ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យជួបខ្មោច

12 ឆ្នាំ មុន

តើ​លោក​អ្នក​ធ្លាប់​ឃើញ​ខ្មោច​ឬត្រូវ​ខ្មោច​​លង​ឬ​ទេ? សម្រាប់​ប្រជាជន​រស់នៅ​ក្នុងប្រទេស​មាន​​ការ​​រីក​​​ចំរើនផ្នែក​បច្ចេក​វិទ្យា​ ពិត​ជាមិនជឿ​លើ​ព្រលឹង​ខ្មោចដែល​វិលវល់​ក្នុងវដ្ត​សង្សា​នោះទេ ​ពិសេស​បណ្តាជន​ជាតិរស់នៅ​តំបន់​​អឺរ៉ុប ពីព្រោះ​ពុំមាន​ហេតុផលណា​មួយដើ​ម្បី​បញ្ជាក់ថា មនុស្ស​​ស្លា.ប់​ហើយ វិញ្ញាណ​មករក​យើង​បាន​នោះ​ទេ ។

តើ​លោក​អ្នក​ធ្លាប់​ឃើញ​ខ្មោច​ឬត្រូវ​ខ្មោច​​លង​ឬ​ទេ?
សម្រាប់​ប្រជាជន​រស់នៅ​ក្នុងប្រទេស​មាន​​ការ​​រីក​​​ចំរើនផ្នែក​បច្ចេក​វិទ្យា​ ពិត​ជាមិនជឿ​លើ​ព្រលឹង​ខ្មោចដែល​វិលវល់​ក្នុងវដ្ត​សង្សា​នោះទេ ​ពិសេស​បណ្តាជន​ជាតិរស់នៅ​តំបន់​​អឺរ៉ុប ពីព្រោះ​ពុំមាន​ហេតុផលណា​មួយដើ​ម្បី​បញ្ជាក់ថា មនុស្ស​​ស្លាប់​ហើយ វិញ្ញាណ​មករក​យើង​បាន​នោះ​ទេ ។

ប៉ុន្តែ​សម្រាប់​​ប្រជាជន​​នៅតំបន់​អាស៊ី ពិសេសស​​​ប្រទេស​ដែល​គោរព​​ប្រណិប័តន៍​​ព្រះពុទ្ធសាសនា​វិញ ភាព​ភ័យខ្លាច​​ក្នុង​​អារម្មណ៍​​តែងតែដិត​ដាមជាប់​ជានិច្ច ទោះ​បី​ពួក​គេមិន​​ដែល​ឃើញ​រូប​សណ្ឋាន​ខ្មោច​​បែបណា​​ក៏​​ដោយ ហើយមាន​អ្នកខ្លះខ្លាចខ្មោច​​ស្ទើមិនហាន​ចុះ​ដី​នៅពេលយប់​ទៀត​ផង ​ប៉ុន្តែក៏មាន​អ្នកខ្លះ​​មិន​ជឿ​អបិយ​ជំនឿ​នេះ​ដែរ​ ។

ប្រសិន​បើលោកអ្នក​​ខ្លាចជួ​បខ្មោច​លង​ លោក​អ្នក​គួរជៀសវាង​នូវកិច្ចការមួយ​ចំនួន​ដូច​​ខាង​ក្រោម​ ៖
នៅ​​ពេល​មា​ន​ពិធី​​បុណ្យ​​សែន​​ព្រេ​ន​​ដល់​ខ្មោច​​អារក្ស​អ្នក​​តា  លោកអ្នក​គួរជៀស​វាង​ កាត់​សក់ កោ​ពុក​​មាត់ ធ្វើដំណើរ​កម្សាន្ត និងហាល​ខោ​អាវ​ខាង​ក្រៅផ្ទះ​ នៅ​ពេល​យប់ ​។ នេះបើតាម​សម្តី​របស់​​លោក​ Szeto Fat-ching ជាគ្រូផ្នែក​មន្ត​អាគមន៍គាថា​បណ្តេញខ្មោច​ដ៏ល្បីនៅទីក្រុង​​ហុង​កុង នៅពេលដែលលោ​កត្រូវ​បា​នគេអ​ញ្ជើញ​​ឱ្យ​ចូល​រួមជា​ភ្ញៀវ​​កិត្តិយស​​ក្នុងកម្ម​វិធី ដែល​ទាក់​ទង​នឹង​ព្រលឹង​ខ្មោចនៃស្ថា​នីយវិទ្យុ ៩៨៨ របស់​ចិ​ន​ក្នុងអំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ  ។

លោក​បាន​​បន្ត​ថា ខ្មោចគឺនៅជុំវិញ​ខ្លួន​​មនុស្ស​​ក្នុងអំឡុង​​ពេលថ្ងៃ ហើយចាប់ផ្តើម​​បង្ហាញ​សកម្មភាព​នៅពេលយ​ប់។ ដូច្នេះគួរ​តែ​មាន​ការប្រុង​ប្រយ័ត្ន ពេល​មាន​ពិធី​បុណ្យ​ទាន​ ទ្វាឋានរក​ត្រូវបានគេ​បើក ហើយព្រលឹងត្រូ​វគេ​អនុញ្ញាត​ឱ្យ​ត្រឡប់ម​កកាន់ឋាន​មនុស្ស។ លោក​ Szeto បានឱ្យដឹងផង​ដែរថា​ មនុស្សស្រីឆាប់​ឃើញ​ខ្មោច​ជាង​មនុស្ស​ប្រុស។ យោង​តាមមុខវិជ្ជាទស្សនវិជ្ជា Yin និង Yang បានប​ញ្ជាក់ថា មនុស្សស្រី​ស្ថិតក្នុង​ផ្នែក Yin ដូច្នេះ​ពួក​គេងាយនឹ​ងជួបគ្នាបំ​ផុត ។ ប៉ុន្តគ្មាន​អ្វី​ដែល​ត្រូវ​នោះ​ទេ ព្រោះខ្មោច​ខ្លាចមនុស្ស​ជាង​​មនុស្សខ្លាចវា​ទៅទៀ​ត។

ក្រៅពីចែ​ករំលែកនូ​វរឿងរ៉ាវ និងចំណេះដឹង​​​ខា​ងលើ​ លោក Szeto ក៏បានហាមមិ​នឱ្យ​ប្រជា​​ជនយក​នំចំណី ម្ហូបអាហារទៅ​សែនព្រេននៅ​​តាម​​ផ្លូវផ​ងដែរ ៕