ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូលក្នុង​ផ្ទះ​គេលួច​គេចខ្លួន​តែរយៈពេល​កន្លះ​​ម៉ោង​​​ក្រោយ​ត្រូវចាប់​​ខ្លួន

13 ឆ្នាំ មុន

​ខេត្ត​​ព្រះសីហនុ​​ ៖ យុវជនម្នាក់ត្រូវ​សមត្ថ​កិច្ចប៉ូលិសនៃអធិការក្រុងព្រះសីហនុ​ឃាត់ខ្លួន​ កាលពីថ្ងៃទី១០ សីហា វេលាម៉ោង១០​និង៣០​នាទីព្រឹកនៅចំណុចក្រុមទី១២ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុពីបទចោរ​កម្ម។
តាមព័ត៌​មាន​ពី​លោកម៉េង ចន្ថា អធិការរង ក្រុងព្រះ​សីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ សីហា វេលា​ម៉ោង១០ព្រឹកមានករណីចោរកម្ម​​មួយ​កើត​

ខេត្ត​​ព្រះសីហនុ​​ ៖ យុវជនម្នាក់ត្រូវ​សមត្ថ​កិច្ចប៉ូលិសនៃអធិការក្រុងព្រះសីហនុ​ឃាត់ខ្លួន​កាលពីថ្ងៃទី១០ សីហា  វេលាម៉ោង១០​និង៣០​នាទីព្រឹកនៅចំណុចក្រុមទី១២ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុពីបទចោរ​កម្ម។

តាមព័ត៌​មាន​ពី​លោកម៉េង ចន្ថា អធិការរង ក្រុងព្រះ​សីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៦  សីហា វេលា​ម៉ោង១០ព្រឹកមានករណីចោរកម្ម​​មួយ​កើត​ឡើងនៅចំណុច ទល់មុខសាលារៀនដុន​បូស្កូ ស្ថិតក្នុងក្រុមទី១២ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ។ ជនសង្ស័យឈ្មោះរុន ម៉ាញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ការងារមិនពិតប្រាកដ មានទីលំនៅ​ក្រុម​១៣ភូមិ៥ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ បាន​ធ្វើ​សកម្មភាពចូលក្នុងផ្ទះរបស់​ឈ្មោះសាន ផានិត ​ភេទប្រុស អាយុ២០ឆ្នាំ ជា​សិស្សសាលា​ដុនបូស្កូ មានទីលំនៅកន្លែង​កើត​ហេតុណ៍ខាង​លើ លួចយកសម្ភារដូច​​ជា កាបូប​ដៃពណ៌ខ្មៅ​ចំនួន​១ និងទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ខ្មៅមួយ​គ្រឿង។

លោកបន្តថា ពេលកំពុង​ធ្វើសកម្មភាព​នោះ​ម្ចាស់​​ផ្ទះបានមកទាន់ ហើយទូរស័ព្ទឱ្យសមត្ថ​កិច្ចចុះ​ទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​ឈ្មោះរុន ម៉ាញ យកមក​អធិការដ្ឋាននគរបាល​ក្រុង​ព្រះសីហនុតែម្តង ។ ជនសង្ស័យត្រូវបាន​សមត្ថ​កិច្ចប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅស្នង​ការ​ដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាម​នីតិ​  វិធី​៕