ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​មន្ទីរប្រឆាំង​គ្រឿងញៀ.នចុះ​ឆែក​ឆេរ​ក្នុង​សណ្ឋាគារ​​​ណា​ណា​ឃាត់ខ្លួន​​ជន​បរទេស​​២នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​កម្លាំង​​នគរបាលមន្ទីរ​​ប្រឆាំងគ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ​​​សហការ​ជា​មួយ​​​ ​នគរបា​លប៉ុស្តិ៍​​រដ្ឋបាលផ្សារ​ថ្មីទី​៣ បាន​នាំ ខ្លួនជនសង្ស័យ​​​ជួញដូរគ្រឿងញៀ.ន​​ពីរនាក់ គឺ​​​ម្នាក់ជនជាតិ​ឡាវ និងម្នាក់ទៀត​ជនជាតិ​ឥណ្ឌា ទៅ​កាន់សណ្ឋាគារ​​ទីតាំង​​លេខ​​​​១B ២B ផ្លូវ​លេខ​​១៥៥ ​សង្កាត់ផ្សារ​ថ្មីទី​៣ ​ខណ្ឌដូនពេញ កាលពី​វេលាម៉ោង​​​១​រសៀលថ្ងៃទី​​​​១៩ សីហា ២០១១ ដើម្បី​​ឆែកឆេរ​​​​រកគ្រឿងញៀ.ន​។​

រាជធានីភ្នំពេញ​​ ៖ ​​កម្លាំង​​នគរបាលមន្ទីរ​​ប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ​​​សហការ​ជា​មួយ​​​​នគរបា​លប៉ុស្តិ៍​​រដ្ឋបាលផ្សារ​ថ្មីទី​៣ បាន​នាំ ខ្លួនជនសង្ស័យ​​​ជួញដូរគ្រឿង​ញៀន​​ពីរនាក់ គឺ​​​ម្នាក់ជនជាតិ​ឡាវ និងម្នាក់ទៀត​ជនជាតិ​ឥណ្ឌា ទៅ​កាន់សណ្ឋាគារ​​ទីតាំង​​លេខ​​​​១B ២B ផ្លូវ​លេខ​​១៥៥ ​សង្កាត់ផ្សារ​ថ្មីទី​៣ ​ខណ្ឌដូនពេញ កាលពី​វេលាម៉ោង​​​១​រសៀលថ្ងៃទី​​​​១៩ សីហា ២០១១ ដើម្បី​​ឆែកឆេរ​​​​រកគ្រឿងញៀន​។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ​ជួញដូរគ្រឿងញៀនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ DENEKASETH PATAPHY ភេទ​ប្រុស អាយុ៥១ឆ្នាំ ជនជា​តិឡាវ និង២-ឈ្មោះ SHIV DAYAL BHAGAT ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅបន្ទប់លេខ​៣០១ នៃសណ្ឋាគារណាណា ដែលមានទីតាំង​លេខ​១បេ.២បេ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី​៣ ខណ្ឌដូនពេញ។ សមត្ថកិច្ចចំរុះដែលដឹកនាំ​ដោយ​លោកថេង រ៉ាមី ក្រឡាបញ្ជីរបស់លោក​សុខ រឿន ព្រះរាជអាជ្ញារងអម​សាលា​ដំបូងរាជ​ធានីភ្នំពេញបានធ្វើការឆែកឆេរក្នុងបន្ទប់លេខ​៣០១ នៃសណ្ឋាគារណាណាហើយបានរកឃើញ​ម្សៅពណ៌សសរុបពីរកញ្ចប់ធំប្រហែលមួយគីឡូ​ក្រាម (សង្ស័យប្រភេទថ្នាំញៀនម៉ាទឹកកក)។

សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបង្រ្កាប​ការជួញដូរគ្រឿងញៀនកណ្តាលរាជធានីនេះ​បាន​លួចបង្ហើបឲ្យដឹងថាះកិច្ចប្រតិបត្តិការនេះគឺនគរ​បាលជំនាញបាន​ប្រើពេលអស់ជាច្រើនថ្ងៃទម្រាំ​តាមប្រមាញ់ជនសង្ស័យទាំងពីរខាងលើបាន​សម្រេចនោះ ម្នាក់ចាប់បាននៅក្បែរ​សាកល​វិទ្យា​​​ល័យ​​ជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូន ពេញ​ជាជន​ជាតិឡាវ ហើយបន្តមកតាម ប្រមាញ់​ចាប់បាន​ម្នាក់ទៀតជាជនជាតិឥណ្ឌា​នៅ​ផ្សារដីហ៊ុយ។ ​ក្រោយ​ពីចាប់បានក៏នាំខ្លួន​ទៅ​ឆែក​ឆេរនៅ​សណ្ឋា​គារណាណាជាលទ្ធផលរក​ឃើញ​ម្សៅ​ពណ៌ស សង្ស័យប្រភេទគ្រឿងញៀន​ម៉ាទឹកកក​សរុបចំនួនពីរគីឡូក្រាម។ សមត្ថកិច្ច​បាន​​បញ្ជាក់​ថា សមត្ថកិច្ចបានដកហូតរថយន្តពីរ​គ្រឿង​មួយ​គ្រឿងម៉ាកកាមរីឆ្លាមនិង​មួយ​គ្រឿង​ទៀត​ធុន​ទេសចរណ៍១២កៅអីពាក់ស្លាក​លេខ​អក្សរ​ឡាវ ។

នៅល្ងាចថ្ងៃដដែលកម្លាំងនគរបាលមន្ទីរ​ប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យទាំងពីរ​នាក់ខាងលើទៅឆែកឆេរលំនៅដ្ឋានរបស់ជន​ជាតិឥណ្ឌានៅម្តុំវត្តសន្សំកុសលសង្កាត់បឹងទំពុន​ខណ្ឌមានជ័យ៕