ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​​​​១៤៧នាក់ ​​ដែល​​ថែ​ចាប់​​​ដោះលែង​វិញ​​១២៦​នាក់ ​

13 ឆ្នាំ មុន

​ក្រុង​ប៉ោយប៉ែត​​ ៖ ​​​ពលករ​ខ្មែរ​​​១៤៧នាក់ ដែលត្រូវសមត្ថកិច្ច​​​​ថៃ​​​ធ្វើការ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​​​​១៦ សីហា ២០១១ ​​នៅស្រុក​អារញ្ញ​​​​ ខណៈ​​​​ពួកគេ​ចូលទៅធ្វើ​ជា​កម្មករ​​​សំណង់​​ឱ្យក្រុម​​ហ៊ុន​ម៉ៅ​ការ​​​សំណង់ ​​មួយរបស់​ជនជាតិ​​ថៃនោះ ឥឡូវ​នេះ​ត្រូវបាន​ដោះលែង​​​​១២៦​នាក់វិញហើយ​ឱ្យ​ធ្វើ​​ការ​តាមសម្រួល​ នៅទីនោះ​កាលពីព្រឹកថ្ងៃទី​​១៨

ក្រុង​ប៉ោយប៉ែត​​ ៖ ​​​ពលករ​ខ្មែរ​​​១៤៧នាក់ ដែលត្រូវសមត្ថកិច្ច​​​​ថៃ​​​ធ្វើការ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​​​​១៦ សីហា ២០១១ ​​នៅស្រុក​អារញ្ញ​​​​ ខណៈ​​​​ពួកគេ​ចូលទៅធ្វើ​ជា​កម្មករ​​​សំណង់​​ឱ្យក្រុម​​ហ៊ុន​ម៉ៅ​ការ​​​សំណង់​​មួយរបស់​ជនជាតិ​​ថៃនោះ ឥឡូវ​នេះ​ត្រូវបាន​ដោះលែង​​​​១២៦​នាក់វិញហើយ​ឱ្យ​ធ្វើ​​ការ​តាមសម្រួល​នៅទីនោះ​កាលពីព្រឹកថ្ងៃទី​​១៨ សីហា ២០១១។

តាម​​ការ​ឱ្យដឹង​ពី​មន្ត្រី​​​កម្ពុជា​ដែល​​ធ្វើការ​​​​នៅ​ប្រទេស​ថៃ ​​ក្នុងខេត្តស្រះកែវ ​ប្រាប់​តាម​ទូរស័ព្ទ​​​​ថា ពល​ករ​​​​១២៦​នាក់​ត្រូវ​បាន​គេ​ដោះលែង​​​​​ឱ្យ​​ធ្វើ​ការ​​នៅ​​កន្លែង​​​ដើម​វិញ ចំណែក​​​២១​នាក់ទៀត​​​មាន​ស្រី​​​៦​នាក់ ​​កំពុងត្រូវ​​​បាន​គេ​​​ឃុំខ្លួន​​នៅ​​ឯ​ស្ថានីយ​​​តម្រួត​​ស្រុក​អារញ្ញ​។​ មន្ត្រីដដែល​​​​នេះ​ប្រាប់​ថា ពលករ​​​ទាំង​អស់​​មុនពេល​​ដោះលែង​ត្រូវ​បាន​គេ​ដឹក​​យកមក​​ច្រក​ទ្វារព្រំដែន​ខាង​ទឹកដី​របស់គេ ដើម្បី​​​ពិនិត្យ​មើល​រូូបភាព​​​​ និង​ឯកសារ​ក្នុង​​កុំព្យូទ័រ​​​​ថា តើ​ត្រឹមត្រូវ​​ តាមច្បាប់ ឬ​​ក៏អត់​។ ​និយាយ​ពី​​​​ពលករ​២​១នាក់ ​​​ដែល​នៅ​បន្តឃុំខ្លួន​នោះវិញ ត្រូវបាន​មន្ត្រីដដែល​ប្រាប់​ថា ​ដោយ​សារ​​​​ក្រោយ​​ការ​ពិនិត្យរកឃើញ​​ពួកគេ​​មានតែ​ប័ណ្ណ​​ឆ្លងដែន ​​ប៉ុន្តែគ្មាន​ប័ណ្ណ​​​អនុ​ញ្ញាត​​ឱ្យធ្វើ​ការ​​​ ទើប​​ឃាត់ទុក​សិន​រង់ចាំ​​ការ​ដោះស្រាយ​បន្ត​។

ទោះ​​ជាបែបណា ​មន្ត្រី​​​រូបនេះ​​​​​បន្ត​ថា ​អាច​នឹង​​មិន​មានការបញ្ជូន​មក​ខ្មែរ​វិញ​ទេ គឺខាង​ថៅកែ​ក្រុម​​​ហ៊ុន​ម៉ៅ​ការ​សំណង់​នេះ​កំពុងបន្ត​ដោះ​ស្រាយ​​​ដើម្បី​​ឱ្យពួកគេ​​បាន​បន្ត​ធ្វើការ​នៅ​នោះ​តទៅ​​​​ទៀត ហើយ​​លោក​ក៏​​បញ្ជាក់​ផងដែរ​ថា ទាំង​​២១នាក់​ខាងលើ សមត្ថកិច្ច​​​ថៃ​អាច​​នឹង​ធ្វើការ​​ដោះលែង​​​វិញ​នៅ​ល្ងាច​​នេះ ដោយ​​មន្ត្រី​​​ខ្មែរ​​​​យើង​​​កំពុង​​បន្ត​តាម​ដាន​​​និ​ង​ជួយ​សម្រប​សម្រួល​​យ៉ាង​យក​ចិត្តទុកដាក់​៕