ជនជាប់ឃុំចំនួន២០០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែទី៥
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដើម្បីរំដោះភាពចង្អៀតណែននៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនជាប់ឃុំចំនួន២០០នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ បញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី៥បន្ត ។
ជនជាប់ឃុំចំនួន២០០នាក់ ដែលត្រូវផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ បញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី៥នេះ គឺដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយនាយកដ្ឋានសន្តិសុខ និងនាយកដ្ឋានប្រតិបត្តិ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ស្ពឺ ។
ការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ២០០នាក់ ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ដើម្បីរំដោះភាពចង្អៀតណែននេះ ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោក មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ៕




ចែករំលែកព័តមាននេះ