ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសស្វែងរកចាប់ខ្លួន​ឃាត​ក​សម្លា.ប់​មន្ត្រី​ប៉ូលិស​2​នាក់​ស្នង​ការ​ដ្ឋាន​នគរ​បាល​នឹង​ជូន​រង្វាន់​គាប់​ចិត្ត​ដល់​ព័ត៌​មាន​ឈាន​ទៅ​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ​ស្នងការ​​ដ្ឋាន​នគរបាល​​រាជ​ធានី​ បាន​ចេញ​​សេចក្តី​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជា​​សាធារណៈ ករណី​​​ខ្មាន់​កាំភ្លើង​​ដែល​បា.ញ់​ប្រហារ​​យ៉ាង​ឃោរ​ឃៅ​មក​លើ​មន្ត្រី​ នគរបាល​​ជាតិ​២​រូប​បម្រើ​ការ​ងារ​នៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ កាលពី​វេលា​​​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ ​ថ្ងៃទី​១៤

រាជធានីភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ​ស្នងការ​​ដ្ឋាន​នគរបាល​​រាជ​ធានី​ បាន​ចេញ​​សេចក្តី​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​ជា​​សាធារណៈ ករណី​​​ខ្មាន់​កាំភ្លើង​​ដែល​បាញ់​ប្រហារ​​យ៉ាង​ឃោរ​ឃៅ​មក​លើ​មន្ត្រី​នគរបាល​​ជាតិ​២​រូប​បម្រើ​ការ​ងារ​នៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ កាលពី​វេលា​​​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ ​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១១ កន្លង​មក​​ ត្រូវ​បាន​សមត្ថ​កិច្ច​កំណត់​មុខ​សញ្ញា​ច្បាស់លាស់​ហើយ ហើយ​នឹង​កំពុង​ស្វែង​រក​ចាប់ខ្លួន​​ដូច​មាន​ក្នុង​រូប​ថត​នេះ​ស្រាប់ ។

ខ្មាន់​​កាំភ្លើង​​ដែល​ជា​​​ឧក្រិដ្ឋ​​បាញ់​ប្រហារ​​មក​លើ​​មន្ត្រី​​នគរបាល​​​​​ត្រូវ​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន​​នេះ​មាន​ឈ្មោះ​​ញៀវ ធឿន ហៅ​ម៉ាំង ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មធ្យោ​បាយ​គេច​ខ្លួន​​មាន​ម៉ូតូ​ហុង​ដា C125 ពណ៌​ខ្មៅ ​ស៊េរី​២០០៥ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-2510 ។ ញៀវ​ ធឿន ​ហៅ​​ម៉ាំង មាន​សម្បុរ​ស្រអែម​មាឌ​​ធំ​ កម្ពស់​​ជាង​១,៧០​​ម៉ែត្រ ។ ដើម្បីរួម​ចំណែក​​រក្សា​សន្តិ​សុខ  សុវត្ថិ​ភាព​សង្គម​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​​​សំណូម​ពរ​ដល់​​ប្រជា​ពល​រដ្ឋ​​ មេត្តា​សហ​ការ​​ផ្តល់​​ព័ត៌​មាន​ចំពោះ​ទី​កន្លែង​​លាក់​ខ្លួន​ឧក្រិដ្ឋ​​ជន​រូប​នេះ ។

បើ​សិន​​ជា​បាន​ឃើញ​ ឬ​ជួប​ប្រទះ​​នៅ​ទី​​ណា​នោះ ត្រូវ​រាយ​ការណ៍​​​មក​​សមត្ថ​កិច្ច​តាម​រយៈ​លេខ​​ទូរស័ព្ទ​០១២ ៩៩៩ ៩៩៩, ០១២ ៩២៣ ៩២៣, ០១២ ៨១៥ ០៩៧, ០១៦ ៩៧១ ៦៦៦ និង​០១២ ​៨២២ ៨២២ ស្នង​ការ​​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ​នឹង​ជូន​រង្វាន់​ជា​ទី​គាប់​ចិត្ត​ចំពោះ​ព័ត៌​មាន​​​ណា​ដែល​ឈាន​ទៅ​​បង្ក្រាប​​បាន​ឧក្រិដ្ឋ​​ជន​នេះ ។ ជា​មួយ​នោះ​ផង​ដែរ ​លេច​ធ្លាយ​​ព័ត៌​មាន​​ថ្មី​ទៀត ​ពី​សមត្ថ​កិច្ច​​នគរបាល​បាន​​ហៅ​​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ដែល​​ឌុប​ខ្មាន់​កាំភ្លើង​​ទៅ​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​​ត្រូវបាន​​សមត្ថ​កិច្ច​នគរបាល​​រាជធានី​ អញ្ជើញ​ទៅ​​សាក​សួរព័ត៌​​មាន​​​បន្ថែម ដើម្ប​ី​ជា​តឹក​តាងសម្រាប់​​រក​បទ​ល្មើស​​ដាក់​បន្ទុក​លើ​ជន​ត្រូវ​ចោទ ។

ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​អ្នក​រត់​ម់ូតូ​ឌុប​​ដែល​ត្រូវសមត្ថ​កិច្ច​​អញ្ជើញ​ទៅ​សាក​សួរ​​បាន​រៀប​រាប់​ថា ​កាល​ពី​ព្រឹក​​ថ្ងៃទី​១៤ សីហា ឈ្មោះ​​ញៀវ ធឿន​ ហៅ​ម៉ាំង ​​បាន​ទូរស័ព្ទ​​​ហៅ​ខ្លួន​​ឱ្យ​ឌុប​​ពី​ផ្ទះ​នៅ​ក្រុង​តា​ខ្មៅ ទៅភ្នំពេញ ​ដោយ​និយាយ​​​ប្រាប់​ថា ជូន​ទៅ​រក​ញ៉ាំអាហារ​ពេល​ព្រឹក។ អ្នក​រត់​ម៉ូតូឌុប​ក៏​បាន​ទៅ​ឌុប​​ខ្មាន់​កាំភ្លើង​​តាម​ការ​កំណត់ ព្រោះ​គេជា​មនុស្ស​ស្គាល់​​​គ្នា​ និង​រាប់​អាន​​គ្នា​ដូច្នេះ​មិន​រុញ​រា​​ក្នុងការ​ជូន​ដំណើរ​​ទេ តែ​អ្នក​​រត់​ម៉ូតូ​​​នោះ​មិន​បាន​ដឹងថា ​​មនុស្ស​ដែល​សិទ្ធិ​ស្នាល​​កំពុងជិះ​ម៉ូតូ​ពី​ក្រោយ​វា​ឃាតក​​ទេ​។

ម៉ូតូ​ឌុប​បាន​ប្រាប់​​​សមត្ថ​កិច្ច​ទៀត​ថា ​ឈ្មោះ​ញៀវ​ ធឿន ​បាន​ឱ្យ​គេ​ឌុប​ចេញ​​ពី​ភូមិ​ដើម​មៀន ឃុំ​ដើម​មៀន ស្រុក​​តា​ខ្មៅ ខេត្ត​កណ្តាល​ ពី​​ផ្ទះ​​សំដៅ​​ទៅ​ម្តុំ​​អង់​តែន​ទូរទស្សន៍​​ជាតិ​ទួល​គោក ​​ពេល​ទៅ​ដល់​នោះ ​គេ​បាន​ឃើញ​​មនុស្ស​ម្នា​​អ៊ូ​ អរ​ចោម​រោម​​មើល​ទី​កន្លែង​​ដែល​ចោរ​​បាញ់​​ប្រហារ​មន្ត្រី​នគរបាល​​២​រូប​កាល​​ពី​យប់ ។ ​ពេលឈប់​ម៉ូតូ​​ក្នុង​ហ្វូង​មនុស្ស​កុះ​ករ​​ឈ្មោះ​ញៀវ ធឿន ហៅ​ម៉ាំង ​បាន​ចុះ​ពី​​លើ​ម៉ូតូ​​រួច​ធ្វើ​ជា​សួរ​គេ​ឯង​ថា គេ​​ចោម​រោម​មើល​អី​ អ្នក​ដំណើរ​ម្នាក់​ឆ្លើយ​​​ភ្លាមថា ​មើល​សាក​សព​ប៉ូលិស​២​នាក់​ត្រូវ​ចោរ​បាញ់​​សម្លាប់។ ​អ្នក​រត់​ម៉ូតូ​​ដដែល​និយាយ​ទៀត​ថា ​ពេល​ឮ​​អ្នក​ដំណើរ​​ប្រាប់​ថា ចោរ​ប្លន់​បាញ់​​ប៉ូលិស​​ឈ្មោះ​ញៀវ ធឿន​ ​ហៅ​ម៉ាំង​ ក៏សួរ​បន្ត​ថា ប៉ូលិស​​២​នាក់​​នោះ​​ស្លាប់​ហើយឬ​​នៅ គេ​ក៏​ថា ម្នាក់​ស្លាប់ ម្នាក់​​​​មិន​​ទាន់​​ផុត​​ដង្ហើម​ទេ ។ ​បាន​ទទួល​​ព័ត៌មាន​បែប​នេះ ឈ្មោះ​​ម៉ាំង ក៏​ឱ្យឌុប​ជូន​ទៅ​ហាង​គុយ​ទាវ​ឆ្ងាញ់​​​មួយ​នៅ​​ចាក់​អង្រែ ហើយ​​គេ​ក៏​បែក​គ្នា​ទៅ ។

លោកវរ​សេនីយ៍​ទោ ​ជួន ណា​រិន្ទ ​ប្រធាន​ការិយា​ល័យ​​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​បាន​ឱ្យ​​ដឹង​ថា ​ខ្មាន់​​កាំភ្លើង​​ដែល​បាញ់​​​មន្ត្រី​នគរ​បាល​​២​រូប កូន​ចៅ​របស់​លោក​នោះ ​ពិត​ជា​​សមា​សភាព​ក្រុម​ចោរ​ប្លន់​​ប្រដាប​់​អាវុធ​​ ទោះ​បីជា​ជន​នោះ​ចេញ​ពី​ប្រភព​​ណា​ក៏​ដោយ ។ ​លោក​ជួន ណារិន្ទ ​អះអាង​យ៉ាង​ដូច្នេះ​​យោង​ទៅ​លើ​កាល​ពី​ថ្ងៃ​ទី ៨ សីហា​ ឆ្នាំ​២០១១ ពោល​គឺ​មុន​កើត​ហេតុ​​៥​ទៅ​៦ថ្ងៃ​ កម្លាំង​ជំនាញរប​ស់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ ​កម្រិត​ធ្ងន់​​បាន​ល្បាត​​ជួប​ប្រទះ​​​មុខ​សញ្ញា​ចោរ​ប្លន់​​១​ក្រុម​​មាន​គ្នា​២​នាក់ ដែល​​​ប៉ុន​ប៉ង​ប្លន់​ជន​បរទេស​​ចេញពី​លេង​ល្បែង​កាសីុណូ​ជិះ​ម៉ូតូ​​កង់​បី​បំណង​ទៅ​កាន់​កន្លែង​​ស្នាក់​នៅ ។ ​ដោយ​មាន​ ព័ត៌​​​មាន​​​ពី​កម្លាំង​ជំនាញ​នោះ​ហើយ លោក​ក៏​បាន​ជូនដំណឹង​ទៅ​​លោក​​ស្នង​ការ​ ដើម្បី​ប្រើ​ប្រាស់​​កម្លាំង​បន្ថែម​តាម​មុខ​សញ្ញា​នោះ ជា​ប្រចាំ និង​រាល់​យប់ ។ ​ជាក់​ស្តែង​​នៅ​យប់​ថ្ងៃទី​១៤ សីហា ​ក្រុម​ចោរ​ប្លន់​​១​ក្រុម​​ដដែល​នោះ​​​បម្រុង​​ប្លន់​ជន​​បរទេស​ដូច​​សព្វ​ដង​ទៀត ប៉ុន្តែ​​ដោយ​សារ​ជន​ល្មើស​បាន​ឃើញ និង​​សង្ស័យ​​លើ​កម្លាំង​​សមត្ថ​កិច្ច​​ទើប​​ពួក​គេ​បាន​បោះ​បង់​សកម្ម​ភាព​​ហើយ​គេច​ខ្លួន​។ ​ដូច្នេះ​ពេល​កំណត់​បាន​មុខ​សញ្ញា​ច្បាស់​លាស់​​ ហើយ​លោក​គង់ វិចិត្រ ​ហៅ​ជា​ រហស្ស​នាម​​រាត្រី​៣៦ និង​លោក​រឿង ​ប៉ូ ហៅ​មាស រហស្ស​​​នាម​រាត្រី​៨៥ បាន​បើក​រថយន្ត​តាម​​មុខ​ស​ញ្ញា​​នោះ លុះ​ទៅ​​ដល់​ក្បែរ​​អង់​តែន​ទូរទស្សន៍​ជាតិ​​ទួល​គោក ​មន្ត្រី​​នគរបាល​​ទាំង​២​សម្រេច​បើក​​រថយន្ត​កៀរជន​ល្មើស​ឱ្យ​ឈប់​ដើម្បី​ត្រួត​ពិនិត្យ​ ។ លោក​ជួន ណារិន្ទ ​បាន​បន្តថា ​ពេល​នោះ​​​​​លោ​ក​រឿង​ប៉ូ ​ហៅ​មាស រាត្រី​៨៥ ចុះព​ី​រថ​យន្ត​​​ដោយ​ផ្ទុះ​អាវុធ​​១​​គ្រាប់​​ឡើង​លើ តែ​ត្រូវ​ជន​ល្មើស​​ដក​កាំភ្លើង​​ពី​ចង្កេះ​​បាញ់​​ស្រោច​តប​វិញ ខណៈ​អាវុធ​របស់​រាត្រី​៨៥ ​ត្រូវអាក់​​ស្តង់ បណ្តាល​​​ឱ្យ​ស្លាប​់ភ្លាម ។ ​បន្ទាប់​មក​​ជន​ល្មើស​​​បាន​​បន្ត​បាញ់​លោក​គង់ វិចិត្រ ​ហៅជា រាត្រី​៣៦ ដែល​នៅកាន់ចង្កូត​រថយន្ត​ឱ្យ​ស្លាប់​​ដែរ ហើយ​ក៏​គេចខ្លួន​​បាត់​ទៅ ។

ថ្ងៃ​​នេះ​គំរប់​៧​ថ្ងៃ ផ្តើម​ពិធី​បុណ្យ​​នៅស្នង​ការ​ដ្ឋាន​នគរបាល​​រាជធានីភ្នំពេញ ​នៅពេល​ចប់​​បុណ្យ​នេះទៅ​លោក​ស្នងការ នឹងធ្វើ​​ពិធី​ប្រគល់​​ប្រាក់​ឧបត្ថម្ភ​ពី​​សប្បុរស​ជន​ជូន​ទៅក្រុម​គ្រួសារ​មន្ត្រីរង​គ្រោះត្រូវ​ចោរ​បាញ់សម្លាប់​ ។ ​ថវិកា​​នោះ នឹង​អាច​​​​បាន​១​គ្រួសារ​ជាង​១​ម៉ឺន​ដុល្លារសហ​រ​ដ្ឋ​អាមេរិក ។

នៅព្រឹកថ្ងៃទី​១៨ សីហា ​នេះ​ សមត្ថ​កិច្ច​នាយក​​ដ្ឋាន​​នគរបាល​បច្ចេ​ក​ទេស​ និង​វិទ្យា​​សាស្ត្រ​​​​​នៃ​ក្រសួង​​​មហា​ផ្ទៃ​ បាន​ចុះ​ទៅ​សហ​ការ​ជា​មួយ​ការិយា​ល័យ​នគរ​បាល​​ប​ច្ចេក​ទេស​​​នៃ​​ស្នង​ការ​នគរបាល​​រាជធានី​ភ្នំពេញ ​រួម​​ទាំង​​អធិការ​​ដ្ឋាន​​ខណ្ឌ​ទួល​គោក ធ្វើការ​ត្រួតពិនិត្យ​​រថយន្ត​​ម៉ាក​កាមរី ពណ៌​ស្ករ ​ពាក់​​ស្លាក​លេខ​ភ្នំពេញ 2A-5777 ​របស់​មន្ត្រី​ប៉ូលិស​ចំនួន​២​នាក់ ដែល​ត្រូវ​បាន​ចោរ​បាញ់​ស្លាប់ រួម​ទាំង​ត្រួត​ពិនិត្យ​​ម៉ូតូ​មា៉ក​ហុងដា C125 ​ស៊េរី​២០០៧ ពាក់​​ស្លាក​លេខ​កណ្តាល 1D-6058 ដែល​ជា​ម៉ូតូ​​​ឃាតក​បាញ់​សម្លាប់​មក​លើ​មន្ត្រី​ប៉ូលិស​ ។ ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​​នេះ​ត្រូវ​​សមត្ថ​កិច្ច​បង្ហើប​ឱ្យ​ដឹងថា ​ដើម្បី​បញ្ជាក់​​បន្ថែម​ឱ្យ​កាន់​តែច្បាស់​​ជុំវិញ ​ការ​បាញ់​សម្លាប់​​មក​លើ​មន្ត្រី​​ប៉ូលិស​​ចំនួន​២​នាក់​នោះ​ពី​សំណាក់​​ជ​នដៃ​​ដល់​​ សមត្ថ​កិច្ច​អះអាង​ថា ​ជា​ចោរ​ប្លន់​​កាល​ពី​ម៉ោង​២​និង​៤០​នាទី​​​រំលង​អធ្រាត្រ​​ចូល​ថ្ងៃទី​​១៤ សីហា ​នៅ​​ក្បែរ​អង់​តែន​​មុខ​មន្ទីរ​​ពហុ​ព្យា​បាល​ម៉ៅ​សារី ​ក្នុង​សង្កាត់​​បឹង​កក់​ទី ១ ខណ្ឌ​ទួល​គោក ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹងថា ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​​​នោះ​សមត្ថ​កិច្ច​ចម្រុះ​បាន​ពិនិត្យ​ឃើញ​​​ស្នាម​របក​ថ្នាំ​​​​​រថយន្ត និង​​កាបាំង​​ម៉ូតូដែល​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​នៃ​​ស្នង​ការ​នគរបាល​​រាជ​ធានី​​ភ្នំពេញ ​​ចំនួន​២​នាក់​ដែល​រងគ្រោះ​​ថ្នាក់​បាន​​បើក​កៀរ​​ស្ទាក់​​ផ្លូវ​ម៉ូតូ​ជន​ដៃ​ដល់​ដើម្បី​​ត្រួ​ត​ពិនិត្យ​ ។ ​ប្រភព​បន្ត​​​ថា ​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៧ ​សីហា ​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​ដែល​​ជា​មន្ត្រី​​នគរ​បាល​​បាន​អញ្ជើញ​តា​អាចារ្យ​​ទៅ​​សូត្រ​ធម៌​​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​​មន្ត្រី​ប៉ូលិស​​២​នាក់​នោះ​ដែល​ពិធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​កន្លែង​កើត​ហេតុ​ស្ថិត​នៅ​ផ្លូវ​លេខ​៥១៦ ​សង្កាត់​​បឹង​កក់​ទី​១ ​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​៕