ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​៣នាក់​ជិះក្នុង​រថយន្ត​​កូរ៉ូឡា​​ពណ៌ស្ករ ​​ធ្លាក់​ចូល​ទឹកស្រះ​ ផ្ងារ​កង់​​ឡើងលើ​​​ស្ទើរ​​​លិច​បាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​នារី​៣នាក់​រង​របួស​​​​ធ្ងន់​សន្លប់ស្តូកស្តឹង​​​ជាប់នៅក្នុង​​​រថយន្ត​ ត្រូវ​បានគេ​វាយ​បំបែក​កញ្ចក់​​​២​ទៅ​​៣​កន្លែង​​​​ រួច​ហើយ​​​​ទាញ​ពួក​នាង​​ចេញ​ពី​​ក្នុង​រថយន្ត​​​នាំ​យកទៅ​សង្គ្រោះ​​​យ៉ាង​ ប្រញាប់​ប្រញាល់​នៅគ្លីនិក​ទួលគោក ខណៈ​​បើក​រថយន្ត​លឿនស្លេវ​​​​ជ្រុលទៅ​​ធ្លាក់​ស្រះទឹក​​ធំ​មួយ​ក្រឡាប់​​ ផ្ងារ​កង់​ឡើង​លើ​​ដំបូល​លិចទៅ​ក្រោម​

រាជធានីភ្នំពេញ​​ ៖ ​​នារី​៣នាក់​រង​របួស​​​​ធ្ងន់​សន្លប់ស្តូកស្តឹង​​​ជាប់នៅក្នុង​​​រថយន្ត​ត្រូវ​បានគេ​វាយ​បំបែក​កញ្ចក់​​​២​ទៅ​​៣​កន្លែង​​​​ រួច​ហើយ​​​​ទាញ​ពួក​នាង​​ចេញ​ពី​​ក្នុង​រថយន្ត​​​នាំ​យកទៅ​សង្គ្រោះ​​​យ៉ាង​ប្រញាប់​ប្រញាល់​នៅគ្លីនិក​ទួលគោក ខណៈ​​បើក​រថយន្ត​លឿនស្លេវ​​​​ជ្រុលទៅ​​ធ្លាក់​ស្រះទឹក​​ធំ​មួយ​ក្រឡាប់​​ផ្ងារ​កង់​ឡើង​លើ​​ដំបូល​លិចទៅ​ក្រោម​ទឹក​ គួរ​​ឱ្យ​​រន្ធត់​​ពន់​ពេក ក្រោម​តំណក់​​គ្រាប់​ភ្លៀង​រលឹម​ស្រិចៗ​។

ឧប្បត្តិហេតុ​​​នេះបានកើតឡើង​​​​កាលពីវេលា​ម៉ោង​​​​៥​និង​​៣០នាទី​​ល្ងាច​ថ្ងៃទី​​​១៨ សីហា ​​​២០១១ ​​​លើ​កំណាត់ផ្លូវ​​​​ភ្នំពេញ​-​ហាណូយ​ ស្ថិត​ក្នុងសង្កាត់​​ឃ្មួញ​​​​ ខណ្ឌសែនសុខ​ បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ា​ងខ្លាំង សូម្បី​តែអ្នក​ចោមរោម​មើល​ក៏ទទួល​រង​នូវ​ភាពរងា​ចំ​ប្រប់​លាយឡំ​នឹង​ភាព​​ព្រឺ​រន្ធត់​ផងដែរ ខណៈ​​ឃើញ​ពួក​​នារី​ទាំង​​៣នាក់​សន្លប់​​ស្តូកស្តឹង​​ប្រឡាក់​ដោយ​ឈាម​។ ​រថយន្ត​​ដែល​ជួប​គ្រោះថ្នាក់ចរាចរណ៍​​​​នេះម៉ាកកូរ៉ូឡា ពណ៌ស្ករ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2A-4089 ជិះគ្នា​​​៣នាក់សុទ្ធ​តែ​​​ស្រីៗទាំងអស់ ​​មិនត្រូវ​បាន​គេស្គាល់អត្តសញ្ញាណ​​​ទេ ព្រោះត្រូវ​​​បញ្ជូនទៅ​សង្គ្រោះ​ភ្លាម​​​ៗ​។

សាក្សី​​បាននិយាយ​ថា មុន​ដំបូង​រថយន្តកូរ៉ូ​ឡា​​​នេះ បើក​លឿន​​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​-​ហា​ណូយ​​​​វ៉ា​រថយន្ត​​មួយគ្រឿងទៀត ​ស្រាប់តែ​វាក់​នឹង​​​​ម៉ូតូមកពីមុខ​ នាង​ក៏​បញ្ជា​​ចង្កូត​​​​គេច ប៉ុន្តែ​ស្តាយ​ណាស់​ វា​បែរជា​ជ្រុលទៅ​​ធ្លាក់​ចូល​​ស្រះទឹក​ទៅវិញ​។​ ពេល​រថយន្ត​​​ក្រឡាប់​ផ្ងារ​​កង់​​ដំបូល​​លិចចុះ​ក្រោម​ស្ទើរតែ​​​បាត់​រថយន្ត​នោះ​គឺ​នាង​ទាំង​​​៣នាក់​​បានសន្លប់​បាត់​ទៅហើយ ​​ហើយ​ត្រូវ​​ប្រជា​ពលរដ្ឋ​​​វាយទម្លាយ​​កញ្ចក់​​ទាញ​ចេញមក​ក្រៅ​នាំ​យកទៅសង្គ្រោះ​។

សូម​​បញ្ជាក់​​​ថា ប្រសិនបើ​​​​ប្រជាពលរដ្ឋ​​​យឺត​​ពេលក្នុងការ​វាយ​ទម្លាយ​​កញ្ចក់​​តែបន្តិច ​​គឺពួក​នាង​ទាំង​​​៣​​ប្រាកដ​​​ជាស្លាប់​​ដោយសារ​​​​ឈ្លក់ទឹក​​​​ថប់​ដង្ហើម​​​ ព្រោះ​ថា ​រថយន្ត​​​ឱ្យតែ​លិច​​​ចូល​ទឹក​វា​មិនអាច​បើកទ្វារ​​​​ចេញបាន​នោះ​​ទេ​។ ព័ត៌មាន​លម្អិត​នឹងផ្សាយ​ជូន​នៅពេលក្រោយ និងនៅ​លើ​ទំព័រកាសែត​កោះ​សន្តិភាព ៕