ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​​​រស់នៅតាម​បណ្តោយផ្លូវ​​​​​២០០៤ យក​រថយន្ត​​​បិទផ្លូវ​​​វិញ បន្ទាប់​​​ពី ក្រុមហ៊ុន​រ៉ូត​​ជេវី ​​​យកដុំ​ថ្ម​បិទផ្លូវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​នៅ​វេលាម៉ោង​​ប្រមាណ​​២​រសៀលថ្ងៃទី​​១៨ សីហា ​​២០១១ ​​ប្រជា​ពលរដ្ឋ​​ប្រមាណ​​​​៣០នាក់​​​បាននាំគ្នា​​​តវ៉ា​ដោយ​​​​យក​រថយន្ត​​​ ​ដឹក​ខ្សាច់​​​​១គ្រឿង​បិទផ្លូវ​លេខ​​២០០៤ ស្ថិតនៅក្នុងភូមិ​​ត្រពាំង​​​​ឈូក​ សង្កាត់ទឹក​ថ្លា ​ខណ្ឌសែនសុខ ​​​រាជធានីភ្នំពេញ ។ ​​​ការ​យក​រថយន្ត​ដឹកខ្សាច់​​បិទផ្លូវ​នេះ​​​ធ្វើឡើង​​​បន្ទាប់ពី​ប្រជា​ ពលរដ្ឋ​​បាន​

រាជធានីភ្នំពេញ​​ ៖ ​នៅ​វេលាម៉ោង​​ប្រមាណ​​២​រសៀលថ្ងៃទី​​១៨ សីហា ​​២០១១ ​​ប្រជា​ពលរដ្ឋ​​ប្រមាណ​​​​៣០នាក់​​​បាននាំគ្នា​​​តវ៉ា​ដោយ​​​​យក​រថយន្ត​​​​ដឹក​ខ្សាច់​​​​១គ្រឿង​បិទផ្លូវ​លេខ​​២០០៤ ស្ថិតនៅក្នុងភូមិ​​ត្រពាំង​​​​ឈូក​ សង្កាត់ទឹក​ថ្លា ​ខណ្ឌសែនសុខ ​​​រាជធានីភ្នំពេញ ។ ​​​ការ​យក​រថយន្ត​ដឹកខ្សាច់​​បិទផ្លូវ​នេះ​​​ធ្វើឡើង​​​បន្ទាប់ពី​ប្រជា​ពលរដ្ឋ​​បាន​ចោទក្រុមហ៊ុន​​រ៉ូត​ជេវី​ថា បាន​​យក​ដុំ​ថ្ម​​​បិទផ្លូវ​​​ដែល​ប្រជា​ពលរដ្ឋ​​​​ធ្លាប់​ចេញ​-ចូល​រៀង​រាល់​ថ្ងៃ​ ប្រយោជន៍​​ដើម្បី​​ឱ្យប្រជា​ពលរដ្ឋ​​បង់​លុយ​​​ចេញ​-ចូលក្នុង​​​​រថយន្ត​១គ្រឿង​​​តម្លៃ​​​​១.១០០​​រៀល ។

ទោះជាយ៉ាង​ណា​ ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​​នេះ​មាន​រយៈ​ពេល​ប្រមាណ​​​១ម៉ោង​ប៉ុណ្ណោះ​​​​ ក៏ត្រូវ​បាន​​​អាជ្ញាធរ​មូលដ្ឋាន​​ដឹកនាំ​ដោយ​លោក​​ចេង មុន្នី​​​រ៉ា អភិបាល​រង​​​ខណ្ឌសែនសុខ ​​ចុះមក​ជួយ​អន្តរាគមន៍​​ដោះស្រាយ​។ ​​ប៉ុន្តែ​​​បើ​តាម​ប្រជា​ពលរដ្ឋ​​​​​បានអះអាង​ថា ​បន្ទាប់ពី​អាជ្ញាធរ​​​ចេញ​​ផុត ក្រុម​​​ហ៊ុន​​បាន​យកដុំថ្ម​​​​តែ​​១ដុំ​ប៉ុណ្ណោះ​​​​ចេញ ធ្វើ​​ឱ្យ​ប្រជា​ពលរដ្ឋ​​ពិបាកចេញ​-ចូល​​​ដដែល​​។

គួរ​បញ្ជាក់​​​ថា កាលពីថ្ងៃទី​​​​១៧ សីហា ប្រជា​ពលរដ្ឋ​​ក៏​បាន​​តវ៉ា​ចំពោះ​ក្រុមហ៊ុន​​​រ៉ូត ​ជេវី ​ដែល​វិនិយោគ​​​ផ្លូវ​​បង់​លុយ​​​​បន្ត​ពីក្រុមហ៊ុន​​​ស​.ឡា ​​​នោះផងដែរ​។ ​​​​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​​តាម​បណ្តោយ​​​ផ្លូវ​​​​២០០​៤​នេះ ​បានអំពាវ​នាវ​​​សូម​ឱ្យ​​​​សម្តេច​​​តេជោនាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​​ជួយ​អន្តរាគមន៍​​​ដោះស្រាយ​​ឱ្យ​​ក្រុមហ៊ុនខាង​លើ​យក​ដុំ​ថ្ម​​​ពី​​ផ្លូវចេញទាំងអស់​​ ដើម្បី​ឱ្យពួកគាត់​​​​ងាយ​ស្រួល​​ក្នុង​ការ​​​ចេញ​-​ចូលផងដែរ ៕