ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តអ៊ីស៊ុយហ្ស៊ុយកង់1០បើកបុកគោយន្តកន្ត្រៃពីក្រោយម្នាក់ស្លា.ប់និងម្នាក់របួសធ្ងន់

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ៖ បុរស​ចំណាស់​ម្នាក់​ស្លា.ប់នៅនឹងកន្លែងកើត​ហេតុ​ និង​បុរស​ម្នាក់ទៀតជាកូនរងរបួសធ្ងន់ក្នុងហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ ​លើផ្លូវ​ជាតិលេខ៥ ត្រង់​​មុខ​សាកលវិទ្យាល័យមានជ័យ កាលពី​វេលា​ម៉ោង​២និង៣០នាទីរសៀល ថ្ងៃទី២០ សីហា ឆ្នាំ​២០១១ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា

ខេត្តបន្ទាយមានជ័យ៖ បុរស​ចំណាស់​ម្នាក់​ស្លាប់នៅនឹងកន្លែងកើត​ហេតុ​ និង​បុរស​ម្នាក់ទៀតជាកូនរងរបួសធ្ងន់ក្នុងហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​លើផ្លូវ​ជាតិលេខ៥ ត្រង់​​មុខ​សាកលវិទ្យាល័យមានជ័យ កាលពី​វេលា​ម៉ោង​២និង៣០នាទីរសៀល ថ្ងៃទី២០ សីហា ឆ្នាំ​២០១១ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា   ក្រុងសិរីសោភ័ណ។

នគរបាលចរាចរជើងគោកខេត្ត​ប្រាប់​ឱ្យ​ដឹងថា បុរសចំណាស់រងគ្រោះ​ជាអ្នកបើក​គោយ​ន្ត​កន្ត្រៃ​ឈ្មោះអែម រុន អាយុ៥១ ឆ្នាំនៅ​ ភូមិ​ទឹក​ថ្លា សង្កាត់​​ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និងជា​គណៈ​កម្មការ​អាចារ្យ​វត្ត​ទឹកថ្លា ចំណែក​ឯ​កូន​ប្រុសជិះ​ជាមួយរង​របួស​​។ ចំពោះ​អ្នក​បើក​បររថយន្តដឹកដីពណ៌ស ម៉ាក​អ៊ីស៊ុយ​​ហ្ស៊ុយ​កង់​១០ពាក់ស្លាក លេខ​បន្ទាយ​មានជ័យ ៣A-០១៥៥ ​ឈ្មោះ​ម៉ៅ ភេទប្រុស រស់នៅភូមិភ្នំប្រាសាទ ឃុំប្រា​សាទ ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ ក្រោយ​​ពី​បង្ក​ហេតុ​បាន​​រត់គេចខ្លួនបាត់។

តាមសាក្សីប្រាប់សមត្ថកិច្ចថា នៅ​ពេល​កើត​ហេតុមានភ្លៀងរលឹម។ គោយន្តនោះបើក​​​​ពី​ទិស​ខាង​លិច​ទៅ​កើត ចំណែករថ​យន្ត​បើក​មក​ពី​ក្រោយក្នុង​ល្បឿន​លឿន លុះ​ដល់​ចំណុច​កើត​ហេតុ​ជា ផ្លូវកោង​ជាន់ហ្រ្វាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​​គោ​យន្ត​​​បណ្តា​ល​​ឱ្យ​អ្នក​បើក​បរ​ផ្លោង​ធ្លាក់​លើថ្នល់​ហើយ​ត្រូវ​រថយន្ត​ជាន់​ថែម​ បណ្តា​ល​ឱ្យ​ស្លាប់។​​រថយន្ត​និង​គោយន្ត​ធ្លាក់ពីលើថ្នល់ដូច​គ្នា​។ ​​ភ្លាម​​នោះ​អ្នក​បើក​រថយន្ត​បានបើក ទ្វាររត់​គេច​ខ្លួន​បាត់ ។

មន្រ្តីនគរបាលឱ្យដឹងថា ​គ្រោះថ្នាក់នេះ គឺមកពីអ្នកបើកបររថ​យន្ត​ខ្វះ​ការ​ប្រុងប្រយ័ត្ន ម្យ៉ាង​​ទៀត​មេឃ​ភ្លៀង និង​ដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន។
វត្ថុតាងរថយន្ត និងគោយន្ត​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាននគរបាលខេត្តរង់​ចាំ​​ដោះ​ស្រាយ​តាមច្បាប់៕