ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​កម្រៃ​​​ជើង​សា​​ស៊ុយ​អែត​​ប្រកាស​​លក់​ភូមិ​គ្រឹះ​រួម​​ជាមួយ​​គ្រោងឆ្អឹង​​អាយុ​ជាង​​200​ឆ្នាំ​​ក្នុង​តម្លៃ​​6សែន​ដុល្លារ​

13 ឆ្នាំ មុន

ក្រុម​ហ៊ុន​កម្រៃ​ជើង​សា​អចលន​ទ្រព្យ​មួយ​របស់​ស៊ុយ​អែត ​បាន​ប្រកាស​លក់​ផ្ទះ​មួយ​ខ្នង​រួម​នឹង​គ្រោង​ឆ្អឹង​របស់​ម្ចាស់​ផ្ទះ​ដែល​ធ្លាប់​រស់​រាន​មាន​ជីវិត​ក្នុង​យុគ​សម័យ​កណ្តាល​។ ផ្ទះ​ខាង​លើ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​​១៧៥០​ ឬ​មាន​​អាយុ​ជាង​២៦០​ឆ្នាំ នៅ​ទី​ក្រុង​វីស​ប៊ី លើ​កោះ​ភុត​លេន​កណ្តាល​សមុទ្រ​បាល់​ទិក ប្រទេស​ស៊ុយ​អែត។ ក្រុម​ហ៊ុន​បានប្រកាស​លក់​ផ្ទះ​មាន​បន្ទប់​ដេក​ ចំនួន​៣​រួម​ជាមួយ​គ្រោង​ឆ្អឹង​ដែល​រក្សា​ទុក​ក្នុង​​​ទូ​កញ្ចក់​ អាច​សម្លឹង​ឃើញ​យ៉ាង​ច្បាស់​នៅ​បរិវេណ​ជាន់​ក្រោម​​ដី​ក្នុង​តម្លៃ​​៤,១លាន​ក្រូ​ណ័រ​(ប្រាក់​របស់​ស៊ុយ​អែត) ឬ​ប្រហែល​៦​សែន​ដុល្លារ​។

ក្រុម​ហ៊ុន​កម្រៃ​ជើង​សា​អចលន​ទ្រព្យ​មួយ​របស់​ស៊ុយ​អែត ​បាន​ប្រកាស​លក់​ផ្ទះ​មួយ​ខ្នង​រួម​នឹង​គ្រោង​ឆ្អឹង​របស់​ម្ចាស់​ផ្ទះ​ដែល​ធ្លាប់​រស់​រាន​មាន​ជីវិត​ក្នុង​យុគ​សម័យ​កណ្តាល​។ ផ្ទះ​ខាង​លើ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​​១៧៥០​ ឬ​មាន​​អាយុ​ជាង​២៦០​ឆ្នាំ នៅ​ទី​ក្រុង​វីស​ប៊ី លើ​កោះ​ភុត​លេន​កណ្តាល​សមុទ្រ​បាល់​ទិក ប្រទេស​ស៊ុយ​អែត។

ក្រុម​ហ៊ុន​បានប្រកាស​លក់​ផ្ទះ​មាន​បន្ទប់​ដេក​ ចំនួន​៣​រួម​ជាមួយ​គ្រោង​ឆ្អឹង​ដែល​រក្សា​ទុក​ក្នុង​​​ទូ​កញ្ចក់​ អាច​សម្លឹង​ឃើញ​យ៉ាង​ច្បាស់​នៅ​បរិវេណ​ជាន់​ក្រោម​​ដី​ក្នុង​តម្លៃ​​៤,១លាន​ក្រូ​ណ័រ​(ប្រាក់​របស់​ស៊ុយ​អែត) ឬ​ប្រហែល​៦​សែន​ដុល្លារ​។ ភូមិ​គ្រឹះ​ខាង​លើ​ បាន​សង់​ឡើង​នៅ​លើ​មូល​ដ្ឋាន​​គ្រឹះ​វិហារ​រុស្ស៊ី​ និង​ត្រូវ​បោះ​បង់​ចោល​យុគ​សម័យ​កណ្តាល​។ ចំណែក​លោក​លីហ្វ​ ប៊ើត​វិក​ អ្នក​រក​កម្រៃ​ជើង​សា​លក់​ផ្ទះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា គឺ​ជា​រឿង​ដ៏​ពិបាក​មួយ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ជីវ​ប្រវត្តិ​ផ្ទះ​មួយ​ខ្នង​នេះ​។

តាម​វែប​សាយ​ Helagot land បញ្ជាក់​ឱ្យ​ដឹង​ថា ផ្ទៃ​ដី​ដែល​ជា​ទី​តាំង​របស់​ផ្ទះ​គឺ​ជា​ផ្ទៃ​ដី​ប្រើ​រួម​ជាមួយ​ផ្ទះ​២ខ្នង​ទៀត​នៅ​ក្បែរ​គ្នា​ដែល​អាច​ដើរ​ចេញ​ចូល​បាន​តាម​ផ្លូវ​ត​ភ្ជាប់​​នៅ​ក្រោម​ដី​ ដោយ​មាន​ចោះ​រូង​សំរាប់​សង់​ជណ្តើរ​​ចុះ​ក្នុង​ចំណោត​ពី​បរិវេណ​ខាង​មុខផ្ទះ​។

គួរ​បញ្ជាក់​ថា អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ទស្សនា​ផ្ទះ​ខាង​លើ​ និង​គ្រោង​ឆ្អឹង​អាច​ទាក់​ទង​នឹង​សារមន្ទីរ​ក្នុង​តំបន់​​​ដើម្បី​សុំ​ទស្សនា​បាន​ក្នុង​ករណី​ពិសេស ​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ក្រុម​ហ៊ុន​កម្រៃ​ជើង​សា ៕