ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​ប្រចាំ​កូរ៉េ និង​អភិបាលក្រុង​យ៉ាង​ជូ​ សន្យា​ធ្វើ​កិច្ចសហការ​លើ​ការ​គាំពារ​ដល់​សុខមាលភាព និង​ផល​ប្រយោជន៍​របស់​បងប្អូន​ពលករ​ខ្មែរ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​នៅ​កូរ៉េ និង​អភិបាលក្រុង​យ៉ាង​ជូ ​សន្យា​ធ្វើ​កិច្ចសហការ​លើ​ការ​គាំពារ​ដល់​សុខមាលភាព និង​ផលប្រយោជន៍​របស់​បងប្អូន​ពលករ និង​សហគមន៍​ខ្មែរ ​ដែល​កំពុង​រស់នៅ និង​បំរើ​ការងារ​ក្នុង​តំបន់​យ៉ាង​ជូ​ ។

ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៦ បាន​អញ្ជើ​ញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក Jeong Deok-young អភិបាលក្រុង​យ៉ាង​ជូ នៅ​សាលាក្រុង​យ៉ាង​ជូ ខេត្ត​ខ្យ​ង់​គី​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ​។

ក្នុង​ឱកាស​ នៃ​ជំនួប ឯកឧត្តម​ឯកអគ្គរាជទូត​បាន​លើក​ឡើង​នូវ​ចំណុច​ពិ​ភា ក្សា​ចំនួន​៣ រួម​មាន ៖ ទី​១. ការ​ពង្រឹង​ចំណង​សហប្រតិបត្តិការ​រវាង​ស្ថានទូត និង​សាលាក្រុង​យ៉ាង​ជូ។ ទី​២. ការ​ពង្រីក​ចំណង​សហប្រតិបត្តិការ​រវាង​ក្រុង​យ៉ាង​ជូ និង​ក្រុង​-​ខេត្ត​ណាមួយ​របស់​ប្រទេស​កម្ពុជា លើ​កិច្ចសហការ​ជា​អន្តរ​វិស័យ រួម​មាន​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម។ និង ទី​៣. កិច្ច​ស ហ​ការ​លើ​ការ​គាំពារ​ដល់​សុខមាលភាព និង​ផលប្រយោជន៍​របស់​បងប្អូន​ពលករ និង​សហគមន៍​ខ្មែរ​ដែល​កំពុង​រស់នៅ និង​បំរើ​ការងារ​ក្នុង​តំបន់​យ៉ាង​ជូ ។

ជា​ការ​ឆ្លើយ​តប លោក​អភិបាលក្រុង​យ៉ាង​ជូ បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរាជទូត​ថា សាលាក្រុង​យ៉ាង​ជូ នឹង​សហការ​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ស្ថានទូត​ក្នុង​ការ​ផ្លាស់​ប្តូរ​ព៌​ត័​មាន​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជា​ជាន​ខ្មែរ ដែល​រស់នៅ​ក្នុង​តំបន់ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ​ឱ្យ​បាន​ទាន់ ពេលវេលា​ ។

លោក​ក៏​បាន​បន្ត​ថា លោក​សង្ឃឹមថានឹង​អាច​មានឱកាស​ស្វែង​យល់​បន្ថែម​អំពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​វិនិយោគិន និង​ពាណិជ្ជករ​កូរ៉េ ក្នុង​ក្រុង​យ៉ាង​ជូ ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ឱកាស​ថ្មី សម្រាប់​វិនិយោគ និង​ស្វែងរក​ដៃគូ​ក្នុង​ប្រទេស​កម្ពុជា​៕