ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​​ហ្វេ​ជួយ​​ទប់​​ស្កាត់​​ភាព​​ជ្រួញ​​នៅ​​លើ​​ស្បែក​​និង​​​កាត់​​បន្ថយ​​អត្រា​​ប្រ​ឈម​​នឹង​​ជំ​ងឺ​​ម​​ហា​រីក​​​ស្បែក​​

12 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​របស់​អាមេរិក​បាន​បង្ហាញ​ថា​ កា​ហ្វេ​មាន​អត្ថ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​​ជំ​ងឺ​មហារីក​ស្បែក​ព្រម​ទាំង​ បំបាត់​ភាព​ជ្រៀវ​ជ្រួញ​នៅ​លើ​ស្បែក​។​

ការ​សិក្សា​ថ្មី​មួយ​របស់​អាមេរិក​បាន​បង្ហាញ​ថា​ កា​ហ្វេ​មាន​អត្ថ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​​ជំ​ងឺ​មហារីក​ស្បែក​ព្រម​ទាំង​បំបាត់​ភាព​ជ្រៀវ​ជ្រួញ​នៅ​លើ​ស្បែក​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Rutgers Universityរដ្ឋ​ញូវ​ជើ​ស៊ី​សហរដ្ឋ​អាមេរិក​​​បាន​បញ្ជាក់​ថា កាផឹក​កា​ហ្វេ​ជា​មធ្យម​ឬ​ក៏​​យក​វា​ទៅ​លាប​នៅ​លើ​ស្បែក​អាច​មាន​ប្រ​យោជន៍​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​មាន​កា​រ​ពក​ជាំ​លើ​ស្បែក​និង​រោគ​សញ្ញា​មហារីក​ស្បែក​គ្រប់​ប្រភេទទាំង​អស់​។ ពួក​គេ​បាន​បន្ត​ទៀត​ថា សារ​ធាតុ​កា​ហ្វេអ៊ីន​ដែល​មាន​​​នៅ​ក្នុង​កា​ហ្វេ​បាន​ជួយ​ស្រូប​យក​ពន្លឺ​នៃ​កាំ​រស្មី​យូ​វី​-បញ្ឈប់​វា​មិន​ឲ្យ​ទៅ​បំ​ផ្លាញ​និង​ធ្វើ​ឲ្យ​ស្បែក​ជ្រៀវ​ជ្រួញ​​។

ទោះ​បី​ជា​យ៉ាង​ណា​នេះ​ក៏​ដោយ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា មនុស្ស​ទាំង​ឡាយ​មិន​ត្រូវ​ចាប់​ផ្តើម​​ប្រើ​ប្រាស់​កា​ហ្វេក្នុង​​បរិ​មាណ​ច្រើន​ភ្លាមៗ​នោះ​ទេ​​។​ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​លើក​នេះ​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ក្រែម​ការ​ពារ​ស្បែក​ដែល​មាន​សារ​ធាតុ​កា​ហ្វេអ៊ីន​ ៕