រាជធានីភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ា៥នាក់ត្រូវប៉ូលិសខណ្ឌរឫស្សីកែវឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ សីហា ដោយពាក់ព័ន្ធការជួញដូរគ្រឿងញៀនដែលឈ្មោះចាន់ភីត ជាអ្នកប្រើកាំភ្លើង M16 ភ្ជង់ទៅលើអនុប្រធាននាយកដ្ឋានព័ត៌មានឆ្លើយដាក់។ នៅក្នុងការឃាត់ខ្លួន សមត្ថកិច្ចឈានទៅឆែកឆេរលំនៅឋានជាសមាគមទំនួញខ្មែរ ស្ថិតនៅផ្ទះលេខ២៤១១ ភូមិខុ សង្កាត់ច្រាំងចំរេះទី២ ដកហូតបានម៉ូតូចំនួន៣គ្រឿង និងរថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-0765។ ទោះបីជាយ៉ាង សមត្ថកិច្ចពុំរកឃើញមានគ្រឿងញៀនឡើយ។
ជនជាតិនីហ្សេរីយ៉ាស្បែកខ្មៅទាំង៥នាក់ខាងលើ ដែលត្រូវឃាត់ខ្លួនមាន១-ឈ្មោះ PATRICK FERNAVDE2 អាយុ៣៦ឆ្នាំ ២-ឈ្មោះ OSITA JUHUS IMA GIDON អាយុ៣៣ឆ្នាំ ៣-ឈ្មោះ EMEKA SOMVEL ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះ KINGSLEY UGIELY អាយុ៣៣ឆ្នាំ និង៥-ឈ្មោះ OGBESUNDAY អាយុ៣២ឆ្នាំ ។ ពួកគេទាំង៥នាក់ជាបុគ្គលិកសមាគមទំនួញខ្មែរ ៕
ចែករំលែកព័តមាននេះ