ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោហ៊ុន សែន ​​៖ កិច្ចប្រជុំ GBC ក្នុង​ដែនកំណត់របស់​​តុលាកា​រត្រូវ​​តែ​មាន​​អ្នកសង្កេត​ការណ៍​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ប្រភពពី​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​​​បាន​បង្ហើប​ឱ្យដឹង​ថា សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានមានប្រសាសន៍​​​ថា ជំហរ​របស់​រាជ​រដ្ឋាភិបាល​គឺនៅតែ​គោរព​តាម​ការ​សម្រេច​​​របស់តុលាការ​​​ ក្រុងឡាអេ ​ដែល​បង្គាប់​ឱ្យ​មាន​អ្នកសង្កេតការរណ៍​ឥណ្ឌូណេស៊ី​​​​នៅ​តំបន់គ្មាន​យោធា​​ ​ដដែល ។

រាជធានីភ្នំពេញ​​ ៖ ​​ប្រភពពី​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​​​បាន​បង្ហើប​ឱ្យដឹង​ថា សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានមានប្រសាសន៍​​​ថា ជំហរ​របស់​រាជ​រដ្ឋាភិបាល​គឺនៅតែ​គោរព​តាម​ការ​សម្រេច​​​របស់តុលាការ​​​ក្រុងឡាអេ ​ដែល​បង្គាប់​ឱ្យ​មាន​អ្នកសង្កេតការរណ៍​ឥណ្ឌូណេស៊ី​​​​នៅ​តំបន់គ្មាន​យោធា​​​ដដែល ។

ទាក់ទង​ទៅនឹង​កិច្ច​ប្រជុំ​​គណៈ​កម្មការ​ព្រំដែន​ទូទៅ (GBC) រវាង​​​រដ្ឋ​មន្ត្រី​​ការពារជាតិនៃ​ប្រទេសទាំងពីរ​​​កម្ពុជា​-ថៃ ​​ឬ​កិច្ច​​​ប្រជុំថ្នាក់​​តំបន់ និងកិច្ច​​ប្រជុំថ្នាក់​ខេត្ត​ជាប់​ព្រំ​ដែន​នោះ សម្តេច​​តេជោហ៊ុន សែន ​​បានផ្តល់​​​អនុសាសន៍​​​ឱ្យ​​​បន្តការ​ជួបគ្នា​​​ជាលក្ខណៈ​ទ្វេភាគី​។ ប៉ុន្តែបើ​កិច្ចប្រជុំ​ GBC និយាយ​ដល់​តំបន់​ដែល​មានការ​ចង្អុល​​​បង្ហាញ​​ឱ្យវាស់វែង​​​ពីតុលាការ​​​អន្តរ​ជាតិ​ក្រុង​ឡាអេ ​​ដាច់ខាតត្រូវ​​មាន​វត្ត​មាន​ចូល​រួម​ពីអ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​។

គួរបញ្ជាក់​​​ថា ប្រសាសន៍​ថ្លែង​របស់​សម្តេច​​​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​យ៉ាង​ដូច្នេះ​​គឺ បានធ្វើ​​​​ឡើង​ក្នុង​ឱកាស​​ដែលសម្តេច​បានអញ្ជើញ​​​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​​​ក្នុងសម័យប្រជុំ​​ពេញអង្គ​​​​គណៈរដ្ឋមន្ត្រី​​ប្រចាំ​សប្តាហ៍​​នៅ​វិមាន​​សន្តិភាព​​ទីស្តីការ​នាយករដ្ឋមន្ត្រី​កាលពីព្រឹកថ្ងៃទី​​១៩ សីហា នេះ​។

គួរបញ្ជាក់​​​ថា កិច្ចប្រជុំ​​​គណៈ​រដ្ឋ​មន្ត្រី​​ប្រចាំ​​សប្តាហ៍ កាលពីព្រឹក​មិញ​នេះ​​ដែរ ​​គណៈរដ្ឋមន្ត្រី​​​​ បានពិភាក្សា​​​លើ​របៀបវារៈ​​ដូចខាងក្រោម​៖
១-សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ពន្ធនាគារ​។​
២-សេចក្តីព្រាង​ច្បាប់​​​ស្តីពីការ​គ្រប់​គ្រង​​ថ្នាំ​កសិ​កម្ម​ និងជីវកសិ​កម្ម​។​
៣-បញ្ហា​​ផ្សេងៗ​សំណើ​សុំ​ការយល់​ព្រម​ពី​​គណៈរដ្ឋមន្ត្រី​​​​ ដើម្បីផ្ញើ​ទៅ​​ស្ថាប័ន​​នី​តិប្បញ្ញត្តិ​
លើ៖
៣.១-ច្បាប់ស្តីពីការ​អនុម័ត​​​យល់ព្រម​​​​លើ​ការ​ធានា​ទូទាត់​​​របស់រាជរដ្ឋាភិបាល​​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​​ឱ្យក្រុម​ហ៊ុន​​​ខេម​បូឌា អ៊ីនធើរ​ណេ​ស្យូ​ណល ​​អ៊ិន វេស្តមែន ​​ឌីវើ​​ឡូបមែន ​គ្រុប ​​​សម្រាប់គម្រោង​​វិនិយោគ​​​​សាង​សង់​​​រោងចក្រ​​អគ្គិសនី​​​ដុតធ្យូង​​​​ថ្ម ​​អនុភាព​​​១៣៥ មេហ្គាវ៉ាត់ នៅ​ខេត្ត​​ព្រះសីហនុ​។​
៣.២-អនុ​សញ្ញា​ស្តីពី​ពាណិជ្ជកម្ម​​​​អន្តរជាតិ​​​លើ​ប្រភេទ​​សត្វ និង​រុក្ខ​ជាតិព្រៃដែល​​កំពុងរង​គ្រោះ​​ថ្នាក់ ​(សាយ​តេស) ៕