ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​​ប្រាណ​​ត្រឹម​​15​​នាទី​​រៀង​​រាល់​​ថ្ងៃ​​ជួយ​​បង្កើន​​អាយុ​​

12 ឆ្នាំ មុន

ធ្វើ​សកម្ម​ភាព​ដ៏​តិច​តួច​បំ​ផុត​ដែល​មនុស្ស​ពេញ​វ័យ​ម្នាក់​​អាច​ធ្វើ​ បាន​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។ ​តាម​ការ​សិក្សា​ពី​លើក​មុន​របស់ ​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង​មិន​ធ្វើ​អ្វី​សោះ​ក្រៅ​តែ​ពី​ញ៉ាំ​អា​ហារ​ ផ្សេងៗ​ឬក៏​មើល​ទូ​រទស្សន៍​៦ម៉ោង​ក្នុង​១ថ្ងៃ​អាច​កាត់​បន្ថយ​អាយុ​កាល​ មធ្យម​ដល់​ទៅ​៥ឆ្នាំ ។

ធ្វើ​សកម្ម​ភាព​ដ៏​តិច​តួច​បំ​ផុត​ដែល​មនុស្ស​ពេញ​វ័យ​ម្នាក់​​អាច​ធ្វើ​បាន​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។

តាម​ការ​សិក្សា​ពី​លើក​មុន​របស់​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង​មិន​ធ្វើ​អ្វី​សោះ​ក្រៅ​តែ​ពី​ញ៉ាំ​អា​ហារ​ផ្សេងៗ​ឬក៏​មើល​ទូ​រទស្សន៍​៦ម៉ោង​ក្នុង​១ថ្ងៃ​អាច​កាត់​បន្ថយ​អាយុ​កាល​មធ្យម​ដល់​ទៅ​៥ឆ្នាំ ។

ដោយឡែក​ការ​ហាត់​ប្រាណ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​វា​ជា​ការ​ចាប់ផ្តើម​យ៉ាង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ហាត់​ប្រាណ​តិច​តួច​ឬមិន​បាន​ហាត់​ទាល់​តែ​សោះ​។ តាម​អ្នក​ជំ​នាញ​តៃ​វ៉ាន់​ដែល​បាន​ពិ​សោធ​​​លើ​មនុស្ស​ជាង​៤០ម៉ឺននាក់​បង្ហាញ​ថា ហាត់​ប្រាណ​រយៈ​ពេល​១៥​នាទី​​​ក្នុង​១ថ្ងៃ​ ឬ​៩០​នាទី​ក្នុង​១សប្តាហ៍​(​ជា​ប្រភេទ​នៃ​ការ​​ហាត់​ប្រាណ​​មធ្យម​មាន​ដូចជា​ដើរញាប់ )​ជួយ​បង្កើន​អាយុ​កាល​មធ្យម​ដល់​ទៅ​៣ឆ្នាំ​។

ចំណែក​អ្នក​ជំនាញ​របស់​អង់​គ្លេស​បាន​និយាយ​ថា ការ​ធ្វើ​ឲ្យ​រាង​កាយ​មាន​សកម្មភាព​គឺ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ធំ​សម្បើម ​ហើយ​ថា​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​វា​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​លទ្ធផល​នៃ​ការ​សិក្សា​លើក​មុន​ដែល​រក​ឃើញ​ថា សកម្មភាព​រាង​កាយ​ក្នុង​១ថ្ងៃៗ​ទោះ​តិច​ក្តី​ គឺ​តែង​តែ​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខ​ភាព៕