ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដើរ​ដោយថា​មពល​ពន្លឺ​ព្រះអាទិត្យ​ធំបំផុត​នៅ​លើលោក​ចូល​ចតនៅ​កំពង់​ផែ​ហុងកុង

12 ឆ្នាំ មុន

តាម​ទីភ្នាក់​ងារ​ព័ត៌មាន AFP បាន​​ឱ្យ​ដឹង​​ថា ​កាល​ពីពេលថ្មី​ៗ​នេះ​​ការធ្វើ​​ដំណើរ​​ជុំវិញ​​ពិភព​​លោក​​តាមនាវាដើ​រដោយ​ ​ថាម​ព​ល​ពន្លឺព្រះ​​អាទិត្យ​​​​​​ដ៏​ធំ​​ជាងគេ​​បំផុត​ បាន​មក​ចូល​ចតនៅ​​កំពង់​​ផែ​ទី​ក្រុង​​ហុង​​​កុង​ ។ បើតាម​សម្តី​របស់​​បុរសម្នាក់​​ដែលឈរ​នៅ​ពី​ក្រោយ​​នាវានេះ​​បាននិយាយ​ថា នេះគឺ​​ជា​សក្តនុ​ព​ល​​​ដ៏សំខាន់​មួយ​​​សម្រាប់​ផ្លាស់​ប្តូរ​នៃការ​​ប្រើ​ ប្រាស់​​​ថាម​ព​ល​ក្នុងវិស័​យ​ដឹក​ជញ្ជូន ។

តាម​ទីភ្នាក់​ងារ​ព័ត៌មាន AFP បាន​​ឱ្យ​ដឹង​​ថា ​កាល​ពីពេលថ្មី​ៗ​នេះ​​ការធ្វើ​​ដំណើរ​​ជុំវិញ​​ពិភព​​លោក​​តាមនាវាដើ​រដោយ​​ថាម​ព​ល​ពន្លឺព្រះ​​អាទិត្យ​​​​​​ដ៏​ធំ​​ជាងគេ​​បំផុត​ បាន​មក​ចូល​ចតនៅ​​កំពង់​​ផែ​ទី​ក្រុង​​ហុង​​​កុង​ ។ បើតាម​សម្តី​របស់​​បុរសម្នាក់​​ដែលឈរ​នៅ​ពី​ក្រោយ​​នាវានេះ​​បាននិយាយ​ថា នេះគឺ​​ជា​សក្តនុ​ព​ល​​​ដ៏សំខាន់​មួយ​​​សម្រាប់​ផ្លាស់​ប្តូរ​នៃការ​​ប្រើ​ប្រាស់​​​ថាម​ព​ល​ក្នុងវិស័​យ​ដឹក​ជញ្ជូន ។

លោក Raphael Domjan អ្នក​ឧបត្ថម្ភ​​លើ​​គម្រោងនេះ​បាននិយាយ​​ថា «ពួក​យើង​​បានដឹង​​ពី​​សក្តានុពល​​ដ៏ធំមួយ​​សម្រាប់​នាវា​​ដើរដោយ​​ថាម​ពល​​ពន្លឺ​ព្រះអា​ទិត្យ ពួក​យើង​មានប​ច្ចេក​វិទ្យា​​ក្នុងផ្លាស់ប្តូ​រ ហើយយើ​ងមានសុទិ​ដ្ឋិនិយម ​»។
លោក​​បាន​ទ​ទួល​ស្គា​ល់​ថា​ ទោះ​បីជា​​នា​វា​នេះ​​​មិនដូចជា​នាវាដឹកទំ​និញ ឬកប៉ាល់​​ដឹកជញ្ជូន​​ដទៃទៀតមែ​ន ប៉ុន្តែវាអា​ចដើរ​ដោយ​ថាមពល​​ពន្លឺព្រះ​អាទិត្យ​​បាន ហើយ​អាច​រួម​ចំណែកក្នុ​ង​ការ​​​ថែរក្សាប​រិស្ថានផ​ងដែរ។

នាវានេះ​អាចផ្ទុក​​អ្នកដំណើរបា​ន​ចំនួន​​៥០​នាក់​ ចាក​ចេញ​ពីប្រទេ​សហ្វ៊ី​លីពីន​​មក​ដល់​ទី​ក្រុ​ងហុងកុង​ បន្ទាប់​ពីបានធ្វើដំណើ​រជុំវិញ​ពិ​ភព​លោ​ក​​ ​ដែល​បាន​ចាក​ចេញ​ពីទី​ក្រុង​ម៉ូណាកូ ​កាល​​​ពីចុង​ខែកញ្ញា ឆ្នាំ២០១០។ នាវាដើរ​ដោយថាម​ពលពន្លឺ​ព្រះ​អាទិត្យ​នេះ​​ផលិតនៅ​ប្រទេសអា​ល្លឺម៉ង់​ មានទំហំ៣១ម៉ែ​ត្រ​គុណ​១៥ម៉ែត្រ ​ត្រូវបាន​គេ​បំពាក់​បន្ទះ​សូឡា​​បាន​ជា​ង​៥០០​ម៉ែត្រ​​ការ៉េ ​និង​មានល្បឿ​ន​២៥​គីឡូ​ម៉ែត្រ ក្នុងមួយ​​ម៉ោង ដែលបា​​នចំណាយ​ទឹ​​ក​ប្រាស់​​អស់​ចំនួន១៨លាន​យូរ៉ូ ស្មើនឹង ៣១លាន​ដុល្លារ​សហ​​រដ្ឋ​អាមេរិក ៕