ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម.នុ.ស្ស​៣១​នាក់​ស្លា.ប់​នៅ​អ៊ុយ​ក្រែន​ដោយ​សារ​ការ​ទ.ម្លាក់​គ្រា.ប់​បែ.ក​ផ្ទួន​គ្នា​ពី​សំណាក់​យោ​ធា​រុស្ស៊ី

14 ម៉ោង មុន

ទី​ក្រុង​កៀវ៖​ មនុស្ស​យ៉ាង​តិច​៣១​នាក់​បាន​ស្លាប់​នៅ​ពេល​​យោធា​រុស្ស៊ី​ទម្លាក់​​គ្រាប់​ទៅ​លើ​សាលា​រៀន​មួយ​កន្លែង​ដែល​ប្រើ​ប្រាស់​សម្រាប់​ចែក​ចាយ​ជំនួយ​នៅ​ក្នុង​ភូមិ​ក្បែរ​ខ្សែ​ត្រៀម​មុខ​នៃ​តំបន់​ហ្សា​ប៉ូរី​ហ្សៀ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ថ្នាក់​តំបន់​ម្នាក់​។ លោក​​មី​ខាយ​ឡូ សេ​មី​ឃីន (Mykhailo Semikin) ជា​អនុ​ប្រធាន​យោធា​ប្រចាំ​តំបន់​ហ្សា​ប៉ូរីហ្សៀ​ ថ្លែង​ថា​មនុស្ស​៥​នាក់​ក៏​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។

នេះ​មិន​ទាន់​គិត​ដល់​មនុស្ស​ជិត​៥០​នាក់​ទៀត​​ថែល​​បាត់​ខ្លួន​ក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​កូមីស៊ូ​វ៉ាខា (Komyshuvakha)។ សមាជិក​២​នាក់​នៃ​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​នគរ​បាល​៤​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​។ រុស្ស៊ី​បាន​វាយ​ប្រហារ​ផ្ទួន​ៗ​ទៅ​លើ​ទី​តាំង​ដដែល​។ លោក​ហ្សេឡិន​ស្គី​កាល​ពី​មុន​នោះ​និយាយ​ថា​យោធា​រុស្ស៊ី​មុន​ដំបូង​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​សាលា​រៀន​ដែល​ប្រើ​ប្រាស់​សម្រាប់​ជា​ទី​ជម្រក​ និង​ចែក​ចាយ​ជំនួយ​មនុស្ស​ធម៌​ប្រចាំ​ថ្ងៃ​។

សាលា​រៀន​នោះ​មិន​មាន​កូន​សិស្ស​រៀន​ទេ​។ លោក​ថ្លែង​ថា​រុស្ស៊ី​វាយ​ប្រហារ​​លើក​​ទី​មួយ​នៅ​ពេល​មនុស្ស​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​បាន​បន្តិច​។ ពេល​នោះ​ពួក​គេ​ទម្លាក់​គ្រាប់​បែក​មួយ​ចំនួន​។ បន្ទាប់​មក​ មាន​ការ​វាយ​ប្រហារ​លើក​ទី​២​ដោយ​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​គ្រាប់​ទៀត​ លើក​នេះ​ពួក​គេ​ទម្លាក់​លើ​ទី​ជម្រក​តែ​ម្ដង​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ការ​វាយ​​ប្រហារ​បែប​ភេរវ​កម្ម​។ ហ្សេឡិនស្គី​ថ្លែង​បន្ត​ទៀត​ថា​រុស្ស៊ី​មិន​មែន​មិន​ដឹង​នោះ​ទេ​ថា​​​​ប្រជា​ជន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​ទទួល​យក​កញ្ចប់​ជំនួយ​មនុស្ស​ធម៌។​

ទោះ​ជា​យ៉ាង​ណា​ក្ដី បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​ពី​ខាង​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ផ្ទុយ​ពី​នេះ​។ ក្រសួង​អះ​អាង​ថា​ការ​វាយ​ប្រហារ​នោះ​ត្រូវ​ចំ​កង​អង្គ​ភាព​យោធា​អ៊ុយ​ក្រែន​នៅ​ក្នុង​តំបន់​នានា​ជុំ​វិញ​​​ភូមិ​កូមីស៊ូ​វ៉ាខា (Komyshuvakha) និង​ទី​តាំង​២​កន្លែង​ទៀត​នៅ​ហ្សា​ប៉ូរី​ហ្សៀ​។ ក្រសួង​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​នេះ​ថា​យោធា​អ៊ុយ​ក្រែន​២៥​នាក់​បាន​ស្លាប់​ យាន​ជំនិះ​១៥​គ្រឿង​ និង​ស្ថានីយ​ធ្វើ​សង្គ្រាម​អេឡិច​ត្រូ​និច​ត្រូវ​បាន​កម្ទេច​៕ ប្រភព៖ Reuters