ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​​ជិះម៉ូតូ​​ឌុប​ភិក្ខុសង្ឃ​​ទៅរៀន​​​បុក​គ្នា​​របួសធ្ងន់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ភិក្ខុ​​​សង្ឃ​មួយ​អង្គត្រូវ​​​ប្អូន​ប្រុស​ឌុប​​​ម៉ូតូទៅរៀន​នៅ​ពុទ្ធិក​ វិទ្យាល័យ​​ព្រះ​សុរាម្រឹត​ ក៏​ជួបគ្រោះថ្នាក់​​​ចរាចរណ៍​បុក​គ្នា​​ជា​មួយ​ម៉ូតូ​មួយគ្រឿងទៀត​​​ បណ្តាល​ឱ្យ​ស​ង្ឃ​​អង្គ​នេះ​​​រង​របួសធ្ងន់ ​​ប្អូនប្រុស​​​រង​របួសស្រាល ​​និង​ភាគី​​​ម្ខាង​ទៀត​​សន្លប់​​​​ស្តូកស្តឹង ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះកើតឡើង​​​​នៅវេលាម៉ោង​​​​៧​ព្រឹក​​ថ្ងៃទី​១៨

រាជធានីភ្នំពេញ​​ ៖ ​​ភិក្ខុ​​​សង្ឃ​មួយ​អង្គត្រូវ​​​ប្អូន​ប្រុស​ឌុប​​​ម៉ូតូទៅរៀន​នៅ​ពុទ្ធិក​វិទ្យាល័យ​​ព្រះ​សុរាម្រឹត​ ក៏​ជួបគ្រោះថ្នាក់​​​ចរាចរណ៍​បុក​គ្នា​​ជា​មួយ​ម៉ូតូ​មួយគ្រឿងទៀត​​​ បណ្តាល​ឱ្យ​ស​ង្ឃ​​អង្គ​នេះ​​​រង​របួសធ្ងន់ ​​ប្អូនប្រុស​​​រង​របួសស្រាល ​​និង​ភាគី​​​ម្ខាង​ទៀត​​សន្លប់​​​​ស្តូកស្តឹង ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះកើតឡើង​​​​នៅវេលាម៉ោង​​​​៧​ព្រឹក​​ថ្ងៃទី​១៨ សីហា នៅតាមផ្លូវ​​​​ចំការ​ដូង​ខាង​ត្បូងហាង​នំប៉័ង​​ហេង​ចេង ស្ថិត​ក្នុង​ភូមិ​​សំបួរ ​​សង្កាត់​​ដង្កោ ​​ខណ្ឌដង្កោ​។

អ្នករងគ្រោះ​​​​មាន​​គ្រហស្ថ​​​​២នាក់ ​និងព្រះ​សង្ឃ​មួយ​អង្គត្រូវ​បាន​បញ្ជូន​ទៅព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​-សូវៀត ​​។ ​ភិក្ខុ​សង្ឃ​ព្រះ​នាម​​​​ខេង ចំណាន ព្រះជន​្ម​​​២៦​ឆ្នាំ ​​គង់នៅវត្ត​​​​ត្រពាំង​សាលា ​ស្ថិតនៅ​ខណ្ឌដង្កោ ​​មាន​ស្រុក​កំណើត​​​នៅភូមិ​​​ក្រាំងលាវ ​ឃុំក្រាំង​លាវ ​ស្រុក​បាទី​ ខេត្ត​តាកែវ ។ ​ប្អូនប្រុស​​​ជាអ្នក​បើកបរ​​​ម៉ូតូ​ឈ្មោះ​​ខេង ​​​ប៊ុន​ធឿន ​​អាយុ​​​២០​ឆ្នាំ ​​ចំណែក​អ្នក​​រង​គ្រោះ​​ម្ខាងទៀត​ឈ្មោះ​ឈាង ​​សុភី ​ភេទប្រុស អាយុ​​​២៤​ឆ្នាំ ​​ជាជាង​ផ្សារ​ដែក ​ស្នាក់នៅ​ភូមិ​​សន្សំ​​កុសល សង្កាត់បឹង​ទំពុន ​ខណ្ឌមានជ័យ ​​មាន​ស្រុកកំណើត​​ នៅភូមិ​​​សន្លូង ឃុំ​ស្វាយអន្ទង ​ស្រុក​ព្រៃវែង ​ខេត្តព្រៃវែង​។

ប្អូន​​ប្រុស​​​ភិក្ខុ​សង្ឃ​​​បាន​ឱ្យ​​ដឹង​ថា ព្រឹក​កើត​ហេតុ​រូបគេ​ជិះម៉ូតូម៉ាក​គុប​​ជ្រុង ​​ពណ៌ទឹកប៊ិច ​​ឌុប​​លោក​​បង​​​ទៅរៀន​​​នៅពុទ្ធិក​វិទ្យាល័យ​​ព្រះ​សុរាម្រឹត​ ​​ខណៈជិះ​មក​ដល់​ចំណុច​​កើតហេតុ​​​​ ស្រាប់តែ​​​មាន​​ម៉ូតូម៉ាកឌ្រីម​​​​សេ​​​១២៥ ​​ពណ៌ខ្មៅ​ ស៊េរី​​​​២០១០ ​ជិះវ៉ា​រថយន្ត​​ក៏ជ្រុល​​មក​បុក​រូបគេ បណ្តាល​ឱ្យ​​​​ដួល​ប្រាវ​ទាំងអស់​គ្នា​​តែម្តង ​​ហើយ​ភិក្ខុ​​សង្ឃ​​​ត្រូវ​ព្រះ​កេស​ផ្នែក​​ខាងក្រោយ​​​ ចំណែក​​​រូបគេ​​ត្រូវមុខ​​ និងក្បាល​​​រង​របួសស្រាល​។

សាច់ញាតិ​​​ភាគី​ម៉ូតូ​ឌ្រីម C125 ​បាន​​​ឱ្យដឹងថា ​យុវជន​​រងគ្រោះឈ្មោះ​​ឈាង សុភី ​ជិះ​ម៉ូតូ​​ឌុប​បង​​​ប្អូនទៅធ្វើការ​​​ក្នុងទិសដៅ​​​បញ្ច្រាស​​​​ទិស​គ្នាជាមួយ​​ម៉ូតូព្រះភិក្ខុ ខណៈ​មក​ដល់​​ចំណុច​កើតហេតុ​ ម៉ូតូ​​ដឹក​ភិក្ខុ​​​​​សង្ឃ​ឆ្លងកាត់ថ្នល់​​មិន​បាន​មើល​​​​មុខក្រោយ ​​​ទើបបណ្តាល​ឱ្យ​​​បុកគ្នា ដោយ​ជិះក្នុង​ល្បឿនលឿន​រៀង​ខ្លួន​។ ​​អ្នកជិះពីក្រោយ​​មិនមានរង​របួស​​ទេ យុវជន​​​អ្នកឌុប​សន្លប់មិន​​បាន​ដឹងខ្លួន​​នៅឡើយ​។ ​​​ម៉ូតូទាំង​ពីរគ្រឿង​​ខូច​ខាត​​​ស្ទើរទាំង​ស្រុង ​​ត្រូវបានប៉ូលិស​​​​​សង្កាត់​​​ដង្កោ​យកទៅរក្សាទុក​រង់ចាំ​ធ្វើការ​​ដោះស្រាយ​​​បន្តទៀត ៕