ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​ជប៉ុន​​ជា​ប្រទេស​​ប្រឈម​មុខ​នឹង​គ្រោះ​ធម្ម​ជាតិ​ខ្ពស់​

12 ឆ្នាំ មុន

លទ្ធ​ផល​​ស្រាវជ្រាវ​ស្តីពី «ទីតាំង​ប្រឈម​មុខ​នឹង​​គ្រោះ​ធម្ម​ជាតិ​​ខ្ពស់​ប្រចាំ​ឆ្នាំ​២០១១» ​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុនចាត់​ចំណាត់​ថ្នាក់​ភាព​ប្រថុយ​ប្រថាន​ «មេ​ផល​ក្រហ្វ» ក្នុង​ប្រទេស​អង់​គ្លេស ​ដោ​យ​បាន​​ស្រាវជ្រាវ​​ទៅលើ​១៩៦​ប្រទេស​​នៅ​លើ​ពិភព​លោក​ឃើញថា ​ក្នុងឆ្នាំ​២០១១ សហ​រដ្ឋ​អាមេ​រិក ​និង​ជប៉ុន បាន​​បាត់​បង់​ថវិកា​ចាត់​ចែង​

លទ្ធ​ផល​​ស្រាវជ្រាវ​ស្តីពី «ទីតាំង​ប្រឈម​មុខ​នឹង​​គ្រោះ​ធម្ម​ជាតិ​​ខ្ពស់​ប្រចាំ​ឆ្នាំ​២០១១» ​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុនចាត់​ចំណាត់​ថ្នាក់​ភាព​ប្រថុយ​ប្រថាន​ «មេ​ផល​ក្រហ្វ» ក្នុង​ប្រទេស​អង់​គ្លេស ​ដោ​យ​បាន​​ស្រាវជ្រាវ​​ទៅលើ​១៩៦​ប្រទេស​​នៅ​លើ​ពិភព​លោក​ឃើញថា ​ក្នុងឆ្នាំ​២០១១ សហ​រដ្ឋ​អាមេ​រិក ​និង​ជប៉ុន បាន​​បាត់​បង់​ថវិកា​ចាត់​ចែង​លើ​គ្រោះ​ធម្ម​ជាតិ​ច្រើន​បំផុត​ នៅ​លើ​ពិភព​លោក​ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​​ទី​១ ​និង​​ទី​២។

ការ​ចាត់​ចំណាត់ថ្នាក់​ខាង​លើ​ ដោយ​សារ​មាន​ហេតុ​ការណ៍​ស៊ូណា​មី​វាយ​ប្រហារ​ប្រទេស​ជប៉ុន ​កាលពី​ថ្ងៃ​ទី​១១ មីនា ​និង​ហេតុការណ៍​ព្យុះ «ថូណាដូ» វាយ​ប្រហារ​សហ​រដ្ឋ​អាមេ​រិក ​រួម​ទាំង​​ហេតុ​ការណ៍​រញ្ជួយ​ដី​​នៅ​ប្រទេសនូវែល​សេឡង់ ​និង​ទឹក​ជំនន់​​ដ៏​ធំ​ធេង​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​​អំឡុង​ពេល​​​ពាក់​កណ្តាល​ដើម​ឆ្នាំ​ដំបូងដែល​​ត្រូវ​ប្រើ​ទឹក​ប្រាក់​សម្រាប់​​សង្គ្រោះ​បន្ទាន់​​​ចំនួន​ជាង​២៦៥.០០០​លាន​ដុល្លារ ។

ចំណែក​ភាព​​ប្រឈម​មុខ​នឹង​គ្រោះ​​ធម្ម​ជាតិ​ដែល​​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​ក្នុង​​ប្រទេស​ ចាប់​ពី​ការ​រញ្ជួយ​​ដី​ ស៊ូណា​មី បន្ទុះ​ភ្នំ​ភ្លើង​​ បាក់​ដី​​ ទឹក​​ជំនន់ ​ព្យុះ​​បោក​បក់ ឬ​ភ្លើង​​ឆេះ​ព្រៃ ​ឃើញថា សហ​រដ្ឋ​អាមេ​រិក​មាន​ការ​ប្រឈម​មុខ​​ច្រើន​បំផុត​​ បន្ទាប់​មក​គឺ​ប្រទេស​ជប៉ុន ​ចិន និង​តៃវ៉ាន់ ។ ខណៈ​ពេល​ប្រទេស​ដែល​​មាន​ភាព​ប្រថុយ​ប្រថាន​​ខ្ពស់​ក្នុង​លំដាប់​​​បន្ត​បន្ទាប់​រួម​មាន​៧​ប្រទេស គឺ​ម៉ិកស៊ិក​ ឥណ្ឌា ហ្វ៊ី​លីពីន ​តួក​គី ឥណ្ឌូណេ​ស៊ី អ៊ីតាលី និង​កាណាដា ។

ទោះបីជាយ៉ាងណា​ក៏ដោយ ប្រសិន​បើ​​ប្រៀប​ធៀប​​លើ​សក្តានុ​ពល​ផ្នែក​​សេដ្ឋ​កិច្ច និង​ប្រទេស​ដែល​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​​ទប់​ទល់​នឹង​វិបត្តិ​​នេះ ឃើញថា ប្រទេស​អាមេ​រិក និង​ជប៉ុន ​អាច​ទប់​ទល់​នឹង​គ្រោះធម្ម​ជាតិ​បាន​គ្រប់​​ប្រភេទ ល្អជាង​​ប្រទេស​ចិន ឥណ្ឌា ហ្វ៊ីលីពីន និង​ឥណ្ឌូ​ណេ​ស៊ី ​ដែលស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​ប្រឈម​​​មុខ​នឹង​គ្រោះថ្នាក់​​ធម្ម​ជាតិ ៕