ប្រទេសចំនួន៥ស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិកបានចុះហត្ថលេខាលើអនុស្សរណៈកិច្ចព្រមព្រៀងអន្តរជាតិនឹងប្រកាសផ្តល់បរិវេណអាងស្តុកទឹករបស់ទន្លេ «សេមបេស៊ី» និងទន្លេ «អូកាវែងហ្គោ» ជាតំបន់អភិរក្ស ដែលមានទំហំជាងពាក់កណ្តាលនៃប្រទេសបារាំង។
តំបន់ «ទេសចរណ៍ និងអភិរក្ស» ខាងលើបានលាតសន្ធឹងនៅលើផ្ទៃដីក្នុងប្រទេសអង់ហ្គោឡា បុតស្វាណា ណាមីប៊ី ហ្គំប៊ី និងស៊ីមបាវ៉េ។ ក្រៅពីនេះ ក៏ជាចំណុចតភ្ជាប់នៃឧទ្យានជាតិ និងតំបន់អភិរក្សផ្នែកធម្មជាតិរបស់ប្រទេសនៅទ្វីបអាហ្វ្រិកចំនួន១៤កន្លែងដោយតំបន់ខាងលើ រួមមានតំបន់ទឹកជ្រៅវិកតូរីយ៉ា ដ៏ល្បីឈ្មោះ និងជាតំបន់ត្រីកោណតាមមាត់ទន្លេ «អូកាវែងហ្គោ»។
បណ្តាមេដឹកនាំក្នុងប្រទេសខាងលើ បានថ្លែងថា ពួកគេសង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះនឹងជួយការពារស្ថានភាពចម្រុះជីវសាស្ត្ររបស់ទ្វីប រួមទាំងជួយទ្រទ្រង់ឧស្សាហកម្មទេសចរណ៍សម្រាប់បរិស្ថានក្នុងភូមិភាគដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ន។ ទ្វីបអាហ្វ្រិកត្រូវបានមនុស្សទូទៅស្គាល់ថា ជាប្រភពនៃការរស់នៅសម្រាប់វត្ថុមានជីវិតដ៏កម្រដូចជាខ្លា ឆ្កែចចកអាហ្វ្រិក និងសត្វរមាស ហើយក៏ជាតំបន់រស់នៅរបស់ដំរីព្រៃជាង២,៥សែនក្បាលផងដែរ ៕
ចែករំលែកព័តមាននេះ