ខេត្តកំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាទៅលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានសហការស្រាវជ្រាវនៅចំណុចបន្ទប់ជួលខាងជើងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់ ឈ្មោះ អ៊ូក រិទ្ធី ហៅ ធី ភេទប្រុស អាយុ៣១ឆ្នាំ (ជួលបន្ទប់ស្នាក់ ដើម្បីជួញដូរសាធាតុញៀន) ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ថា មុនឈានទៅបើកកិច្ចប្រតិបត្ដិការនេះ កម្លាំងបានទទួលនូវព័ត៌មានពីមហាជនល្អ ដែលបានរាយការណ៍សមត្ថកិច្ចបានធ្វើការស៊ើបបញ្ជាក់ និងឈានទៅបង្ក្រាបតែម្ដង ។
ជាក់ស្ដែងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (មធ្យម១-ធំ៣), ជញ្ជីងអេឡិចត្រូនិច១គ្រឿង, ទូរសព្ទដៃ ១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័ត និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន បន្តចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ