ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២យប់ជាប់គ្នា​​​រថយន្ត​២គ្រឿង​​​បោះ​ពួយ​បុក​លំនៅឋាន​​នៅក្នុង​ខណ្ឌទួលគោក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រយៈ​ពេល​​​​២យប់​​​ជាប់​ៗ​គ្នា​​​មានរថយន្ត​​ចំនួន​២គ្រឿង​​ដែល​គេអះអាង​​ ​​ថា អ្នកបើកបរ​​សុទ្ធតែ​ស្រវឹង​បានបើកបោះពួយ​​​​បុក​របង​ និង​លំនៅឋាន​ប្រជា ពលរដ្ឋ​​​​នៅក្នុង​​ខណ្ឌ​ទួល​គោក​​ តែ​​​ពុំបណ្តាល​ឱ្យមនុស្ស​​​​រង​របួស​ឡើយ​។​ តាមព័ត៌មាន​​​ឱ្យដឹង​ថា ​នៅវេលា​​​ម៉ោង​១២​​និង​​​២០នាទី​​យប់រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​១៤

រាជធានីភ្នំពេញ​​ ៖ ​​រយៈ​ពេល​​​​២យប់​​​ជាប់​ៗ​គ្នា​​​មានរថយន្ត​​ចំនួន​២គ្រឿង​​ដែល​គេអះអាង​​​​ថា អ្នកបើកបរ​​សុទ្ធតែ​ស្រវឹង​បានបើកបោះពួយ​​​​បុក​របង​ និង​លំនៅឋាន​ប្រជា ពលរដ្ឋ​​​​នៅក្នុង​​ខណ្ឌ​ទួល​គោក​​ តែ​​​ពុំបណ្តាល​ឱ្យមនុស្ស​​​​រង​របួស​ឡើយ​។

តាមព័ត៌មាន​​​ឱ្យដឹង​ថា ​នៅវេលា​​​ម៉ោង​១២​​និង​​​២០នាទី​​យប់រំលងអធ្រាត្រ​​​ឈានចូលថ្ងៃទី​​១៤ សីហា ​​រថយន្ត​​ម៉ាកកូរ៉ូឡា ពណ៌ស្ករ ​ពាក់​ស្លាកលេខ ​ភ្នំពេញ ​2D-8540 មួយគ្រឿង បាន​​បើក​បោះពួយ​បុក​​លំនៅឋាន​​លេខ​​​១០២ ​តាម​ផ្លូវ​លេខ​​​៥៩៨ ​ក្នុងសង្កាត់​បឹងកក់​ទី​​២ ខណ្ឌទួល​គោក ​ហើយ​រថយន្តនោះ​ជ្រុល​​ទៅបុក​របង​រួញ​​ជាប់ទៅមុខ​លែង​រួច ។ ​តាមសាក្សី​​នៅកន្លែង​កើត​ហេតុ​ បាន​ឱ្យដឹង​ថា នៅមុនពេលកើត​ហេតុ ​​​​រថយន្តខាងលើ​​បានធ្វើ​​​ដំណើរ​តាមបណ្តោយ​ផ្លូវ​​​លេខ​​១០៨៦ ក្នុងទិសដៅ​​ពីលិចទៅកើត ឡើង​មក​​ផ្លូវ​លេខ​​៥៩៨ ក្នុងល្បឿន​លឿន ​​។ ខណៈ​នោះស្រាប់តែ​រថយន្ត​​​​បើក​បោះពួយ​​ត្រង់ឆ្លង​ផ្លូវ​​​ទៅបុក​​ចូលលំនៅឋាន​​​លេខ​​១០២ ​និង​របង​​​ជាប់​របង​តែម្តង​។ ​​ភ្លាម​ៗ​អ្នក​​បើកបរ​បានចុះ​មក​ទាំង​​ស្រវឹង​​​​ និង​គេ​ចខ្លួន​បាត់​។

ដោយឡែក​នៅវេលាយប់រំលងអធ្រាត្រ​​​​ឈាន​ចូលថ្ងៃទី​​១៥ សីហា មាន​​រថយន្តកាមរី​បា​ឡែន​​ ពណ៌ស្ករ ​មួយគ្រឿង ​​ពាក់ស្លាកលេខ ភ្នំពេញ ​2Q-8362 បានបើក​បោះពួយ​​ត្រង់​​ទាំង​កំរោល​បុក​ចូល​​លំនៅឋាន​លក់​សំបក​​កង់​រថយន្ត​​​​យីហោ​តាំង​ប៊ុន​ហាក់ ​ស្ថិតនៅ​​ផ្ទះលេខ​​​​២Eo មហា​វិថី​​សេនា​ប្រមុខ​​​គីមអុីលស៊ុង ​​ក្បែរ​រង្វង់មូល​ទួលគោក សង្កាត់​​បឹង​កក់ទី​២ ខណ្ឌ​​​ទួលគោក ​បណ្តាល​ឱ្យ​​ខូច​​ខាត​របង​ដែក​ ទ្វារ​ដែក ​រួមទាំង​​សម្ភារ​​​​ផ្សេង​ទៀតយ៉ាងធ្ងន់ធ្ងរ​។ ​​បន្ទាប់ពី​បង្ក​​ការខូចខាត​​​រថ​យន្តបាន​បើកគេចបាត់ ៕