ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន​ចិន​ស្រវឹងខ្មែរ​​ជិះ​ម៉ូតូ​​ទៅបុក​រថយន្ត​​ស្លា.ប់2នាក់​របួស​ធ្ងន់​ម្នាក់

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​​​បុរស២នាក់បាន​ស្លា.ប់​ជាបន្ត​បន្ទាប់​ ឯម្នាក់ទៀតរងរបួសធ្ងន់​ដោយ​សារស្រវឹងស្រាជិះម៉ូតូទៅបុករថយន្ត ។ គ្រោះថ្នាក់ចរាចរណ៍នេះកើត​ឡើងនៅ​ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាល​ពីថ្ងៃទី១៤សីហា ២០១១​វេលាម៉ោង​៤​ និង ៣០នាទីរសៀល ។មន្ត្រីប៉ូលិសឱ្យ​ដឹងថា​ ​អ្នក​ស្លា.ប់ឈ្មោះ​

ខេត្តពោធិ៍សាត់ ៖ ​​​បុរស២នាក់បាន​ស្លាប់​ជាបន្ត​បន្ទាប់​ ឯម្នាក់ទៀតរងរបួសធ្ងន់​ដោយ​សារស្រវឹងស្រាជិះម៉ូតូទៅបុករថយន្ត ។ គ្រោះថ្នាក់ចរាចរណ៍នេះកើត​ឡើងនៅ​ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាល​ពីថ្ងៃទី១៤សីហា ២០១១​វេលាម៉ោង​៤​ និង ៣០នាទីរសៀល ។មន្ត្រីប៉ូលិសឱ្យ​ដឹងថា​ ​អ្នក​ស្លាប់ឈ្មោះ​មាន លៀង អាយុ៣២ឆ្នាំ​ មានទីលំ​នៅ​​ក្នុង​ស្រុក​មេ​មត់ខេត្តកំពង់ចាម និងឈ្មោះឆាន់ ផល្លា​ អាយុ​២៧ឆ្នាំ ទីលំនៅ​​ក្នុងឃុំ​ប្រមោយ ជាអ្នកបើក​ម៉ូតូ ។

ចំណែកម្នាក់ទៀត​របួស​ធ្ងន់​ឈ្មោះជ្រូក ភេទប្រុស អាយុ២៧ឆ្នាំ ទី​លំនៅ​ក្នុងឃុំប្រមោយ ។ ទាំង៣នាក់​នេះជាជាងជួស​ជុលរថយន្តនៅស្រុកវាលវែង ។ នៅថ្ងៃទី១៤ សីហា  ជាថ្ងៃសែនចិន ពួកគេទាំង៣នាក់រួម​ជា​មួយមិត្តភក្តិ​បងប្អូនមួយចំនួនទៀតនាំគ្នា​ផឹក​ស៊ីតាំងពីម៉ោង១២ថ្ងៃត្រង់រហូត​ដល់​ម៉ោង​៤រសៀល​ ទើបជិះម៉ូតូឌុប​គ្នា​បំរុង​ទៅដើរលេង​នៅខេត្តបាត់ដំបង ។ ពួកគេបើក​ម៉ូតូក្នុង​ល្បឿន​ លឿនទាំងស្រវឹង លុះទៅដល់ខាងមុខអធិ​ការ​ដ្ឋាន​នគរបាលស្រុកវាលវែងផ្លូវកោង​មិន​បង្អង់​ល្បឿនក៏ជ្រុលទៅបុករថយន្តដែល​កំពុង​ធ្វើ​ដំណើរមកពីមុខបញ្ច្រាសទិសគ្នា​នៅ​ខាង​ស្ដាំ​ដៃ​ពេញទំហឹង​ ។ ​ការ​បុក​នោះ​បណ្ដាលឱ្យ​ដួលចូល​ក្រោមរថយន្ត​ ហើយ​ត្រូវកិនស្លាប់​ម្នាក់ភ្លាម ឯ​ម្នាក់​ទៀតបញ្ជូន​ដល់មន្ទីរពេទ្យក៏ស្លាប់ដែរ ។ ​ចំណែក​ម្នាក់ទៀតរង​របួសធ្ងន់​កំពុងសម្រាក​ព្យា​បាលនៅមណ្ឌលសុខភាពស្រុកវាល​វែង។

លោកវរសេនីយ៍ត្រី ភួង សូឡី អធិការនគរ​បាលស្រុកវាលវែងឱ្យដឹងថា រថយន្តម៉ាក​នីស្សាន់​ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង 2A-3363 ជារថយន្តតាក់ស៊ីបើកបរដោយឈ្មោះ លីម បូណា ភេទប្រុស អាយុ២១ឆ្នាំ​​ ត្រូវ​បាន​ឃាត់​​ទុក​នៅ​អធិការដ្ឋាននគរបាលស្រុក​វាល​វែងដើម្បីដោះ​ស្រាយទៅតាមច្បាប់ចរាចរ ។ បើតាមការពិនិត្យ​ជាក់ស្ដែងអ្នក​បើក​ម៉ូតូ​បាន​​ជ្រុល​ទៅបុករថយន្តនៅ​ខាងស្ដាំដៃ​ទាំងបំពាន។

ម្យ៉ាងវិញទៀតអ្នកបើកម៉ូតូស្រវឹងស្រាជោកជាំ​ហើយថែមទាំងបើកលឿនទៀតផង​ដែលអាច​បញ្ជាក់បានថាខុសច្បាប់ចរាចរទាំង​ស្រុង  ៕