ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​វ៉ា​គ្នា​​ជ្រុល​​ចូល​រថយន្ត​​ដឹក​ស្រូវកិន​ខ្ទេច​ក្បាល​២នាក់​​

13 ឆ្នាំ មុន

ខេត្តកំពត ៖ ​មនុស្ស​២​នាក់​ត្រូវ​ស្លា.ប់​​​យ៉ាង​អាណោច​អាធ័ម​​​​ក្រោម​កង់​​រថយន្ត​​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១២ សីហា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ​ស្ថិត​ក្នុង​ភូមិ​ប្រាល ឃុំ​តា​នី ស្រុក​អង្គរ​ជ័យ ។ ​ទាក់​ទិន​នឹង​​គ្រោះថ្នាក់​​ដ៏​រន្ធត់​​នោះ​គេ​បាន​ដឹង​ថា ​​រថយន្ត​ពាក់​ស្លាក​លេខ​​កំពត​ 3A-0286 ​ដឹក​ស្រូវ​​

ខេត្តកំពត ៖ ​មនុស្ស​២​នាក់​ត្រូវ​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​​​​ក្រោម​កង់​​រថយន្ត​​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១២ សីហា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ​ស្ថិត​ក្នុង​ភូមិ​ប្រាល ឃុំ​តា​នី ស្រុក​អង្គរ​ជ័យ ។

​ទាក់​ទិន​នឹង​​គ្រោះថ្នាក់​​ដ៏​រន្ធត់​​នោះ​គេ​បាន​ដឹង​ថា ​​រថយន្ត​ពាក់​ស្លាក​លេខ​​កំពត​ 3A-0286 ​ដឹក​ស្រូវ​​ ហើយ​ម៉ូតូម៉ាកឌ្រីម​ C125 ស៊េរី​ឆ្នាំ​២០១១ ឌុប​គ្នា​២​នាក់ បាន​បើក​បញ្ច្រាស់​ទិស​​គ្នា​ពី​ត្បូង​ទៅ​ជើង ។ ​​ម៉ូតូ​បាន​បើក​វ៉ា​ម៉ូតូ​១​គ្រឿង​ទៀត ​ដោយ​​​ទំនងជា​ប៉ះ​ដៃ​ចង្កូត ទើប​​ម៉ូតូ​ដែល​យុវ​ជន​ទាំង​២​នាក់​ជិះ​រេ​ចង្កូត​​ទៅ​បុក​រថយន្ត​ដឹក​ស្រូវ​ ​ដែលមក​ពីមុខ ហើយ​ដួល​បណ្តាល​ឱ្យ​​រថយន្ត​កិន​ទាំង​២​នាក់​ខ្ទេច​​ក្បាល​​ធ្លាយ​ចេញ​ខួ​រ​ខ្ទាត​រាយ​ប៉ាយ​ពេញ​ដង​ផ្លូវ​ជាតិ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​រាប់​រយ​នាក់​មក​ចោម​រោម​មើល​​យ៉ាង​ស្រៀវ​សាច់​ ។

មន្ត្រី​ប៉ូលិស​​ចរា​ចរ​ស្រុក​អង្គរ​ជ័យ បាន​មក​ធ្វើ​ការ​វាស់​វែង​នៅ​ក​ន្លែង​កើត​ហេតុ​ និង​បាន​ស្គាល់​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ​គង់​ វាន់​ធឿន ​ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ នៅ​ភូមិ​​កាន់​ទ្រង់ ឃុំ​តានី និង​​​​ម្នាក់​ទៀត​​ឈ្មោះ​ទុំ ​ចិត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​សង្កាត់​​ទន្លេ ​បាសាក់ ​ខណ្ឌចំការ​មន រាជធានីភ្នំពេញ ។ ​តាម​​ប្រភព​ព័ត៌​មាន​ ​យុវជន​ទុំ​ ចិត្រា ​ធ្វើដំណើរ​​ទៅ​​ចូល​រួម​មង្គល​ការ​​​សាច់​ញាតិ​​នៅភូមិ​ប្រាល ​​នា​ល្ងាច​​ថ្ងៃទី​១២ សីហា នោះ​​ដែរ តែ​មិន​ទាន់​​ដល់​ផ្ទះ​ការ​​​​​ផង ក៏​ជួប​គ្រោះ​​ថ្នាក់​បែប​នេះ​តែ​ម្ត​ង​ទៅ ។ ​មន្ត្រី​ប៉ូលិស​​​ចរា​ចរ​ដដែល​បាន​និយាយថា ​ចំណែក​ឯ​រថយន្តដឹក​ស្រូវ​ចេញ​ពី​ភូមិ​​ដំណាក់​​ទ្រព្យ​ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ​​ទៅ​ដាក់​​នៅ​ផ្សារ​តន់​​ហន់​ព្រំ​ដែន ប្រទេស​វៀតណាម ហើយ​ពេល​ដែល​រថ​យន្ត និង​​ម៉ូតូ​​ប៉ះ​គ្នា​ គឺ​​​រថយន្ត​បាន​កិន​ក្បាល​​មនុស្ស​ស្លាប់​ទាំង​២​នាក់ ​​ភ្លាម​នោះ​អ្នក​បើក​បរ​បាន​រត់​គេច​​ខ្លួន​​បាត់ស្រមោល​ ៕