ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាកពិន័យ​ពលរដ្ឋ​​​​ដាក់​​ទំនិញ​​លក់​លើ​ប្លង់​​​ចំណត និង​​ម្ចាស់​រថយន្ត​ចត​មិន​​​​ត្រឹម​ត្រូវ​​​​តាមគំនូស​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​សេចក្តីជូន​ដំណឹង​​​របស់​សាលារាជធានីភ្នំពេញ ​ថ្ងៃទី​​​១៥ សីហា ​​​២០១១ ​ផ្សាយ​តាម​គេហទំព័រ​​របស់​សាលា​​រាជធានី​ភ្នំពេញ​ ឱ្យដឹង​ថា ​​សាលា​រាជ​ធានី​ភ្នំពេញ​បានធ្វើ​ការ​​​ជូន​ដំណឹង​តាមប្រព័ន្ធ​ទូរទស្សន៍ និង​​ទំព័រ​​សារ​ព័ត៌​មាន​​​​ក៏ដូច​តាមរយៈ​ក្រុម​​​ការងារ​ចុះ​ផ្សព្វផ្សាយ​ ​ណែនាំ​ដោយផ្ទាល់​​ជុំវិញ​​ការ​រៀបចំ​​​

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​សេចក្តីជូន​ដំណឹង​​​របស់​សាលារាជធានីភ្នំពេញ ​ថ្ងៃទី​​​១៥ សីហា ​​​២០១១ ​ផ្សាយ​តាម​គេហទំព័រ​​របស់​សាលា​​រាជធានី​ភ្នំពេញ​ ឱ្យដឹង​ថា ​​សាលា​រាជ​ធានី​ភ្នំពេញ​បានធ្វើ​ការ​​​ជូន​ដំណឹង​តាមប្រព័ន្ធ​ទូរទស្សន៍ និង​​ទំព័រ​​សារ​ព័ត៌​មាន​​​​ក៏ដូច​តាមរយៈ​ក្រុម​​​ការងារ​ចុះ​ផ្សព្វផ្សាយ​​ណែនាំ​ដោយផ្ទាល់​​ជុំវិញ​​ការ​រៀបចំ​​​ចំណត​​បង់ប្រាក់នៅ​រាជធានី​ភ្នំពេញ​​ដោយចាប់​ផ្តើម​ប្រមូល​​ថ្លៃ​ចំណត​បង់​ថ្លៃ​សាក​ល្បង​​ដំបូង​នៅ​​មហាវិថី​ព្រះមុនីវង្ស​។

ជាលទ្ធ​ផល​​សាលា​រាជធានីភ្នំពេញ​​នៅតែ​សង្កេត​​ឃើញ​ថា ​​ការ​ចត​យាន​យន្តរបស់​បង​ប្អូន​​​ប្រជាពលរដ្ឋ​​នៅតែ​ពុំ​ទាន់ត្រឹមត្រូវ​​​​តាមគំនូស​ប្លង់​​​​នៅឡើយ​​​​ លើសពី នេះ​នៅមានការ​​​យកទំនិញ​​មក​ដាក់​លក់​​នៅលើ​គំនូស​ប្លង់​​ចំណត​នោះបន្ថែម​ទៀត​​។ ដូច្នេះ​ដើម្បី​​ឱ្យគម្រោង​ការ​រៀបចំ​ចំណត​បង់​ប្រាក់​​ខាង​លើទទួលបាន​​ជោគជ័យ និង​​រួម​ចំណែកធ្វើ​ឱ្យរាជធានីភ្នំពេញ​កាន់តែមាន​​សណ្តាប់​ធ្នាប់​​​​របៀប​រៀបរយ​ពីមួយថ្ងៃទៅមួយ​ថ្ងៃ ក៏​​ដូច​ជា​​ការ​ពង្រឹង​ការ​​អនុវត្ត​ច្បាប់​​បទដ្ឋាន​​គតិយុត្តិ​នោះ​​ សាលា​រាជធានីភ្នំពេញ ​សម្រេច​ឱ្យ​ធ្វើ​ការ​​​ផាកពិន័យ​ចំពោះបងប្អូន​​ប្រជា​ពលរដ្ឋ​​ណា​ដែល​ដាក់​​ទំនិញ​​​លក់នៅ​លើ​ប្លង់​​ចំណត​​ និងម្ចាស់​​​រថ​យន្ត​​ណា​ដែលចត​មិនបានត្រឹមត្រូវ​​​​តាមគំនូស​ចំណត​​ដែល​បានកំណត់ ៕