ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានីត្រៀមចាត់ការអ្នករំលោ.ភលើចំណតបង់ប្រាក់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​អាជ្ញា​ធរ​រាជធានីភ្នំពេញ ​​បានត្រៀម​​រៀបចំ​​វិធាន​ការ​ក្តៅមួយ​​ដោយធ្វើ​ការ​ផាកពិន័យ​ដល់ម្ចាស់​ អាជីវកម្ម​នានា​ដែល​រំលោ.ភ ឬ​​រំខាន​ចំណត​បង់​ប្រាក់​លើ​ចិញ្ចើម​​មហាវិថី​ព្រះ​មុនីវង្ស​ធ្វើ​ឱ្យ​​ បាត់បង់​សណ្តាប់ធ្នាប់ ។ កន្លង​មក ​សាលា​រាជធានីភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនឯក​ជន​មួយ​ធ្វើ​ការ​រៀបចំ​ ចំណត​​​បង់ប្រាក់​លើ​

រាជធានីភ្នំពេញ ៖ ​​​អាជ្ញា​ធរ​រាជធានីភ្នំពេញ ​​បានត្រៀម​​រៀបចំ​​វិធាន​ការ​ក្តៅមួយ​​ដោយធ្វើ​ការ​ផាកពិន័យ​ដល់ម្ចាស់​អាជីវកម្ម​នានា​ដែល​រំលោភ ឬ​​រំខាន​ចំណត​បង់​ប្រាក់​លើ​ចិញ្ចើម​​មហាវិថី​ព្រះ​មុនីវង្ស​ធ្វើ​ឱ្យ​​បាត់បង់​សណ្តាប់ធ្នាប់ ។ កន្លង​មក ​សាលា​រាជធានីភ្នំពេញ​បានអនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនឯក​ជន​មួយ​ធ្វើ​ការ​រៀបចំ​ចំណត​​​បង់ប្រាក់​លើ​មហា​វិថី​​សំខាន់ៗ​​​ដូច​ជា​មហាវិថី​ព្រះមុនីវង្ស ​និងមហា​វិថី​កម្ពុជា​​ក្រោម​​ ព្រមទាំង​​មហា​វិថី​សំខាន់ៗ​​​មួយ​ចំនួនទៀត ។ ​ជាក់ស្តែង​​មហាវិថី​ព្រះមុនីវង្ស ​ដែលសាលារាជធានីភ្នំពេញ​​ធ្វើ​ជា​គំរូ​មុន​គេ​សម្រាប់​​រៀបរយ​​ដោយមានការ​​ចត​រថ​យន្តឱ្យ​​​បានត្រឹមត្រូវបញ្ចៀស​​​ការ​​កកស្ទះ​​ចរា​ចរណ៍ ​ និង​ធ្វើ​ឱ្យ​មានសណ្តាប់​ធ្នាប់​ល្អ ប៉ុន្តែ​ពេលនេះ​​នៅ​ពេល​​ក្រុមហ៊ុន​​បានរៀបចំ​​​ចំណត​​​ស្អាត​រួច​ហើយ​បែរ​​ជា​មានការ​លក់ដូរ ឬ​ធ្វើ​អាជីវកម្ម​​ផ្សេងៗ​​រំខាន​ដល់​ចំណត​នោះទៅ​
វិញ ។ ​ដោយមើលឃើញ​​ហេតុការណ៍​បែប​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានមានវិធាន​ការ​ផាក​ពិន័យ​​ ដើម្បីបង្កភាព​ងាយស្រួល​ដល់​ការ​ចូលចត​របស់រថយន្តបង់ប្រាក់ ។

ថ្ងៃទី១៥ ​សីហា ២០១១ ​សាលា​រាជធានី ភ្នំពេញ​បានចេញ​​សេចក្តី​ជូនដំណឹង​មួយ​ដែល​មាន​ខ្លឹមសារ​​ដូចតទៅ ៖
សាលា​រាជធានីភ្នំពេញ​សូមជ​ម្រាប​​ជូនដំណឹង​​​ដល់សាធារណ​ជន​ទាំង​អស់​ឱ្យ​បានជ្រាប​ថា កន្លង​​​មក​នេះ ​សាលារាជធានីភ្នំពេញ​បានធ្វើ​ការ​ជូនដំណឹងស្តីពី​ការ​ផ្សព្វ​ផ្សាយ​​តាមប្រព័ន្ធ​​ទូរ​ទស្សន៍​​ និ​ងទំព័រ​​សារព័ត៌មាន​ក៏ដូច​ជា​តាមរយៈ​ក្រុម​ការ​ងារ​ចុះ​​ផ្សព្វផ្សាយ​ណែនាំ​​ដោយផ្ទាល់ ជុំ​វិញ​ការ​រៀបចំ​​ចំណត​​​បង់ប្រាក់​នៅ​រាជធានី​ភ្នំពេញ​​​​ដោយ​ចាប់​ផ្តើម​ប្រមូលថ្លៃ​ចំណត​​សាក​ល្បង​ជំហាន​ដំ​បូងនៅ​មហាវិថីព្រះមុនីវង្ស​​​​ ។ ជា​លទ្ធ​ផល​សាលា​​រាជធានីភ្នំពេញ​​នៅ​តែសង្កេត​​​ឃើញថា ​​ការចត​​យាន​យន្ត​​របស់បងប្អូន​ប្រជា​ពលរដ្ឋ​​នៅ​តែ​ពុំ​ទាន់​បានត្រឹមត្រូវ​​​​ទៅតាមគំនូស​ប្លង់​​នៅ​ឡើយ​​ លើសពីនេះ​នៅមានការ​យក​​ទំនិញ​​មកដាក់​លក់នៅ​លើគំនូស​ប្លង់​​ចំណត​នោះ​បន្ថែម​ទៀត​​ដែរ។

សេចក្តី​ជូនដំណឹង​​​នោះ​បាន​បញ្ជាក់ថា ​​ដើម្បី​ឱ្យគម្រោង​ការរៀបចំ​ចំណត​​​បង់ប្រាក់​ខាងលើ​​ទទួល​បាន​ជោគជ័យ​​ និងរួមចំណែក​​​ក្នុងការ​ធ្វើ​ឱ្យ​រាជ​ធានីភ្នំពេញ​​​កាន់តែ​មាន​សណ្តាប់ធ្នាប់​​ របៀប​រៀបរយ​​​ល្អពីមួយថ្ងៃទៅមួយថ្ងៃ ​ក៏ដូច​ជា​​ការ​ពង្រឹង​​​ការអនុវត្ត​ន៍​​ច្បាប់ ​បទដ្ឋាន​គតិយុត្តិ​​នោះ​​​សាលា​រាជធានីភ្នំពេញ​​​សម្រេច​ឱ្យ​​ធ្វើការ​​ផាក​ពិន័យ​​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​​​ណា​ដែល​ដាក់​លក់ទំនិញ​​នៅ​លើប្លង់ចំណត​​​ និងម្ចាស់​​រថ​យន្ត​ដែល​មិនព្រមចូល​ចត​ឱ្យ​បានត្រឹមត្រូវ​​តាម​​គំនូស​​ចំណត​ដែលបានកំណត់ ។

សាលា​រាជធានីភ្នំពេញ​​​សង្ឃឹម​​​ជឿជាក់​​លើ​ស្មារតី​យោគយល់​​ និងសហការ​​ល្អ​​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​​​ និងអាជ្ញាធរ​​មូលដ្ឋាន​៕