ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ជួប​វិបត្តិ​​ស្នេហ៍​​លេបថ្នាំ​​ពុល​ប៉ង​ធ្វើ​អត្តឃា.ត

13 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មានជ័យ ៖ នាង​ក្រមុំ​រូប​ស្រស់​​ម្នាក់​​​ ព្រោះ​តែ​​ជួប​វិបត្តិ​​ស្នេហា​គិត​​ខ្លី​​លេប ថ្នាំ​ពុល​ប៉ុនប៉ង​​ធ្វើ​អត្តឃា.ត​ត្រូវ​បាន​ជួយសង្គ្រោះ​​ទាន់​ពេល​ ។ ​តាមប្រភព​ព័ត៌​មាន​ឱ្យដឹងថា នាង​ក្រមុំ​នេះ​​បាន​ស្រឡាញ់​គ្នា​​ជាមួយ​​កំលោះ​​ម្នាក់​​តែមាន​​​ ភាពរកាំរកូស​ ព្រោះ​​កំលោះ​​​​រូបនោះ​បាន​ពន្យារ​ពេល​ចូល​ស្តី​ដណ្តឹង​នាងដោយ​​​យក​លេស​ថា

ខេត្ត​​បន្ទាយ​មានជ័យ ៖  នាង​ក្រមុំ​រូប​ស្រស់​​ម្នាក់​​​ ព្រោះ​តែ​​ជួប​វិបត្តិ​​ស្នេហា​គិត​​ខ្លី​​លេប ថ្នាំ​ពុល​ប៉ុនប៉ង​​ធ្វើ​អត្តឃាត​ត្រូវ​បាន​ជួយសង្គ្រោះ​​ទាន់​ពេល​ ។ ​តាមប្រភព​ព័ត៌​មាន​ឱ្យដឹងថា នាង​ក្រមុំ​នេះ​​បាន​ស្រឡាញ់​គ្នា​​ជាមួយ​​កំលោះ​​ម្នាក់​​តែមាន​​​ភាពរកាំរកូស​ ព្រោះ​​កំលោះ​​​​រូបនោះ​បាន​ពន្យារ​ពេល​ចូល​ស្តី​ដណ្តឹង​នាងដោយ​​​យក​លេស​ថា ទៅធ្វើ​ការ​​​រក​លុយនៅ​​​ប្រទេសថៃដើម្បី​​​យក​មក​​​រៀប​ការ​​ដែល​ទង្វើ​​នេះ​នាង​យល់​ថា​កំលោះ​​​នោះ​បែក​ចិត្ត​ ​និង​ចង់​ដោះ​ដៃពីនាង​ ។

ហេតុការណ៍នេះបានកើត​ឡើង​​នៅវេលា​​ម៉ោង​​១១ព្រឹក​​ថ្ងៃទី​១៧ សីហា ឆ្នាំ២០១១ នៅ​​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។ស្ត្រី​​ជា​ម្តាយ​​របស​់​នាង​រងគ្រោះ​ឈ្មោះ​​​ខូច  សុខុន អាយុ​៤៣ឆ្នាំ​ បាន​​និយាយ​ថា ​​កូន​ស្រី​គាត់​​ឈ្មោះ​​សុធា​ អាយុ​​២៥ឆ្នាំ​ បាន​លេប​ថ្នាំ​​​ពុល ហើយ​ចាំបាច់​​ត្រូវ​នាំទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯក​ជន​មួយកន្លែង​​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ ។  មូល​ហេតុ​​ដែល​​កូន​ស្រី​​​លេបថ្នាំ​​ប៉ងសម្លាប់​​​ខ្លួន​​នោះ​ព្រោះ​​តែនាង​មាន​​វិបត្តិ​ផ្លូវ​ចិត្ត​រឿង​ស្នេហា​​  ដោយ​​​មាន​ទំនាក់ទំនង​ស្រឡាញ់​​​​កំលោះ​​ម្នាក់​តែ​មាន​បញ្ហានឹងគ្នា​​ ហើយ​ក្រោយ​មក​បាន​​ទទួល​ដំណឹងថាកំលោះ​នោះ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​ថៃ រកប្រាក់​បានទើប​វិល​វិញ​មក​​ស្តី​ដណ្តឹង​​នាង​រៀបការ​​។ ប៉ុន្តែ​​កូនគាត់បែរជា​​​យល់​ថា កំលោះ​នោះ​បែកចិត្ត​ពីនាង​ទើប​លេបថ្នាំ​​ពុល​សម្លាប់​​​ខ្លួន​យ៉ាង​​​ដូច្នេះ។

តាម​ប្រភព​​ព័ត៌​មាន​​ពីគ្រូពេទ្យ​​និយាយ​នេះ​ចាត់​​ថា សំណាង​​ហើយ​ដែល​នាង​រងគ្រោះ​​​ត្រូវ​បាន​​បញ្ជូន​​​មក​មន្ទីរ​ពេទ្យ​​​ទាន់​ពេល​​ បើ​​យឺតតែ​​​បន្តិច​គ្រូពេទ្យ​​​​មិន​អាចជួយ​សង្គ្រោះ​​បានទេ​ ៕