ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​​​ណែនាំ​​​ឱ្យអនុវត្ត​​​គម្រោង​​​ជំនួយ​​​ជប៉ុន​​ឱ្យ​​បាន​ឆាប់ និង​​​យក​ចិត្តទុក​ដាក់​​ដល់​សុខភាព​យុទ្ធ​ជន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​​ហ៊ុ សែន បានជំរុញ​​​ឱ្យក្រសួង​​ការបរទេស និង​​សហ​ប្រតិបត្តិការ​​​អន្តរជាតិ​​បើកកិច្ចប្រជុំ​​​​​​ជាមួយ​ ក្រសួងពាក់ព័ន្ធ​​​នានាឱ្យ​បាន​ឆាប់​រហ័ស​​​ ដើម្បី​​ពិនិត្យ​​គម្រោង​​​ជំនួយ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ប្រទេស CLV ដែលកម្ពុជា​​​មាន​ចំណែក​៧​,៥​លាន​​​ដុល្លារ​។

រាជធានីភ្នំពេញ​​ ៖ ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​​ហ៊ុ សែន បានជំរុញ​​​ឱ្យក្រសួង​​ការបរទេស និង​​សហ​ប្រតិបត្តិការ​​​អន្តរជាតិ​​បើកកិច្ចប្រជុំ​​​​​​ជាមួយ​ក្រសួងពាក់ព័ន្ធ​​​នានាឱ្យ​បាន​ឆាប់​រហ័ស​​​ ដើម្បី​​ពិនិត្យ​​គម្រោង​​​ជំនួយ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ប្រទេស CLV ដែលកម្ពុជា​​​មាន​ចំណែក​៧​,៥​លាន​​​ដុល្លារ​។

ការជំរុញ​​​របស់​​​សម្តេច​​តេជោហ៊ុន សែន ​​​យ៉ាង​ដូច្នេះ​​​គឺបានធ្វើឡើង​​​ក្នុង​ឱកាស​​​ដែលសម្តេច​បាន​​​អញ្ជើញចូលរួមជាអធិបតី​​​​ដ៏ខ្ពង់ខ្ពស់​​​​ក្នុង​សម័យប្រជុំ​​​ពេញអង្គ​​​ប្រចាំ​សប្តាហ៍​​របស់​គណៈ​រដ្ឋ​មន្ត្រី​​​កាលពីព្រឹកថ្ងៃទី​​១៩ សីហា ២០១១​នេះ។

ក្នុង​ឱកាសនោះ​ដែរ ​សម្តេច​អគ្គមហាសេនា​បតី​តេជោហ៊ុន សែន ​​​បាន​ក្រើន​រំលឹក​​​ឱ្យអង្គ​ភាព​កង​យោធពល​ខេមរ​​ភូមិន្ទ​​​នៅសមរភូមិ​​​​មុខ​យក​ចិត្តទុកដាក់​​​​ ចំពោះ​​​​សុខ​ភាពរបស់​យុទ្ធ​ជន​នៅ​ក្នុង​​​រដូវធ្លាក់​​​ភ្លៀង ​​ព្រម​ទាំង​​អំពាវ​នាវ​ឱ្យអាជ្ញាធរ​ដែនដី​​​ ស្ថាប័ន​​នានា​របស់​​​​រាជ​រដ្ឋាភិបាល​ ក្រុម​ហ៊ុន​​​ឯកជន ដែល​មាន​សម្ព័ន្ធ​​​​ភាពជា​មួយអង្គ​​​ភាព​ប្រដាប់អាវុធ​​​នានា​នៅ​​សមរភូមិ​​​មុខ​​បន្តការ​ជួយ​ឧបត្ថម្ភ​​ជា​បន្ត៕