាត់​ថាLH ឬក៏​ហៅ​ម្យ៉ាង​ទៀត​ថា​lutropin)បែរ​ជា​ថយចុះ​​ទៅ​វិញ​ ។

ការស្រាវ​ជ្រាវ​ខាង​លើ​នេះ​បាន​កើត​មាន​ឡើង​រយៈ​ពេល​២ខែ​ក្រោយ​ពី​បណ្តា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ចក្រភព​អង់​គ្លេស​ត្រូវ​បាន​ទូន្មាន​ដោយ​រដ្ឋា​ភិ​បាល​ ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​កាស​បញ្ជា​ដោយ​សម្លេង​ជាជាង​ការ​និយាយ​ផ្ទាល់​ជា​មួយ​ទូរស័ព្ទ​។ នាយក​ដ្ឋាន​សុខភាព​បាននិយាយ​ថា​ ការ​ធ្វើ​បែបនេះ​អាច​ជួយ​កាត​បន្ថយ​វិទ្យុ​សកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ ។​ ទោះ​ជា​យ៉ាង​ណា​​​​មន្ត្រី​សុខភាព​បាន​បញ្ជាក់​ថា ករណី​ខាង​លើ​នេះ​នឹង​មាន​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​៕