ត្រីឆ្លាមវាយប្រហារគូស្នេហ៍ក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសសីសែល
យោតាមប្រភពព័ត៌មានពីThe Sun បានឱ្យដឹងថា មានឧប្បតិហេតុដ៏សោកសង្រែងមួយបានកើតឡើងកាលពីថ្ងៃទី១៥ សីហា នៅឆ្នេរសមុទ្រប្រទេសសីសែល បណ្តាលឱ្យគូស្នេហ៍មួយគូរដែលទើបរៀបការថ្មីថ្មោង ត្រូវត្រីឆ្លាមវាយប្រហារកូនកំលោះបាត់បង់ជីវិត ខណៈដែលពួកគេកំពុងហែលទឹកលែងកម្សាន្ត ។
នាង Gemma Houghton អាយុ២៧ឆ្នាំ ជាកូនក្រមុំ បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរៀបការជាមួយ Ian Redmond អាយុ៣០ឆ្នាំ ជនជាតិអង់គ្លេស ទើបតែ
បានចំនួន១១ថ្ងៃប៉ុណ្ណោះ ហើយបាននាំគ្នាមកក្រេបទឹកឃ្មុំនៅទីនេះ ខណៈដែលពួកគេកំពុងមុជទឹកកម្សាន្តក្រោមកំដៅថ្ងៃ ស្រាប់តែឮសំលែងប្តីស្រែកឱ្យជួយ ពេលនោះនាងបានហែលសំដៅទៅរកស្វាមី តែមិនអាចជួយអ្វីបានឡើយ គឺបានត្រឹមតែឈរមើលត្រីឆ្លាមខាំត្របាក់រូបកាយប្តីតែប៉ុ ណ្ណោះ ។
ចែករំលែកព័តមាននេះ