ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​យក​ជីវិត​ទៅ​ភ្នាល់​! នគរបាល​ចរាចរណ៍​ខេត្តកណ្តាល ណែនាំ​វិធានការ​ក្តៅ ២​យ៉ាង​សម្រាប់​អ្នក​ជិះ​ម៉ូតូ

22 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​សាធារណជន ជា​ពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត (​ម៉ូតូ​) ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ស្តែង​កា​រិ​.​សុវត្ថិភាព​ចរាចរណ៍​ខេត្តកណ្តាល បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​អំពាវនាវ​នោះ ការិយាល័យ​ជំនាញ​បាន​គូសបញ្ជាក់​អំពី​វិធានការ​សំខាន់​ៗ​ចំនួន​២ ដែល​អ្នកបើកបរ​ម៉ូតូ​គ្រប់​រូប​ត្រូវ​តែ​អនុវត្ត​ជា​ចាំបាច់ រួម​មាន ៖

១. ការ​ពាក់មួក​សុវត្ថិភាព ៖ អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ត​ទាំងអស់ ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ រាល់ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ ដោយ​មិន​គិត​ថា ជិត ឬ​ឆ្ងាយ​ឡើយ ។ ការ​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ និង​គ្រោះថ្នាក់​ដល់​ជីវិត​បាន​យ៉ាងច្រើន ក្នុង​ករណី​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

២. ការ​ហាមឃាត់​ការ​ប្រើប្រាស់​ទូរស័ព្ទ ៖ អ្នកបើកបរ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ពេល​កំពុង​បើកបរ​ឡើយ (​លើកលែងតែ​មាន​ឧបករណ៍​ភ្ជាប់​ទូរស័ព្ទ​ដោយ​មិនបាច់​កាន់ ឬ​និយាយ​ដោយ​ប្រើ​កាស ដែល​មិន​រំខាន​ដល់​ការ​បើកបរ​)​។ ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ ធ្វើ​ឱ្យ​បាត់បង់​ការ​យកចិត្តទុកដាក់ និង​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​គ្រោះថ្នាក់​ចំពោះ​មុខ ដែល​ជា​មូលហេតុ​ចម្បង​មួយ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ៕