ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​​បាន​នាំ​ទៅ​ជូន​លោក​យាយ​2​នាក់​ដើរ​​បេះបន្លែ

13 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោកយាយ​ជរា​កំសត់​ទុរគត​​ពីរ​នាក់​ដែល​តែងតែ​ដើរ​បេះ​បន្លែ​ព្រៃ​តាម​ទី​ សាធារណៈ​យក​មក​លក់​ក្នុង​ផ្សារ ដើម្បី​ដោះ​ដូរ​យក​កម្រៃ​បន្ដិចបន្ដួច​ចិញ្ចឹមជីវិត​យ៉ាង​ត្រដាប​ត្រដួស​បាន ​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក​ និង​​ពុំ​មា​នកូនចៅ​សាច់ញាតិ​​​អាច​ពឹង​ពាក់​​បាន​នោះ ពេល​នេះ​លោកយាយ​ម្នាក់​ឈ្មោះ​យិ​ន ឈៀង ដែល​មាន​

ខេត្តរតនគិរី ៖ លោកយាយ​ជរា​កំសត់​ទុរគត​​ពីរ​នាក់​ដែល​តែងតែ​ដើរ​បេះ​បន្លែ​ព្រៃ​តាម​ទី​សាធារណៈ​យក​មក​លក់​ក្នុង​ផ្សារ ដើម្បី​ដោះ​ដូរ​យក​កម្រៃ​បន្ដិចបន្ដួច​ចិញ្ចឹមជីវិត​យ៉ាង​ត្រដាប​ត្រដួស​បាន​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក​ និង​​ពុំ​មា​នកូនចៅ​សាច់ញាតិ​​​អាច​ពឹង​ពាក់​​បាន​នោះ ពេល​នេះ​លោកយាយ​ម្នាក់​ឈ្មោះ​យិ​ន ឈៀង ដែល​មាន​អាយុ​៨៤​ឆ្នាំ កំពុង​មាន​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​​​សម្រាក​ស្ដូក​ស្តឹង​​​​​នៅ​លើ​​លំនៅឋាន​របស់​គាត់​​ក្នុង​​ភូមិ​ត្រ​ពាំង​​ច្រេស ឃុំ​ត្រ​ពាំ​ង​ច្រេស ស្រុក​កូន​មុំ។​ ចំណែក​​លោកយាយម្នាក់​ទៀត​ឈ្មោះ​ថី អាយុ​៨៣​ឆ្នាំ ​ដែល​តែង​តែ​ដើរ​បេះ​បន្លែ​ព្រៃ​ជាមួយ​គ្នា​​ មានផ្ទះ​ក្នុង​តំបន់​សំ​ណង់​បណ្ដោះ​អាសន្ន​នៅ​មាត់ជ្រោះ​ខាងត្បូង​ផ្សារ​បាន​លុង ​ស្ថិត​ក្នុងភូមិ​១ ​សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង ។ ​ពេល​នេះ​​លោក​យាយ​​ទាំង​២​នាក់ បាន​ទទួល​អំណោយ​រួម​គ្នា​ពី​សប្បុរ​ជន​តាម​រយៈ​កោះសន្ដិភាព​ដែល​ភ្នាក់​ងារ​បាន​​យក​ទៅ​ផ្ដល់​ជូន​នៅ​ភូមិ​ត្រ​ពាំ​ងច្រេស ឃុំ​ត្រ​ពាំ​ង​ច្រេស ស្រុក​កូន​មុំ​ ​​មាន​ចម្ងាយ​ពី​ក្រុង​បាន​លុង​ប្រមាណ៤៥​គីឡូម៉ែត្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា។

បើ​តាម​ការ​សង្កេត​ អាការៈ​ជំងឺ​របស់​លោក​យាយ យិ​ន ឈៀង មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ប្រហែលជា​មិន​អាច​មាន​ជីវិត​រស់នៅ​យូរ​បន្ដ​ទៀត​បាន​ទេ ដោយសារ​ប​ច្ចុ​ប្បន្ន​គាត់​សន្លប់​ស្ដូក​ស្តឹង​សល់​តែ​ដង្ហើម​ ដាច់​បាយ​ដាច់​ទឹក​៤-៥​ថ្ងៃមក​ហើយ​ ​មាន​តែ​សេរ៉ូមដាក់​​ជាប់​ជា​និច្ច ហើយ​​កូន​ៗ​ និង​សាច់​ញាតិបាន​និមន្ដ​ព្រះ​ស​ង្ឈ​ និង​អាចារ្យសូត្រធ​ម៌រៀង​រាល់​ល្ងាច ព្រមទាំង​​បាន​ធ្វើ​មឈូស​ទុក​ជា​ស្រេច​ផង​ដែរ​។ ​តាម​ការ​រៀបរាប់​​របស់​កូនប្រុស​ដែល​រស់នៅ​ក្នុង​ខ្ទម​ជាមួយ​បាន​ឱ្យ​ដឹង​ថា ម្ដាយ​គាត់នៅ​ពេល​ត្រឡប់​ពី​ផ្សារ​បាន​លុង តាម​រថយន្ដឈ្នួល​កាលពី​ថ្ងៃ​ទី​​៩ សីហា ២០១១ ស្រាប់តែ​ដួល​​នៅ​មុខ​ផ្ទះ​ពេល​ចុះ​ពី​រថយន្ដ​ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ រហូត​លែង​ដឹង​ខ្លួន។

កូនប្រុស​របស់​គាត់​ឈ្មោះ​សួ​ស ភឿ​ង អាយុ​៤៦​ឆ្នាំ រស់​នៅ​​ពោះម៉ាយ ​មានកូន​ស្រី​ពីរ​នាក់​ ប្រព​ន្ធ​ស្លាប់ និង​មាន​ជីវភាព​ក្រីក្រ​លំបាក​យ៉ាប់​យ៉ឺន​ខ្លាំងណាស់ ។ ​​កូន​ប្រុស​រូប​នេះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូប​គាត់​រស់នៅ​ក្នុង​ខ្ទម​ជាមួយនឹង​ម្ដាយ ហើយ​តែង​តែដើរ​ស៊ីឈ្នួល​គេ​នៅ​ស្រុក​ឆ្ងាយ​ៗ​។​ចំណែក​ឯ​ម្ដាយ​របស់​គាត់​តែង​ដើរ​បេះ​បន្លែ​ព្រៃ​ទៅ​លក់​នៅ​ផ្សារ​យក​កម្រៃ​មក​ចិ​ញ្ចឹ​ម​ចៅស្រី​ទាំង​ពីរ​នាក់​ដែល​​ត្រូវជា​កូន​របស់​គាត់​។ ​ប៉ុន្ដែ​ពេល​នេះ​ម្ដាយ​របស់​គាត់​បាន​ធ្លាក់ខ្លួន​​ឈឺ​ធ្ងន់ធ្ងរ​បំផុត ប្រហែល​ជា​មិន​​សង្ឈឹ​ម​ថា ​មានជីវិត​រស់នៅ​បាន​យូរ​ទៀត​​ទេ​។ គាត់​បាន​ប​ន្ដ​ថា ពេល​ម្ដាយ​គាត់​ធ្លាក់ខ្លួន​ឈឺ​ដំ​បូ​ង​គឺ​សម្រាក​នៅ​លើ​ខ្ទម​របស់​គាត់ទេ តែពេល​នេះ​បាន​យក​​មក​ឱ្យ​សម្រាក​នៅ​លើ​ផ្ទះ​សាច់ញាតិក្បែរ​នោះ​វិញ​ម្ដង ព្រោះ​ខ្ទម​របស់​គាត់​មាន​ទំហំ​តូច​ចង្អៀត​ពេក​​ពិបាក​​មិន​អាច​និមន្ដ​ព្រះ​ស​ង្ឈ និង​តា​អាចារ្យ​មក​សូត្រ​ធ​ម៌​កើត។

សូម​បញ្ជាក់​​ថា ចំពោះ​ការ​ប្រគល់​​អំណោយ​របស់​សប្បុរសជន ដល់​លោកយាយ​ទុរគត​ទាំង​ពីរ​នាក់​​នេះ គឺ​លោកយាយ​ទាំង​ពីរ​ពុំ​បាន​នៅ​ជុំ​គ្នា​ទេ ដោយ​លោកយាយ ថី រស់នៅ​ជាមួយ​កូនស្រី​គាត់​ឯ​ក្រុង​បាន​លុង ហើយ​លោក​យាយ យិ​ន ឈៀង កំពុង​មាន​ជំងឺ​នៅ​ឯ​ខ្ទម​ក្នុង​ស្រុក​កូន​មុំ​។ ​ភ្នាក់ងា​របស់​យើង​បាន​ជូន​ដំណើរ​លោក​យាយ ថី ទៅ​ទទួល​អំណោយ​រួម​គ្នា​នៅ​ស្រុក​កូន​មុំ​តែ​ម្ដង ។

ថវិកា​អំណោយ​​ដែល​ត្រូវ​បាន​នាំ​​យកទៅ​ប្រគល់​ជូន​លោក​ទាំង​២​នាក់ គឺ​កោះ​សន្តិ​ភាព​បាន​​ទទួល​ពី​ ១-​​ក្រុម​​ហ៊ុន​ប្រាយ​​វិក​ថឹរី​មេគង្គ​ ភេ​ត្រូ​លៀម ​ឧបត្ថម្ភ​​លោក​យាយ​ទាំង​​២​ក្នុងម្នាក់​ៗ​ចំនួន​២០​ដុល្លារ ២-លោក​​ទៀវ ហាន់​យ៉ូង ​ឧបត្ថម្ភ​​​១៥​​ម៉ឺន​រៀល ៣-​​លោក​សេង គី លក់​ទា​ខ្វៃ​​​នៅ​ច្បារ​អំពៅ​១ ផ្លូវជាតិ​លេខ​១ ផ្ទះ​លេខ​៤០Eo ខណ្ឌ​​មាន​ជ័យ ឧបត្ថម្ភ​​៣​ម៉ឺន​រៀល ៤-​កញ្ញា ស្រីពៅ ឧបត្ថម្ភ​១៥.០០០​រៀល ៥-​លោក​វណ្ណា ឧបត្ថម្ភ​មី​១​កេស ៦-​អ្នក​ស្រី ចាន់​ណាក់ ​ឧបត្ថម្ភ​ត្រី​ខ​១​យួរ ៧-​ប្អូន​ប្រុស បញ្ញា ឧបត្ថម្ភ​១៥.០០០​រៀល ។ ជា​មួយ​គ្នា​នេះ ​កោះ​សន្តិ​ភាព​ក៏​បាន​ទទួល​ប្រាក់​អំណោយ​បន្ថែម​ក្រោយ​ពេល​បញ្ជូន​ទៅ​១​ឈុត​មុន ចំនួន​២៨​ម៉ឺន​រៀល​ ក្នុងនោះ​ជាការ​​ឧបត្ថម្ភ​​ពី​លោក​អ៊ា ​ផា និង​លោក​ស្រី ពឹង វណ្ណា ​១០​ម៉ឺន​រៀល, លោក​​ពឹង ចាន់ថា និង​លោក​ស្រី ហួង ​ផល្លី ៤​ម៉ឺន​រៀល លោក​ពឹង ទិត្រតុលា ​និង​លោក​ស្រី​ផៃ ​ច័ន្ទ​ណារី ១០​ម៉ឺន​រៀល ​និង​លោក​ពឹង ចាន់​ថូ និង​លោក​ស្រី ឡាយ ពិសី ៤​ម៉ឺន​រៀល ​។ ថវិកា​ដែល​បាន​ទទួល​​​ក្រោយ​​នេះ​ត្រូវ​​បញ្ជូន​​ទៅ​១​ឈុត​ទៀត​ក្នុង​សប្តាហ៍​នេះ។
បន្ទាប់​ពី​ទទួល​បាន​អំណោយ​​ពី​សប្បុរស​ជន​​រួច​មក ​លោក​យាយ ថី និង​កូន​លោក​យាយ​ យិន ​ឈៀង ​បាន​ថ្លែងអំណរគុណ​​ដល់​សប្បុរស​ជន​ដែល​បាន​ផ្តល់​ជូន​​នូវ​អំណោយ​ដ៏ថ្លៃ​ថ្លា​​ទាំង​នេះ ​និង​បាន​លើក​ដៃ​បួង​សួង​សូម​ឱ្យ​​បុណ្យ​កុសល​ទាំង​​អស់​នេះ ​កើត​មាន​ចំពោះ​សប្បុរស​ជន​ទាំង​អស់​​នូវ​ភាព​​សម្បូរ​​សប្បាយ រក​ស៊ីមាន​បាន​ និង​មាន​សុភមង្គល​​ក្នុងក្រុម​គ្រួសារ ៕