ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​កម្ពុជា​​​១៧​អង្គ​​ និមន្ត​​​ទៅ​ប្រទេស​​ឥណ្ឌា​​ចេញ​តាមច្រកទ្វារ​​​អន្តរ​ជាតិ​​ប៉ោយប៉ែត​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​​ ៖ ​​​ព្រះសង្ឃ​​កម្ពុជា​​ចំនួន​​​​១៧​អង្គ​​​បាន​និមន្ត​​​​ទៅ​កាន់​ប្រទេស​ ឥណ្ឌា​​​ដើម្បី​សិក្សា​​​ផ្លូវ​ធម៌​ផ្នែក​​​វិស័យ​​ព្រះ​ពុទ្ធ​សាសនា ដោយ​ធ្វើ​​​​​​ការ​ឆ្លង​កាត់​តាម​ច្រកទ្វារ​​​អន្តរជាតិ​​​​ប៉ោយប៉ែត​ ​កាលពី​វេលា​ម៉ោង​​​១​និង​​៣០នាទី​​​​រសៀល​ថ្ងៃទី​​​១៨ សីហា ​​២០១១ ទៅឡើង​យន្តហោះ​​បន្តទៅ​​​ក្រុងបាង​កក ប្រទេសថៃ ។ ​​

ក្រុងប៉ោយប៉ែត​​​ ៖ ​​​ព្រះសង្ឃ​​កម្ពុជា​​ចំនួន​​​​១៧​អង្គ​​​បាន​និមន្ត​​​​ទៅ​កាន់​ប្រទេស​ឥណ្ឌា​​​ដើម្បី​សិក្សា​​​ផ្លូវ​ធម៌​ផ្នែក​​​វិស័យ​​ព្រះ​ពុទ្ធ​សាសនា ដោយ​ធ្វើ​​​​​​ការ​ឆ្លង​កាត់​តាម​ច្រកទ្វារ​​​អន្តរជាតិ​​​​ប៉ោយប៉ែត​ ​កាលពី​វេលា​ម៉ោង​​​១​និង​​៣០នាទី​​​​រសៀល​ថ្ងៃទី​​​១៨ សីហា ​​២០១១ ទៅឡើង​យន្តហោះ​​បន្តទៅ​​​ក្រុងបាង​កក ប្រទេសថៃ ។

ការ​ចាកចេញ​​ទៅ​ប្រទេស​​​ឥណ្ឌា​​របស់​​ព្រះ​សង្ឃ​ទាំង​​​​១៧​អង្គ​​ខាងលើនេះ ​គេ​ឃើញ​​មាន​​​ញាតិ​ញោម​​​​របស់ព្រះ​សង្ឃ​​​បានជូន​ដំណើរ​ដល់​មាត់ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ស្ទើរគ្រប់​​​​ៗអង្គ​​​ផងដែរ​។ ​​បើ​តាមការ​ឱ្យដឹង​​​ពី​ព្រះ​សង្ឃ​​​​មួយអង្គ​​​ក្នុង​ចំណោម​​​​សង្ឃ​ទាំង​អស់​​​មាន​ដីកា​​ថា ព្រះសង្ឃ​​ទាំង​អស់មាន​ចំនួន​​១៧អង្គ​ ​និមន្ត​ចេញ​ដំណើរ​​ទៅ​​​ទៅ​សិក្សា​​ផ្នែក​វិន័យធម៌​​​ព្រះពុទ្ធ​​សាសនា​នៅ​ប្រទេស​ឥណ្ឌា​​ ដោយ​​គ្រោង​​​​ឡើង​យន្ត​ហោះ​​​បន្ត​នៅ​ក្រុង​បាង​កក ប្រទេសថៃ ​​និង​​​ថា​ ព្រះអង្គគ្រប់​​អង្គ​​​និមន្ត​មក​​​​ពីវត្ត​​​បទុម​វតី ​រាជធានី​​ភ្នំពេញ ៕