ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានីភ្នំពេញ​ណែនាំ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​តំបន់​បឹង​កក់​ឱ្យ​យល់​ អំពី​​អនុក្រឹត្យ​​លេខ​១៨៣ អនក្រ.បក និង​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​សាលា​រាជធានីភ្នំពេញ​​សូមធ្វើ​ការ​ណែនាំ​ដល់​បង​ ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​​តំបន់​អភិវឌ្ឍន៍​បឹង​កក់​​​ឱ្យ​​ជ្រាប​អំពី​ ​អនុក្រឹត្យ​​លេខ​​១៨៣ អនក្រ.​បក ចុះថ្ងៃទី​១១ សីហា ​២០១១ ស្តីពីការ​​ កែសម្រួល​​​​ក្រឡា​​ផ្ទៃដី​តំបន់អភិវឌ្ឍន៍​បឹង​កក់​ និង​​យោង​អនុសាសន៍​​ ដឹកនាំ​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​​​​មហាសេនាបតី​តេជោហ៊ុន សែន 

រាជធានីភ្នំពេញ​​ ៖ ​​​សាលា​រាជធានីភ្នំពេញ​​សូមធ្វើ​ការ​ណែនាំ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​​តំបន់​អភិវឌ្ឍន៍​បឹង​កក់​​​ឱ្យ​​ជ្រាប​អំពី​​អនុក្រឹត្យ​​លេខ​​១៨៣ អនក្រ.​បក ចុះថ្ងៃទី​១១ សីហា ​២០១១ ស្តីពីការ​​កែសម្រួល​​​​ក្រឡា​​ផ្ទៃដី​តំបន់អភិវឌ្ឍន៍​បឹង​កក់​ និង​​យោង​អនុសាសន៍​​ដឹកនាំ​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​​​​មហាសេនាបតី​តេជោហ៊ុន សែន ​ថ្ងៃទី​​​១៧ សីហា ២០១១​។

អនុក្រឹត្យ​​​នេះមាន​គោល​បំណង​​​ធ្វើ​​​ប្រទាន​កម្ម​​​ដីរដ្ឋ​​​ទំហំ​​​​១២,៤៤ហិកតា ​​ជូនប្រជា​​​ពលរដ្ឋ​​​​ដែល​រស់​​នៅ​តំបន​​់បឹង​កក់ ​​ផ្នែក​ខាង​​​ក្រោយ​​ក្រសួង​ព័ត៌​មាន​​​​​​ខាង​លិច​មន្ទីរ​​​​ពេទ្យ​កាល់​ម៉ែត្រ ​​និង​ខាង​​​លិច​ស្ថានទូត​​​​បារាំង ក្នុង​ភូមិ​​​​៦,២០,២១,២២,២៣ និង​​២៤ ​​សង្កាត់ស្រះចក ​​ខណ្ឌដូនពេញ ​​​រាជ​ធានី​ភ្នំពេញ ​​ដើម្បី​​​​អភិវឌ្ឍន៍​​​នៅនឹង​កន្លែង​​​ដោយខ្លួន​ឯង ​​ពោលគឺ​​ផ្តល់​​ជា​កម្ម​សិទ្ធិ​​​ជូ​នប្រជា​ពលរដ្ឋ​​នូវ​ទំហំដីដែល​ខ្លួន​​កំពុងរស់​នៅ និងកាន់​កាប់ជា​ក់​ស្តែង ​ដោយ​ការបង់​ពន្ធ​​​​​ប្រថាប់ត្រា​​​ជា​បន្ទុក​របស់​រដ្ឋ​។ ​​រីឯ​ដី​រដ្ឋ​​នៅ​សល់​​​១១៤,៤១​ហិកតា ​​ត្រូវអភិវឌ្ឍន៍​​​តាម​ប្លង់​​​គោល​ដែល​​បាន​​ឯ​កភាព ​និងអនុម័ត​ពី​សាលា​រាជធានី​ភ្នំពេញរួច​មកនោះ​ ។

បន្ទាប់ពី​​​ទទួលបាន​​ប័ណ្ណកម្មសិទ្ធិ​​​​រួច​មក ​ប្រជា​ពល​រដ្ឋ​​អាច​សាង​សង់​លំនៅឋានរៀង​ៗ​ខ្លួន​​ស្រប​តាម​​​​បទដ្ឋាន​​​​ច្បាប់​ទាក់​ទង​នឹង​ការ​សាង​សង់ជា​ធរ​មាន ។​ បង្កើត​គណៈ​កម្មការ​​មួយ​ដែល​មាន​​លោកឆាយ ឫទ្ធិសែន ​នាយក​មន្ទីររៀបចំ​ដែនដី​ នគរូបនីយ​កម្ម​​ ​សំណង់​​​​ និងសុរិយោដី​​​រាជធានី​​ភ្នំពេញ​ ជាប្រធាន ​​និង​ក្រុមមន្ត្រីជំនាញ​​​បច្ចេកទេស​​មួយចំនួន​​តាមការ​​​ចាំបាច់ ដើម្បីចុះ​បញ្ជី​​​ដី​​​១២,៤៤​ហិកតា ​ជា​កម្មសិទ្ធិ​​របស់ប្រជា​ពលរដ្ឋ​​ក្នុងតំបន់​​​​បឹងកក់​ចាប់ពី​​ពេលនេះ​តទៅ​​ ​ហើយ​បង​ប្អូន​រស់នៅ​​តំបន់​​បឹង​កក់​ត្រូវត្រៀម​​ឯកសារ​​​ភ្ជាប់​មាន​ប័ណ្ណ​គ្រួសារ ​​លិខិត​បញ្ជាក់​កាន់កាប់ដី​​ធ្លី និងផ្ទះ អត្តសញ្ញាណ​​​ប័ណ្ណ។ល។