រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ខែសីហា នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតបានបើកវគ្គបណ្តុះបណ្តាលស្តីពី”វិធីធ្វើឲ្យអ្នករងគ្រោះនិងអ្នកជម្ងឺសង្គ្រោះបន្ទាន់រស់ឡើងវិញ”រយៈពេលបួនថ្ងៃក្រោមកិច្ចសហប្រតិបត្តិការ បារាំង-សិង្ហបុរីនៅកម្ពុជា ក្រោមអធិបតីភាពលោកគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងតំណាងស្ថានទូតបារាំង-សិង្ហបុរីប្រចាំនៅកម្ពុជា ព្រមទាំងសិក្ខាកាមចំនួន៤៥នាក់ ចូលរួម។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ លោកគង់ សន្យា មានប្រសាសន៍ថា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការជួយសង្គ្រោះអ្នករងរបួសបុកប៉ះធ្ងន់ដោយមានការសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរពេទ្យកាល់ម៉ែតជាមួយសហប្រតិ បត្តិការបារាំងនិងស្ថាតទូតសិង្ហបូរីប្រចាំនៅកម្ពុជា ហើយក៏បានប្រារព្ធបើកវគ្គបណ្តុះបណ្តាល នេះឡើង។ វគ្គបណ្តុះបណ្តាលនេះជាគន្លឹះប្រកបដោយយុទ្ធសាស្រ្តខ្ពស់ដល់ការសង្គ្រោះជីវិតប្រជាពលរដ្ឋដែលទទួលរងគ្រោះ ថ្នាក់បុកប៉ះធ្ងន់ធ្ងរជាយថាហេតុឲ្យបានរួចផុតពីការបាត់បង់ជីវិត។ វគ្គបណ្តុះបណ្តាលនេះដំណើរការក្នុងរយៈពេលបួនថ្ងៃ។ រយៈពេលនេះជាពេលវេលាមួយសមល្មមឲ្យសិក្ខាកាមទាំងអស់ អាចនឹងទទួលយកបាននូវចំណេះដឹងថ្មីអំពីអត្ថន័យ ខ្លឹមសារមេតន់ជាទ្រឹស្តីគួបផ្សំនឹងការហ្វឹកហាត់ ការពិភាក្សាផ្លាស់ប្តូរយោបល់ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកតាមក្រុម ដើម្បីទទួលបានអនុសាសន៍ថ្មីៗទៀតពីអ្នកជំនាញការដែលជាគ្រូបង្រៀនក្នុងទិសដៅធ្វើឲ្យ កាន់តែប្រសើរឡើងថែមទៀតលើផ្នែកសមត្ថ ភាពជំនាញដែលអាចធានាបានក្នុងការសំរេចភារកិច្ចជាអ្នកទទួលបន្ទុកសង្គ្រោះជីវិតជនរងគ្រោះ ពិតប្រាកដ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងស្របទៅតាមគោលបំណងរបស់ក្រសួងសុខាភិបាលចំពេលដែលសព្វថ្ងៃនេះក្រសួងសុខាភិបាលកំពុងតែខិតខំយកចិត្តទុកដាក់ពង្រឹងឥតឈប់ឈរនូវសេវាគិលានសង្គ្រោះបន្ទាន់ជនរងគ្រោះនៅតាមទីសាធារណៈឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ។
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងបញ្ជាក់ថា ក្នុងនាមក្រសួងសុខាភិ បាល និងក្នុងនាមលោកផ្ទាល់សូមសំដែងនូវការកោតសរសើរដោយស្មោះបំផុតចំពោះសហប្រតិ បត្តិការបារាំងនិងស្ថានទូតប្រទេសសិង្ហបុរីប្រចាំកម្ពុជាដែលបានសហការល្អប្រសើរជួយឧបត្ថម្ភ ជាថវិកានិងបច្ចេកទេសជំរុញឲ្យវគ្គបណ្តុះ
បណ្តាលនេះបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កានិងដំណើរការល្អនៅមន្ទីរពេទ្យកាល់ ម៉ែត ៕
ចែករំលែកព័តមាននេះ