ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំពឹងស្រ្តី​ឈរ​ឈ្មោះ​លើស​២០ភាគរយ​ បក្ស​នយោបាយ​នានាគួរ​ដាក់​បេក្ខភាព​ស្រ្តី​សំរាប់​ការ​ជាប់​ឆ្នោត​សមាជិក​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ក្នុង​​ពិធី​​ បិទសន្និបាត​បូក​សរុប​​​សមិទ្ធ​ផល​​​ការងារ​ក្រុម​ប្រឹក្សា​​​ឃុំ​-​សង្កាត់ ​​ អាណត្តិទី២នៅ​​ទីស្តីការ​​ក្រសួង​មហា​ផ្ទៃ​​​កាលពី​ថ្ងៃទី​​​១៨ ខែ​​សីហា ​ឆ្នាំ២០១១​ បានអំពាវ​​​​​​​​​​ចំពោះ​​បក្ស​​នយោ​បាយ​​នានា​​បើ​សិន​ជា​ចង់​លើក​ស្ទួយ​​ សមធម៌​​

រាជធានីភ្នំពេញ ​៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ក្នុង​​ពិធី​​បិទសន្និបាត​បូក​សរុប​​​សមិទ្ធ​ផល​​​ការងារ​ក្រុម​ប្រឹក្សា​​​ឃុំ​-​សង្កាត់​​ អាណត្តិទី២នៅ​​ទីស្តីការ​​ក្រសួង​មហា​ផ្ទៃ​​​កាលពី​ថ្ងៃទី​​​១៨ ខែ​​សីហា ​ឆ្នាំ២០១១​ បានអំពាវ​​​​​​​​​​ចំពោះ​​បក្ស​​នយោ​បាយ​​នានា​​បើ​សិន​ជា​ចង់​លើក​ស្ទួយ​​សមធម៌​​យេនឌ័រ សូម​មេត្តា​​ដាក់​បេក្ខ​ភាព​ជា​ស្ត្រី​ឱ្យ​បាន​ច្រើន​សម្រាប់​ការ​​ជាប់​ឆ្នោត​ជាសមាជិក​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់ ។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​បន្ត​ថា បើ​ប្រៀប​ធៀប​​ទៅ​នឹង​​អាណត្តិ​ទី១ នៃ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្លាត់​​មាន​ស្ត្រី​​​ប្រមាណ​​ជាង​៨%​ប៉ុណ្ណោះ​​ជាសមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​​ ប៉ុន្តែ​​ក្នុង​អាណត្តិ​ទី​២ សមាជិក​ក្រុម​ប្រឹក្សា​​​ឃុំ​-​សង្កាត់​​​ជា​​ស្ត្រី​មាន​​​​ចំនួន​ដល់​១៦% ​ហើយ​សង្ឃឹម​​ថា​ចំនួន​នេះ​នឹងកើន​ឡើង​នៅក្នុង​អាណត្តិទី​៣​ឆ្នាំ២០១២ គឺសមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​-​​សង្កាត់​​​ជា​ស្ត្រី​​កើន​លើស​​ពី​​២០​%​។ បើ​បាន​​យ៉ាង​ដូច្នេះ​​ គឺជា​ការ​ល្អ ។​ កុំ​ឱ្យ​គ្នា​ឈរ​នៅ​កន្លែង​​​ដែល​​មិន​​ជាប់​​ គួរ​តែ​ដាក់​ឱ្យ​គ្នា​ឈរគឺ​ឈរ​ឱ្យ​​កន្លែង​ជាប់។

លើសពីនេះទៅ​ទៀត​ នៅតាម​ភូមិ​នីមួយៗ​​ មាន​សហការ​ជា​មេភូមិ​ឬជា​អនុ​ប្រធាន​​ភូមិ​ឬជា​សមាជិក​​​ភូមិ​និង​ក៏មាន​ស្ត្រីយ៉ាង​​​តិច​មួយ​​​រូប​ជា​​​​​​​​អភិបាល​​​ ឬជា​អភិបាល​​​​រង​នៃ​គណៈអភិបាល​​​រាជធានី-ខេត្ត-​ក្រុង​-​ស្រុក​-ខណ្ឌ​​ផងដែរ​។

សំខាន់​​ជាង​នេះ​ទៅទៀត​​ សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​បញ្ជាក់​​​ថា គណៈ​កម្មាធិការ​​​​​ពិគ្រោះ​​​យោ​បល់​​កិច្ច​ការស្ត្រី​ និង​កុមារ​ត្រូវ​បាន​​បង្កើត​​​​ឡើង​នៅក្រោម​​​​​​ក្រុម​​ប្រឹក្សា​​​នៃរដ្ឋ​​​​​​​បាល​​​ថ្នាក់​​ក្រោម​​ជាតិ​នីមួយៗ​ ដើម្បី​​ជួយ​​ក្រុម​ប្រឹក្សា​​​ឱ្យ​យក​ចិត្ត​​ទុក​ដាក់​​​កាន់​តែខ្លាំង​​​ថែមទៀត​​ទៅ​លើ​បញ្ហា​​​យេនឌ័រ​​​​ និង​ការ​ឆ្លើយ​តប​ទៅ​​នឹង​តម្រូវ​ការ​​របស់​​ស្ត្រីនិងកុមារ​ ។

ការបង្កើត​សម្ព័ន្ធ​​​ភាព​ជាតិ​ក្រុម​ប្រឹក្សា​​ឃុំ-​សង្កាត់​​​គឺជា​​មធ្យោ​បាយ​​ដ៏​សំខាន់​​មួយ​សម្រាប់​​ក្រុម​ប្រឹក្សា​​​​រដ្ឋបាល​​​ថ្នាក់​ក្រោម​​ជាតិ​មាន​​​សំឡេង​​​រួម​គ្នា​ក្នុង​ការ​​ពិភាក្សា​​ជាមួយ​រាជរដ្ឋា​ភិបាល​​​​​ពាក់​​ព័ន្ធ​នឹង​​ការ​អភិវឌ្ឍ​។ លើស​ពីនេះ​​ទៅ​ទៀត សម្ព័ន្ធ​​​ភាពជាតិ​​បាន​ដើរតួនាទី​​​យ៉ាង​សំខាន់​​​នៅក្នុង​​​​ការ​​​លើក​កម្ពស់​​​​​សមត្ថភាព​​របស់​សមាជិក​​ក្រុម​ប្រឹក្សា​​​​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​​ស្របតាម​​​​ច្បាប់​និង​​លិខិត​បទដ្ឋាន​​​​គតិយុត្ត​ ។

ទន្ទឹម​​នឹង​នេះ​​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​គូសបញ្ជាក់​​​​អំពីកិច្ច​ការ​សំខាន់ៗ​​មួយ​ចំនួន​​ផ្សេង​​ទៀត​ដែល​ពាក់​ព័ន្ធ​​ទៅ​នឹង​​ក្រុម​ប្រឹក្សា​​​រដ្ឋបាល​​​​ថ្នាក់​ក្រោម​​ជាតិ បន្ថែម​​ពី​​​លើ​ការ​បង្កើត​បាន​យ៉ាង​​​រឹងមាំ​​​នូវ​ក្រុម​​​ប្រឹក្សា​​​ឃុំ​-​សង្កាត់​​​ដែល​​បច្ចុប្បន្ន​​​​​បាន​​បង្កើត​ក្រុម​ប្រឹក្សា​​​រាជធានី ក្រុម​ប្រឹក្សា​​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​​​​ស្រុក​​ និង​ក្រុម​ប្រឹក្សា​​ខណ្ឌ ។ កិច្ច​ការទាំងនេះ​យើង​កំពុង​​​តែ​​រៀបចំ​​​កិច្ច​ដំណើរ​ការ​នៃការ​​ផ្តល់​​ដល់​ក្រុម​​ប្រឹក្សា​​​ទាំងនោះ​​នូវ​ប្រព័ន្ធ​​​គ្រប់គ្រង​​ជា​មូល​ដ្ឋាន​​​នានា​​រួម​ជាមួយ​​នឹង​​ការ​ផ្តល់​បុគ្គលិក​និង​ធន​ធាន​​​ហិរញ្ញ​វត្ថុ​​​ផងដែរ ។

ជំហាន​​បន្ទាប់​ត្រូវ​មាន​​​​ការ​ងារ​ផ្នែក​​​គោល​​​នយោ​បាយ​​​​ដ៏សំខាន់​​មួយ​​ដែល​​នឹង​ត្រូវ​រៀបចំ​ឡើង​​នៅក្នុង​រយៈ​​ពេល​ដ៏ខ្លី​ខាងមុខ  ក្នុង​​​ការ​​រៀប​ចំ​ធ្វើ​បញ្ជី​​​មុខងារ​​របស់​ខ្លួន​​ដែល​មាន​នា​ពេល​​​​បច្ចុប្បន្ន​សម្រាប់​​​មើល​​ឡើង​វិញ​​នូវ​​មុខងារ​​​ទាំង​នោះ​​ដើម្បី​​កំណត់​​​ថា តើ​​មុខ​ងារ​​សម​ស្រប​​​ណា​ខ្លះ​ត្រូវ​ផ្ទេរឱ្យ​ទៅ​ក្រុម​​ប្រឹក្សា​​​រដ្ឋបាល​​ថ្នាក់​ក្រោម​ជាតិ ។​
ក្រោម​​​ក្រប​ខណ្ឌ​នៃច្បាប់​​រៀបចំ​អង្គការ គ.ជ.អ.ប ត្រូវ​ទទួល​​ខុសត្រូវ​​ក្នុង​ការ​​ពិនិត្យ​មើល​​​​ដំណើរ​ការ​​​នៃការ​​ផ្ទេរ​មុខងារ​នេះ​ និ​ង​ត្រូវ​​ធានា​​ថា កិច្ច​ដំណើរ​​ការ​​នៃ​ការ​​ផ្ទេរ​​មុខងារត្រូវ​​អនុវត្ត​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ​តម្លា​ភាព​​ មាន​ការ​​ពិគ្រោះ​​​យោ​បល់​​​ ​​​តាម​​ពេល​វេលា​​ កំណត់​ច្បាស់​​​លាស់​​ និង​​​មិន​រំខាន​​​ឬរំខាន​​ក្នុងគំនិត​​​អប្បរមា​​​ទៅ​​​លើ​​​ប្រតិបត្តិការ​​ដែល​​កំពុង​ដំណើរ​ការ​រៀបចំ​​​ស្ថាប័ន​​​​ឡើងវិញ ដែល​​កិច្ចការ​​​នេះ​នៅ​មាន​​​​ការ​ពាក់​ព័ន្ធ​​​​​ផងដែរ​ ​ក្នុង​​កម្មវិធី​កំណែទម្រង់​​​​រដ្ឋ​​បាល​​សាធារណៈ​ ។​
ហេតុនេះ​ គ.ជ.អ.ប​ និង​កម្មវិធី​​កំណែ​ទម្រង់​​រដ្ឋបាល​​សាធារណៈ​ចាំបាច់​​ត្រូវ​​​តែ​​ធ្វើ​​​ការ​រួមគ្នា​​ ដើម្បី​​ធានា​ថា ដំណើរ​ការ​​នេះ​​នឹង​មាន​លក្ខណៈ​​ប្រទាក់​ក្រឡាគ្នា​​​ និង​មាន​ការ​​​សម្របសម្រួល​គ្នា។

លោក​​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ​ រដ្ឋ​មន្ត្រី​​​ក្រសួងមហា​ផ្ទៃ​បាន​ថ្លែង​ថា អង្គ​សន្និបាត​​បូក​សរុប​​​​លទ្ធផល​​​ការងារ​​ក្រុុម​ប្រឹក្សា​​​ឃុំ​-​សង្កាត់​​​អាណត្តិទី​២បាន​​ដំណើរ​​ការ​​ក្នុង​រយៈពេល​២ថ្ងៃ ស្រប​តាម​​​កម្មវិធី​​ដែល​បាន​គ្រោងទុក​ ដោយ​មាន​​​​ការ​​អញ្ជើញ​ចូល​​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​​​​ជាង​២០០​នាក់ ដែល​តំណាង​ឱ្យឃុំ-​សង្កាត់​​​នៅ​​ទូទាំង​ប្រទេស​។ ប្រធាន​ក្រុម​ប្រឹក្សា​​ក្រុង-​ស្រុក​​​-​ខេត្ត​-​ខណ្ឌ​​​ចំនួន​១៩៥​នាក់ តំណាង​ឱ្យ​​ក្រុង​-​ស្រុក​-​​ខណ្ឌ​ទូទាំង​ប្រទេស ។ ​ក្រុម​ប្រឹក្សា​​​រាជ​ធានី​-​ខេត្ត​៤៨​នាក់ តំណាង​​ឱ្យ​រាជធានី​-​ខេត្ត​​ទូទាំង​ប្រទេស​ និងគណៈ​អភិបាល​​រាជធានី​-​ខេត្ត​-​ក្រុង-​ស្រុក​-​ខណ្ឌ​​​ចំនួន​១០៥​នាក់ ​ព្រម​ទាំង​​មាន​ការ​​​ចូលរួម​ពីក្រសួង​ស្ថាប័ន​នៃរាជ​រដ្ឋា​ភិបាល​​កម្ពុជា​ តំណាង​ដៃគូ​អភិវឌ្ឍន៍​ សង្គម​ស៊ីវិល និង​អង្គ​ការមិន​មែន​​រដ្ឋា​ភិបាល​នានា​ដែល​មាន​​ចំនួន​​ប្រមាណ​ជាង​៧០០​នាក់ ។

លោកឧបនាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍ថា អង្គ​សន្និបាត​​​​ទាំង​មូល​​បាន​ឯកភាព​​ខ្ពស់​ចំពោះ​​​របាយ​ការណ៍​​វាយតម្លៃ​​អំពី​​​សមិទ្ធផល​​នៃការ​អនុវត្ត​​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ​-​​​សង្កាត់​​អាណត្តិទី២​​ សមិទ្ធផល​​​​របស់​ក្រុម​ប្រឹក្សា​​​រាជធា​នី​-​​​ខេត្ត-​ស្រុក-​ខណ្ឌ​​រយៈពេល​​ជាង២ឆ្នាំ​ក៏ដូចជា​​​​កំណែទម្រង់​​​​​វិមជ្ឈការ និង​វិសហមជ្ឈការ​រយៈ​​​កាល​ជិត​​១០ឆ្នាំ​មក​នេះ ។

ទន្ទឹម​​នេះ​​អង្គ​សន្និបាត​​បានធ្វើ​ការ​តាម​​ដាន​​​យ៉ាង​យក​ចិត្ត​ទុកដាក់​​​​នូវ​​បទពិសោធន៍​​​​នៃការ​​​អនុវត្ត​ការងារ​របស់​ក្រុម​ប្រឹក្សា​​​មួយចំនួន​នៃរដ្ឋ​បាល​​​ថ្នាក់​ក្រោមជាតិ រួមទាំង​​បទអន្តរាគមន៍​​​​របស់​ស្ថាប័ន​​​​សិក្សា​ស្រាវ​ជ្រាវ​​​​ឯករាជ្យ​​​ក្នុង​ប្រទេស​ដែល​បង្ហាញ​ពីការ​​រកឃើញ​​របស់​ខ្លួនជុំ​វិញ​ការ​អនុវត្ត​គោល​នយោ​បាយ​​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា ។

ផ្អែក​តាម​​​របាយ​ការណ៍​នៃបទអន្តរាគមន៍​​​នានា​​​ អង្គសន្និបាត​​​ទាំងមូល​​បាន​បែង​ចែក​​ក្រុម​​​​ពិភាក្សា​ដែល​ប្រមូល​ផ្តុំ​លើ​បញ្ហា​​សំខាន់ៗ​ដែល​ជា​តម្រូវ​ការ​​​ជាអាទិភាព​ក្នុងកំណែទម្រង់​​ជាអាទិ៍​​ ការ​ប្រមើលមើល​អំពី​ជម្រើស​​សម​ស្រប​នានា​​សម្រាប់​​ការបង្កើត​សមាគម​ក្រុមប្រឹក្សា​​នៃរដ្ឋ​បាល​​​ថ្នាក់​​ក្រោម​​​ជាតិ​ ភាព​ចាំបាច់​​នៃការ​​ដាក់​​ឱ្យ​​ដំណើរ​ការ​​នូវមូលនិធិ​​ក្នុង​​ស្រុក​ដែល​តម្រូវ​​​​ដោយ​ច្បាប់​ស្តីពី​របប​ហិរញ្ញ​វត្ថុ​ និង​ការ​គ្រប់គ្រង​​​​ទ្រព្យ​​សម្បត្តិ​​​របស់​ថ្នាក់​ក្រោម​ជាតិ យន្ត​ការ  និង​វិធី​សាស្ត្រ​​​នៃការគាំទ្រ​​របស់​ខេត្ត​ចំពោះ​​ក្រុង​-​ស្រុក​​និង​​ឃុំ-​សង្កាត់​ក្នុង​ស្ថាប័ន ស្ថានភាព​​ប្រព័ន្ធ​គាំទ្រ​នេះ កំពុង​ត្រូវ​បាន​​ធ្វើ​ការ​​កែសម្រួល។​​ ការ​​ចូល​​រួម​​​របស់​រដ្ឋបាល​​ថ្នាក់​​ក្រោម​ជាតិ និង​ការ​ផ្តល់​​​សេវា​​សង្គម​ដោយ​​ផ្តោត​ទៅ​លើ​ជនងាយ​រងគ្រោះ​​និង​ជន​​ជាតិ​​ភាគតិច​​ ស្ត្រី​ និង​កុមារ​​តម្រូវ​ការ​ចាំបាច់​​​នៃការ​បញ្ជ្រាប​​​យេនឌ័រ​​ និង​ការ​​បង្កើន​ភាព​​​អង់​អាច​ក្លា​ហាន​​របស់​​ស្ត្រី​ក្នុង​​កំណែទម្រង់​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ ព្រម​ទាំង​​តួនាទី​របស់​​​យុវជន​​ក្នុង​​​​ការ​ចូលរួម​​​ធ្វើ​សេចក្តី​សម្រេចចិត្ត​នានា​នៅមូល​​ដ្ឋាន ។

ឆ្លង​តាម​​ការពិភាក្សា​​​«អង្គ​​សន្និបាត​​បាន​​ធ្វើ​ការ​​​វាយ​តម្លៃ​​ខ្ពស់​​​ចំពោះ​​​ក្រុម​ប្រឹក្សា​​​ឃុំ-​សង្កាត់​​​​ដែល​​មានតួនាទី​​ស្នូល​ក្នុង​ការ​ទ្រទ្រង់​​​ការបង្កើត​ និង​ការ​​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​​​បែប​ប្រជាធិបតេយ្យ​​នៅថ្នាក់​​ក្រោម​ជាតិ ។

ក្នុង​ន័យនេះ ​អង្គ​សន្និបាត​​ទាំងមូល​​​​បាន​​ប្តេជ្ញា​​ចិត្ត​​ក្នុង​ការ​​​បន្ត​គាំទ្រ​​ក្នុង​ដំណើរ​ការ​​​បោះឆ្នោត​​​​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិទី៣​ នា​ថ្ងៃអាទិត្យ​ទី​​៣ខែ​មិថុនា ឆ្នាំ​២០១២​ខាង​មុខ​ ឱ្យ​ប្រព្រឹត្តទៅ​​ប្រកប​ដោយ​​លក្ខណៈ​​សេរី​ ត្រឹម​ត្រូវ យុត្តិធម៌​ និង​មាន​​សុវត្ថិភាព ។

លោក​​ឧបនាយករដ្ឋមន្ត្រី​​គូសបញ្ជាក់​ថា តាម​រយៈសន្និបាត​​​នេះ បាន​បង្ហាញ​​កាន់​តែ​ច្បាស់​នូវ​ការ​សម្រេចចិត្ត​ដ៏ត្រឹម​​ត្រូវ​​របស់​រាជ​រដ្ឋា​ភិបាល​​​​កម្ពុជា​ក្នុង​ការ​​នាំយក​នូវ​គោល​នយោ​បាយ​​កំណែទម្រង់​វិមជ្ឈការ​ វិសហមជ្ឈការ​ សម្រាប់​​​ធ្វើ​ជា​​ចក្ខុ​វិស័យ​​​សម្រាប់​​កែលម្អ​​​រដ្ឋ​បាល​​​សាធា​រណៈ​ ដើម្បី​គាំទ្រ​ដល់​​កំណែទម្រង់​​​រដ្ឋបាល​​​​ថ្នាក់​ក្រោម​ជាតិ​នៅ​​កម្ពុជា ។ ជាមេរៀន​​​​បទពិសោធន៍​​ក្នុង​រយៈពេល​ជិត​១០ឆ្នាំ​​​កន្លងមក​​​នេះ ​បាន​បង្ហាញ​​​​ថា​​​ នៅពេល​ដែល​​កំណែ​ទម្រង់​​​​បាន​វិវត្ត​​ពី​ដំណាក់​កាល​​​មួយ​ទៅ​​ដំណាក់​​​មួយ​ទៀត​ បញ្ហា​​​ប្រឈម​ថ្មីៗ​ប្រាកដ​​​ជា​កើត​ឡើង​ដូចដែល​​អង្គ​​សន្និបាត​​បាន​កត់​សម្គាល់​​ តាម​រយៈ​​របាយការណ៍​​បទអន្តរាគមន៍​​ការ​ពិភាក្សា​​មាន​រយៈ​ពេល១ថ្ងៃ​កន្លះ​​​កន្លង​មក​នេះ ។

ទន្ទឹម​នេះ​ រាជ​រដ្ឋាភិបាល​​កម្ពុជា​​ដែល​មាន​​​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ​ហ៊ុន សែន  ជា​ប្រមុខ​ បាន​​ប្តេជ្ញា​​ចិត្ត​យ៉ាង​មុតមាំ​ ក្នុង​រយៈពេល​​វែង​​ដើម្បី​ជំរុញ​ដំណើរ​​ការកំណែ​ទម្រង់​​​​​នៅថ្នាក់​ក្រោម​ជាតិ​ឱ្យ​ប្រព្រឹត្ត​ទៅ​​តាម​ជំហាន​​​និង​ដំណាក់​​កាល​​​ទៅតាម​របៀប​​វារៈ​ និង​គោល​​នយោបាយ​​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ៕